គេងឆាប់លក់នៅលើយន្តហោះជាមួយវិធីសាស្រ្តទាំង៣នេះ
Loading...
ការនៅលើយន្តហោះរយៈពេលវែងមិនមែនជារឿងងាយស្រួលសម្រាប់អ្នកធ្វើដំណើរ។ ពិបាកដោយសារតែពេលនៅលើយន្តហោះអ្នកមិនអាចដើរទៅណាមកណា ឬ ក៏ធ្វើអ្វីស្រេចតែចិត្តនោះទេ ពីព្រោះតែភាគច្រើនអ្នកតម្រូវអោយអង្គុយឬគេងនៅលើទីកន្លែងរបស់អ្នក។ យ៉ាងណាមិញ ការអង្គុយឬគេងនៅលើយន្តហោះ មិនមែនជារឿងដែលងាយស្រួលនោះទេ។
តាមដាននូវវិធីសាស្រ្តទាំងនេះ នឹងអាចជួយអ្នកគេងនៅលើយន្តហោះបានយ៉ាងសុខស្រួល:

១.យកអ្វីមួយមកបិទភ្នែក
ជាទូទៅមនុស្សចាប់ផ្តើមមានអារម្មណ៍ថាងងុយគេងនៅពេលដែលមានបរិយាកាសងងឹត។ ដូចនេះហើយប្រសិនបើអ្នកចង់ឆាប់គេងលក់ អ្នកយកក្រណាត់អ្វីមួយមកបិទភ្នែក។ ក្នុងករណីដែលអ្នកគ្មានក្រណាត់រុំភ្នែក អ្នកក៏យកដៃរបស់អ្នកមកបិទបរិវេនភ្នែក ដើម្បីធ្វើអោយបរិយាកាសមានសភាពងងឹត ហើយគេងលក់ស្រួល។
២.ស្តាប់បទចម្រៀងអន្លង់អន្លោច
ការស្តាប់បទចម្រៀងគឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពក្នុងការធ្វើអោយអ្នកលង់លក់ ទៅក្នុងដំណេក។ អ្នកអាចកាន់តែឆាប់គេងលក់ នៅពេលដែលអ្នកជ្រើសរើសស្តាប់បទចម្រៀងមនោសញ្ចេតនា ឬក៏បទភ្លេងដែលមានសភាពអន្លង់អន្លោច ពីព្រោះថាវាអាចទាញអារម្មណ៍អ្នកអោយឆាប់ចូលគេងកាន់តែលឿនថែមទៀតផង។
៣.យកភួយក្រាស់មកដណ្តប់អោយពេញខ្លួន
ជានិច្ចជាកាលនៅលើយន្តហោះ គឺមានសភាពរងារខ្លាំង ដើម្បីអាចគេងឆាប់លក់អ្នកត្រូវប្រាកដថាអ្នកមានអារម្មណ៍ថាជិតស្និត និងសុំាទៅនឹងសីតុណ្ហភាពនៅលើយន្តហោះ។ ប្រសិនបើអ្នកមានអារម្មណ៍ថារងា អ្នកត្រូវសុំភួយបន្ថែមពីពហុនិការដែលបម្រើនៅលើយន្តហោះ ដើម្បីធ្វើអោយអ្នកមានអារម្មណ៍ថាកាន់តែកក់ក្តៅ។
អត្ថបទដោយ៖ ព្រឿន បញ្ញារី
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments