ទម្លាប់៤យ៉ាងជួយឲ្យរៀនសូត្របានជោគជ័យ
Loading...
សិស្សរូបណាក៏ចង់បានជោគជ័យក្នុងការសិក្សារបស់ខ្លួនដែរ។
ប៉ុន្តែពេលខ្លះពួកគេមិនបានសម្រេចដូចនូវអ្វីដែលគេបានប៉ងទុកនោះទេ។
បើសិនជាចង់បានជោគជ័យ មិនមែនគ្មានវិធីនោះទេ អ្នកអាចសម្រេចវាបានដោយគ្រាន់តែមកអនុវត្តទម្លាប់ទាំង៤នេះ។
១. មានគោលបំណងច្បាស់លាស់មួយ
ការដែលគ្មានគោលបំណងច្បាស់លាស់ណាមួយនោះទេ
នឹងធ្វើឲ្យអ្នកវិលវល់រៀនមិនចូលនោះទេ។ នៅពេលមានគោលដៅច្បាស់លាស់ហើយ
អ្នកនឹងមានភាពងាយស្រួលក្នុងការផ្ដោតអារម្មណ៍ ដើម្បីចាប់យកអ្វីដែលអ្នកចង់បាន។ ហើយរឿងមួយទៀតដែលអ្នកត្រូវធ្វើនោះគឺ
ឈប់ប្រើប្រាស់ពាក្យថា មុខវិជ្ជានេះពិបាក មុខវិជ្ជានោះពិបាកទៀត
ព្រោះវានឹងធ្វើឲ្យធ្លាក់ទឹកទឹកចិត្តនិងបាត់បង់ការផ្ដោតអារម្មណ៍។ អ្នកត្រូវតែចាំថា
អ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាងទាំងអស់។
២. ដឹងពីវិធីសាស្រ្តរៀនដែលមានប្រសិទ្ធភាពសម្រាប់អ្នក
មនុស្សផ្សេងគ្នាមានវិធីសាស្រ្តរៀនផ្សេងគ្នា។ ហេតុដូចនេះ
អ្នកត្រូវតែស្វែងរកវិធីសាស្រ្តរៀនសូត្ររបស់អ្នកឲ្យបានច្បាស់សិន។
អ្នកខ្លះចូលចិត្តរៀនម្នាក់ឯង អ្នកខ្លះចូលចិត្តរៀនជាក្រុម
អ្នកខ្លះចូលចិត្តរៀនក្នុងកន្លែងស្ងប់ស្ងាប់
ឯអ្នកខ្លះចូលចិត្តរៀននៅកន្លែងដែលការរំខានតិចៗរឺក៏មានចម្រៀងតិចៗកំដរ។
ពេលដែលដឹងថាអាចរៀនចូលតាមមធ្យោបាយមួយណាហើយ
អ្នកត្រូវតែព្យាយាមធ្វើវាឲ្យក្លាយជាទម្លាប់។
៣. ស្វែងរក ឬបង្កើតបរិយាកាសសិក្សាដែលល្អមួយសម្រាប់អ្នក
ការសិក្សាបានល្អក៏ត្រូវការបរិយាកាសមួយសមស្របផងដែរ។
បរិយាកាសដែលល្អសម្រាប់ការរៀននោះត្រូវមានលក្ខណៈដូចជា កន្លែងស្ងប់ស្ងាត់
មានឧបករណ៍សិក្សាគ្រប់គ្រាន់ មិនមានការរំខានពីមិត្តភក្តិ រឺគ្រួសារ
គ្មានការរំខានពីឧបករណ៍អេឡិចត្រូនិច និងមានពន្លឺគ្រប់គ្រាន់។
៤. បង្កើតកាលវិភាគសិក្សាសម្រាប់ខ្លួនឯងមួយ
អ្វីដែលដែលអ្នកត្រូវធ្វើគឺចាប់ផ្ដើមមើលមេរៀនភ្លាម នៅពេលដែលពេលកំណត់ក្នុងកាលវិភាគមកដល់ ដោយគ្មានរកលេសនោះទេ។
ហើយបើសិនជាអ្នកមានបញ្ហាចងចាំពីពេលវេលានោះ អ្នកអាចប្រើប្រាស់ម៉ោងរោទ៍ ឬសុំឲ្យគ្រួសាររបស់អ្នកជួយរំលឹកគ្រប់ពេលដល់ម៉ោង។
ប៉ុន្តែអ្នកក៏ត្រូវតែមានពេលវេលាខ្លះសម្រាប់សម្រាកផងដែរ
ដើម្បីឲ្យខួរក្បាលបានសម្រាកទទួលបានភាពស្រស់ថ្លានិងខ្យល់បរិសុទ្ធ។
ប្រភព៖ developgoodhabits
អត្ថបទដោយ៖ ប៉ោ គឹមហុក
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)









No comments