ព័ត៌មានថ្មីបំផុត

រស​ជាតិ​ការ៉េម​ដែល​អ្នក​ចូលចិត្ត​អាច​បង្ហាញ​ពី​អត្តចរិត​ដែល​នឹក​ស្មាន​មិន​ដល់​

Loading...
តើអ្នកដឹងទេថា រសជាតិការ៉េមដែលអ្នកតែងតែកម្ម៉ង់ញ៉ាំជាប្រចាំអាចបង្ហាញពីអត្តចរិតរបស់អ្នកបាន។ តោះសាកអានចំនុចខាងក្រោមទៅមើលថា តើរសជាតិទាំងនោះមានន័យ និងឆ្លុះបញ្ចាំងពីអ្វីខ្លះ?



១. រសជាតិវ៉ាន់នីឡា


អ្នកចូលចិត្តញ៉ាំរសជាតិវ៉ាន់នីឡាជាមនុស្សដែលចូលចិត្តធ្វើអ្វីតាមអំពើចិត្ត និងចូលចិត្តផ្សងគ្រោះថ្នាក់គ្រប់បែបយ៉ាង។ ពួកគេជាមនុស្សដែលចូលចិត្តបង្ហាញអារម្មណ៍ចេញមកក្រៅអោយគេដឹង ហើយភាគច្រើនជាមនុស្សជោគជ័យក្នុងរឿងស្នេហា។


២. រសជាតិស្ត្រូប័រី


អ្នកចូលចិត្តញ៉ាំរសជាតិស្ត្រូប័រីជាមនុស្សមានភាពអត់ធ្មត់ខ្ពស់ មានការលះបង់ និងជាមនុស្សមិនសូវចេះនិយាយច្រើនទេ។ ពួកគេជាមនុស្សច្បាស់លាស់ និងគិតគូរវែងឆ្ងាយ។


៣. រសជាតិសូកូឡា


អ្នកចូលចិត្តញ៉ាំរសជាតិសូកូឡាជាមនុស្សដែលចូលចិត្តញ៉ែញ៉ង និងមានមន្តស្នេហ៍ខ្លាំង។ អ្នកទាំងនោះមានភាពទាក់ទាញ រស់រវើក និងចូលចិត្តញិះញ៉ក់ច្រើនដែរ។


៤. រសជាតិចម្រុះឥន្ទធនូ


អ្នកចូលចិត្តញ៉ាំរសជាតិចម្រុះឥន្ទធនូជាមនុស្សមានភាពស្រស់ស្រាយ និងចូលចិត្តធ្វើអោយអ្នកដទៃជុំវិញខ្លួនសប្បាយរីករាយ។ ពួកគេជាមនុស្សមានការវិភាគខ្ពស់ និងមានការសម្រេចចិត្តត្រឹមត្រូវមុនធ្វើអ្វីមួយ។


៥. រសជាតិកាហ្វេ



អ្នកចូលចិត្តញ៉ាំរសជាតិកាហ្វេជាមនុស្សចូលចិត្តធ្វើអោយជីវិតខ្លួនឯងរីករាយជានិច្ច។ ពួកគេមិនសូវគិតគូរពីអនាគតទេ ភាគច្រើនចូលចិត្តរស់នៅជាមួយអ្វីដែលខ្លួនមានក្នុងពេលបច្ចុប្បន្ន និងចូលចិត្តភាពរ៉ូមេនទិកក្នុងសេចក្តីស្នេហា។


រៀបរៀង និងសរសេរដោយ: ចន​ ច័ន្ទបូតា
ប្រភពអត្ថបទ:​ www.rd.com
- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments