ដឹងអត់ថានឹងមានអ្វីកើតឡើងខ្លះ បន្ទាប់ពីអ្នកផឹកកាហ្វេ?
Loading...
កាហ្វេគឺជាភេសជ្ជៈដែលពេញនិយមមួយប្រភេទសម្រាប់យុវវ័យក្នុងសម័យនេះ មិនថាការដាស់អារម្មណ៍អោយស្វាងពីភាពងងុយគេង ឬការជួបជុំគ្នា ពួកគេភាគច្រើនតែងតែប្រើប្រាស់ជ្រើសរើសកាហ្វេមកផឹកជានិច្ច។ ប៉ុន្តែតើអ្នកដឹងដែរទេថានឹងមានអ្វីកើតឡើងខ្លះបន្ទាប់ពីអ្នកផឹកកាហ្វេរួច?
១០ នាទីបន្ទាប់ពីផឹកកាហ្វេ
ជាតិកាហ្វេអ៊ីននឹងជ្រាបចូលទៅក្នុងសរសៃឈាម បន្ទាប់មកអត្រាបេះដូងលោតនិងសម្ពាធឈាមចាប់ផ្ដើមកើនឡើង។
២០ នាទីបន្ទាប់ពីផឹកកាហ្វេ
អ្នកចាប់ផ្ដើមស្វាហាប់ រហ័សរហួន និងយកចិត្តទុកដាក់ជាងមុន ហើយអ្នកក៏អាចមានអារម្មណ៍ថាងាយស្រួលក្នុងការរកដំណោះស្រាយផ្សេងៗសម្រាប់រាល់បញ្ហា។
៣០ នាទីបន្ទាប់ពីផឹកកាហ្វេ
សារធាតុ Adrenaline ក្នុងខ្លួនរបស់អ្នកចាប់ផ្ដើមកើនឡើង ហើយជំនួយទៅដល់ការពង្រីកប្រស្រីភ្នែក ដែលអាចនាំអោយការមើលរបស់អ្នកកាន់តែច្បាស់ជាងមុន។
៤០ នាទីបន្ទាប់ពីផឹកកាហ្វេ
កំរិត Serotonin ក្នុងខ្លួនរបស់យើងចាប់ផ្ដើមកើនឡើងដែលអាចជួយជំរុញទៅដល់រាល់សាច់ដុំក្នុងរាងកាយបានយ៉ាងល្អ។
៤ ម៉ោងបន្ទាប់ពីផឹកកាហ្វេ
កាហ្វេអាចដើរតួជំនួសសម្រាប់ការបញ្ចេញថាមពល ដែលនាំអោយរាងកាយរបស់អ្នកចាប់ផ្ដើមដុតរំលាយជាតិខ្លាញ់ទោះបីជាអ្នកមិនបានកំរើកក៏ដោយ។ កាហ្វេក៏អាចជួយបង្កើនកំរិតជាតិអាស៊ីតក្នុងក្រពះបានផងដែរ។
៦ ម៉ោងបន្ទាប់ពីផឹកកាហ្វេ
សារធាតុកាហ្វេនឹងធ្វើអោយអ្នកបាត់បង់សារធាតុទឹក សារធាតុរ៉ែ និង វីតាមីនចាំបាច់ផ្សេងៗនៅក្នុងខ្លួនផងដែរ។
អត្ថបទដោយ៖ ជុំ រស្មី
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)











No comments