អត្ថប្រយោជន៍ស្មានមិនដល់នៃការសិក្សានៅក្រៅប្រទេស
Loading...
សិស្សមួយចំនួនតែចង់បន្តការសិក្សាឬធ្វើការផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេស។ មុនសម្រេចចិត្តនេះ តើសិស្សនិស្សិតទាំងអស់គ្នាមានដឹងទេថា តើការទៅរៀននៅបរទេសនេះអាចផ្តល់សារៈប្រយោជន៍អ្វីខ្លះដល់យើង?

១. ស្គាល់ប្រព័ន្ធអប់រំបរទេស
រឿងទីមួយដែលយើងច្បាស់នឹងបានទទួលនោះ គឺចំណេះដឹងថ្មីពីប្រព័ន្ធអប់រំនៅប្រទេសផ្សេង។ ហើយអ្នកក៏អាចឆ្លៀតពេលនេះទទួលយកបទពិសោធន៍អប់រំថ្មីៗនិងប្លែកៗ។
២. បង្កើតមិត្ត
ពេលចេញទៅរៀននៅក្រៅ អ្នកនឹងមានឱកាសរាប់អានមិត្តមកពីប្រទេសនានាជាច្រើន។
៣. រៀនពីវប្បធម៌បរទេស
ការរៀននៅបរទេសមិនត្រឹមតែអាចឲ្យអ្នករៀនពីវប្បធម៌របស់ប្រទេសដែលអ្នកទៅនោះទេ តែអ្នកក៏អាចរៀនពីវប្បធម៌របស់មិត្តភក្តិរបស់អ្នកដែលមកពីប្រទេសនានានៅលើពិភពលោក។ អ្នកក៏អាចបង្ហាញវប្បធម៌របស់អ្នកទៅកាន់គេវិញផងដែរ។
៤. បង្កើតសេចក្តីក្លាហាន
កាលណាអ្នកមានឱកាសទៅបរទេស នោះអ្នកនឹងទទួលបានឯករាជ្យភាពឬភាពម្ចាស់ការលើខ្លួនឯងច្រើនជាងមុន។ អ្នកនឹងមានភាពក្លាហានជាងមុនតាមរយៈការជួបមនុស្សថ្មី ការរៀនពីពួកគេ និងពីបទពិសោធន៍នានានៅទីនោះ។
៥. រៀនភាសា
មិនថាអ្នកទៅរៀននៅបរទេសរយៈពេលខ្លីឬវែង អ្នកនឹងអាចរៀនភាសារបស់ប្រទេសនោះតិចឬច្រើន ទៅតាមអ្វីដែលអ្នកធ្វើបាន និងសប្បាយនឹងធ្វើ។
៦. ឃើញពិភពលោកខាងក្រៅ
ការសិក្សានៅបរទេស ជាឱកាសមួយឲ្យអ្នកយល់ដឹងច្រើនជាងមុនពីពិភពលោកខាងក្រៅ តាមរយៈការធ្វើដំណើរកំសាន្តនិងការរស់នៅប្រទេសនោះជាដើម។
អត្ថបទ៖ ជី បូណ៌មី
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments