ព័ត៌មានថ្មីបំផុត

ជ្រើស​រើស​កូន​សោរ​មួយ​ក្នុង​ចំណោម​នេះ អ្នក​នឹង​ឃើញ​ពី​អត្តចរិត​ខ្លួន​ឯង?​

Loading...
រូបភាពខាងក្រោមនេះគឺជារូបកូនសោរទាំង៦ប្រភេទខុសៗគ្នា។ ក្នុងចំណោមកូនសោរទាំងអស់ អ្នកអាចរើសបានតែមួយប៉ុណ្ណោះ ហើយវានឹងបង្ហាញពីការពិតអំពីការគិត ព្រមទាំងអត្តចរិតដែលបុគ្គលម្នាក់ៗមាន។



១. ជាមនុស្សមានចរិតសាមញ្ញធម្មតា
ជម្រើសសោរដែលអ្នកជ្រើសនេះបង្ហាញថា អ្នកជាមនុស្សមានហេតុផលច្បាស់លាស់ មានភាពអត់ធ្មត់ខ្ពស់ និងមានការវិភាគយ៉ាងល្អិតល្អត់បំផុត។ វាជាកូនសោរ​ដែលមនុស្សភាគច្រើនជ្រើសរើស បើទោះបីជារូបរាងកូនសោរនេះ មើលទៅហាក់ដូចជារឹងមាំ ប៉ុន្តែតាមពិតវាក៏បង្កប់ន័យនៃភាពស្រួយផងដែរ។


២. ជាមនុស្សច្បាស់លាស់ និងមានម្ចាស់ការខ្ពស់

កូនសោរនេះមើលទៅដូចជាកូនសោរដែលយើងធ្លាប់ឃើញនៅក្នុងវីដេអូហ្គេមតុក្កតា និងរឿងវិទ្យាសាស្រ្តបែបប្រឌិតជាច្រើន ដែលគេប្រើវាសម្រាប់ចាក់ដោះសោរចូលក្នុងប្រាសាទ។ អ្នកជាមនុស្សដែលព្យាយាមសម្រេចនូវគ្រប់កិច្ចការរបស់ខ្លួនជានិច្ច។ អ្នកមានភាពរឹងមាំ រហ័សរហួន មានភាពច្នៃប្រឌិតខ្ពស់ និងស្រឡាញ់ភាពឯករាជ្យម្ចាស់ការ។

៣. ជាមនុស្សដែលមានភាពប្រកួតប្រជែង តែអាចពឹងពាក់បាន
អ្នកសម្រេចចិត្តជ្រើសរើសកូនសោរនេះ ប្រហែលមកពីអ្នកជាមនុស្សដែលចូលចិត្តប្រកួតប្រជែង និងសាកល្បងអ្វីថ្មីប្លែកជានិច្ច។ អ្នកមិនចូលចិត្តធ្វើអ្វីដែលអ្នកដទៃក៏អាចធ្វើបានដែរទេ ព្រោះអ្នកតែងតែចង់បង្កើតភាពខុសប្លែកសម្រាប់ខ្លួនឯង។

៤. ជាមនុស្សសុទិដ្ឋិនិយម និងរីករាយជានិច្ច
បើសិនជាអ្នករើសកូនសោរដែលមានរាងនេះ មានន័យថា អ្នកមានអត្តចរិតសុទិដ្ឋិនិយមចំពោះរឿងរ៉ាវជុំវិញខ្លួន និងមានភាពរីករាយនឹងជីវិតដែលខ្លួនកំពុងរស់នៅ។ យ៉ាងណាមិញ អ្នកក៏ជាមនុស្សឆាប់ប្តូរចិត្តច្រើន មានចិត្តសាវ៉ាដែលជាហេតុនាំអោយមានបញ្ហាកើតឡើងចំពោះមុខ។

៥. ជាមនុស្សចូលចិត្តស្រមើលស្រម៉ៃ និងមានភាពច្នៃប្រឌិតខ្ពស់
កូនសោរដែលមានក្បាច់ទាក់ភ្នែកស្អាតប្លែកមួយនេះ សបញ្ជាក់ពីភាពខុសប្លែក ភាពច្នៃប្រឌិតបង្កើតថ្មី និងមនោសញ្ចេតនារបស់បុគ្គលដែលរើសយកវា។ ភាគច្រើនអ្នកទាំងនោះជាមនុស្សដែលមើលទៅខុសប្លែកពីអ្នកដទៃដែលនៅជុំវិញខ្លួន ដោយសារតែពួកគេមានសមត្ថភាពលេចធ្លោគួរអោយចាប់អារម្មណ៍។

៦. ជាមនុស្សចូលចិត្តផ្អែកលើហេតុផលវិទ្យាសាស្រ្តចំពោះរឿងរ៉ាវអ្វីមួយ
រាងកូនសោរដែលមានភាពផ្ទុយស្រឡះពីកូនសោរលេខ៥ វាបង្ហាញពីភាពច្បាស់លាស់ និងភាពចេះដឹងជ្រៅជ្រះរបស់បុគ្គលម្នាក់នោះដែលរើសវា។ ជាមនុស្សដែលមានភាពស្មោះត្រង់ និងមានការតាំងចិត្តខ្ពស់ផងដែរ។


រៀបរៀង និងសរសេរដោយ: ចន​ ច័ន្ទបូតា
ប្រភពអត្ថបទ:​ wikr.com
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520 )

No comments