ព័ត៌មានថ្មីបំផុត

កុំចេះតែស្លៀកពាក់តាមចិត្ត!​ ខោអាវ​ហាម​នៅ​កន្លែង​ធ្វើ​ការ​

Loading...
ជាការពិតណាស់ ការតុបតែងខ្លួនសម្រាប់មនុស្សម្នាក់ៗគឺពិតជាសំខាន់ រាប់បញ្ចូលទាំងការស្លៀកពាក់ ដើម្បីបង្ហាញភាពទាក់ទាញទៅកាន់អ្នកដទៃ តែទោះជាយ៉ាងណាអ្នកត្រូវតែដឹងថា នៅកន្លែងធ្វើការអ្នកមិនអាចស្លៀកពាក់តាមតែ​ចិត្តបាននោះទេ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីសម្លៀកបំពាក់ ដែលអ្នកមិនគួរស្លៀកទៅកន្លែងធ្វើការ៖





១. សម្លៀកបំពាក់ដែលមានស្នាមជ្រួញ
សម្លៀកបំពាក់ដែលមានភ្លីស្អាតល្ អគឺអាចបង្ហាញពីភាពរាបរយស្អាតបាតដែលយើងមាន តែពេលដែលសម្លៀកបំពាក់មានភ្លីច្រើនពេកនោះ អ្នកដទៃនឹងមើលមកថាយើងគឺជាមនុស្សខ្ជិលច្រអូស និង មិនសូវមានការយកចិត្តទុកដាក់ជាក់ជាមិនខាន។



២. ខោជើងខ្លី
ត្រូវដឹងថាគ្មានអ្នកណាចង់ឃើញរោមជើងវែងៗឬក្បាលជង្គង់របស់អ្នកនៅកន្លែងធ្វើការ ម្យ៉ាងវិញទៀតវាក៏មិនសមរម្យសម្រាប់ប្រើប្រាស់ខោបែបនេះនៅកន្លែងធ្វើការដូចគ្នា។



៣. អាវដែលចេញក្បាលពោះ
មនុស្សស្រីមួយចំនួនគិតថាការដែលពាក់អាវបញ្ចេញក្បាលពោះ គឺសាកសមនិងស្អាតសម្រាប់ពួកគេ តែសម្រាប់កន្លែងធ្វើការ គឺគួរតែចៀសវាងជាដាច់ខាតបើមិនចង់បាត់បង់ការងារ។



៤. សម្លៀកបំពាក់បែបសំណាញ់
អេ! មុននឹងស្លៀកឈុតបែបនេះ អ្នកត្រូវគិតសិនថាអ្នកកំពុងតែរៀបចំខ្លួនដើម្បីទៅធ្វើការមិនមែនទៅដើរលេងទេណា។



៥. អាវដែលតឹងខ្លាំងពេក
បើដូរចេញបានគួរតែដូរទៅ ប្រយ័ត្នតែដាច់ឡេវបាត់ខ្មាស់គេនៅកន្លែងធ្វើការណា ហើយវាក៏មិនបានធ្វើអោយអ្នកសង្ហានៅពេលពាក់អាវតឹងបែបនេះនោះដែរ។



៦. សម្លៀកបំពាក់សម្រាប់ចូលរួមពិធីផ្សេងៗ
សម្លៀកបំពាក់សម្រាប់ចូលរួមពិធីផ្សេងៗ គួរតែទុកសម្រាប់ចូលរួមពិធីទៅបានហើយ កុំស្លៀកពាក់វាទៅកន្លែងធ្វើការអីប្រយ័ត្នខ្សែភ្នែកចំលែកៗមើលមកមិនឈប់ទៅ។



អត្ថបទដោយ៖ ជុំ រស្មី

ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520


No comments