ព័ត៌មានថ្មីបំផុត

សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​ចំនួន​ដែល​កូន​ខ្មែរ​គួរ​តែ​អាន​

Loading...
ប្រវត្តិសាស្ត្រ ប្រៀប​បាន​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ និង​តថភាព​ពិត​ដែល​បាន​បង្កើត​បច្ចុប្បន្ន។ វា​សំខាន់​ណាស់​ដែល​ធ្វើ​ឲ្យ​អ្នក​សិក្សា​និង​ប្រជាជន​ទាំងឡាយ​គួរ​បាន​ដឹង​និង​ស្វែង​យល់​បន្ថែម។ ប្រទេស​កម្ពុជា មាន​ប្រវត្តិ​មក​យូរ​លង់​ណាស់​មក​ហើយ ហើយ​ក៏​មាន​អតីតកាល​គួរ​ឲ្យ​ចង់​ដឹង​ច្រើន​ដែរ។ ក្នុង​ចំណោម​សៀវភៅជា​ច្រើន ខាង​ក្រោម​ជា​សៀវភៅ​មួយ​ចំនួន​ដែល​បាន​ចង​ក្រង​ទុក​ក្នុង​គោល​បំណង​ចែក​ចាយ​ចំណេះដឹង​ដល់​អ្នក​សិក្សា​ទូទៅ។




1. ប្រវត្តិសាស្ត្រ​ខ្មែរ របស់ ដេវិឌ ឆាណ្ឌល័រ៖


សម្រាប់​សៀវភៅ​មួយ​នេះ អ្នក​អាច​រក​ទិញ​នៅ​ក្នុង​បណ្ណាគារ​បាន​គ្រប់​កន្លែង។ សៀវភៅនេះ​មាន​សរសេរ​ទាំង​ជា​ភាសា​អង់​គ្លេស និង​បក​ប្រែ​ជា​ភាសា​ខ្មែរ។ សៀវភៅនេះនិយាយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ចាប់​តាំង​ពី​ការ​កកើត​ទឹក​ដីគឺ​សម័យ​នគរភ្នំ រហូត​ដល់​សម័យ​រដ្ឋកម្ពុជា។ ក្នុង​នោះ អ្នក​និពន្ធ​បាន​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយទាក់​ទង​នឹង​អ្វី​បាន​កើត​ឡើង​ក្នុង​ប្រទេស ព្រមទាំង​គោល​គំនិត​ខ្លះ​ៗ​ទាក់​ទង​ជាមួយ​សម័យ​នីមួយៗ​របស់​ខ្មែរ​។ ​


2. មុន​ដំបូង​ ពួក​គេ​សម្លាប់​ឪពុក​របស់​ខ្ញុំ (First they kill my father)


សៀវភៅនេះ​ក៏​ដូច​សៀវភៅមុន​ដែរ គឺ​មាន​សរសេរ​ជា​ភាសាអង់គ្លេស​ផង​ និង​ភាសា​ខ្មែរ​ផង។ សៀវភៅ​នេះ​និយាយ​ពី​ដំណើរ​ជីវិត​របស់​ក្មេង​ស្រីអាយុ​៥​ឆ្នាំ​ម្នាក់និង​ក្រុម​គ្រួសារ​របស់​នាង​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។ មុន​ពេល​ដែល​ខ្មែរ​ក្រហម​ទទួល​បាន​ជ័យជំនះ ឪពុក​របស់​នាង​គឺជា​អ្នក​ធ្វើ​ការ​ធំ​ម្នាក់​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ។ ពេល​បាន​អាច​សៀវភៅនៃ​ការ​ចង​ចាំ​មួយ​​នេះ​ហើយ អ្នក​នឹង​អាច​ទទួល​បាន​គោល​គំនិត​ជា​ច្រើន​ពី​សង្គម​និង​ការ​រស់​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។


3. Brother Enemy: The war after the war


សៀវភៅ​នេះ​មាន​សរសេរ​ជា​ពីរ​ភាសា​ដូចគ្នា​គឺ​ខ្មែរ និង​ អង់គ្លេស។ សៀវភៅ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​សង្គ្រាម​នៅ​ឥណ្ឌូចិន​បន្ទាប់​ពី​សង្គ្រាម​វៀតណាម​បាន​ផ្ទុះ​ឡើង ជា​ពិសេស​គឺ​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សៀវភៅ​នេះ​ក៏​​​ជា​កញ្ចក់​ឆ្លុះ​បង្ហាញ​ពី​ទំនាក់​ទំនង​វាង​កម្ពុជា​និង​វៀតណាម​ក្នុង​សម័យ​សង្គ្រាម​ឥណ្ឌូចិន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។


4. A Cambodian Prison Portrait


 សៀវភៅ​មួយ​នេះ គឺ​ជា​ស្នាដៃ​និពន្ធ​របស់​ជាង​គំនូរ​ម្នាក់​ដែល​បាន​រួច​ផុត​ពី​មន្ទីរ​សន្តិសុខ ស២១ នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ឈ្មោះ វ៉ាន់ ណាត។ លោក​បាន​ពិពណ៌នា​យ៉ាង​ក្បោះ​ក្បាយ​ពី​ជីវិត​របស់​លោក​និង​មិត្តភក្តិ​រស់​នៅ​គុក​ទួល​ស្លែង​ជាមួយ​គ្នាជា​ច្រើន​នាក់​ទៀត។ មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​អាច​គេច​ខ្លួន​ឬនៅ​រស់​បន្ទាប់​ពី​ពូក​គេ​ត្រូវ​ចាប់​ខ្លួន​ទៅ​កាន់​គុក​មួយ​នេះ។ ពេល​អ្នក​អាន​សៀវភៅ​នេះ​ចប់ អ្នក​នឹង​ទទួល​បាន​ផ្នត់​គំនិត​ផ្សេងៗ​នៅ​ក្នុង​គុក​នេះ។


5. Brother number one


សៀវភៅ​នេះ​គឺ​ជា​ស្នាដៃ​មួយ​ទៀត​របស់​លោក ដេវីឌ ឆាណ្ឌល័រ និយាយ​ពី​ប្រវត្តិសាស្រ្ត​របស់​ខ្មែរ។ សៀវភៅ​នេះ​បង្ហាញ​ពី​គំនិត​នយោបាយ​និង​មនោគមន៍​វិជ្ជា​របស់​សាឡុត​ សរ ដែល​គ្រប់​គ្នា​តែង​ស្គាល់​ថា​ជា ប៉ុល​ ពត​ នៅ​​ក្រោយ​ពី​ការ​បញ្ចប់​ទៅ​របស់​សង្គ្រាម​លោក​​លើក​ទី​២។ គោ​ល​នយោបាយ​នេះ​ហើយ​គឺជា​ហេតុ​ផល​មួយ​ដែល​បាន​ផ្តល់​មក​ឲ្យ​ប្រទេស​កម្ពុជា​នូវ​របប​គួរ​ឲ្យ​ខ្លាច​មួយ​គឺ​ របប​ខ្មែរ​ក្រហម​។


6. When the war was over

សៀវភៅ​មួយ​នេះ​គឺ​ជា​ស្នាដៃ​និពន្ធ​របស់​ Elizabeth BeckerElizabeth Becker គឺ​ជា​អ្នក​កាសែត​ឈ្នះ​ពាន​រង្វាន់​ជាច្រើន។ គាត់​បាន​មកប្រទេស​​​ខ្មែរ​នៅ​ក្នុង​កំឡុង​ឆ្នាំ​១៩៧៣​ដើម្បី​សរសេរ​ពត៌មាននិង​រឿង​រ៉ាវ​កើត​ឡើង​​ឲ្យ​កាសែត The Washington Post។​ សៀវភៅ​នេះ​បាន​បង្ហាញ​ពី​ការ​ធ្វើ​បដិវត្តសង្គម​របស់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ និង​សង្គម​ខ្មៅ​ងងឹត​នៅ​ក្នុង​របប​នោះ បន្ទាប់​ពី​ប្រទេស​មួយ​នេះ​ទើប​តែ​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​។

ដោយ៖ ហ៊ាង សុគន្ធារី


(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments