លេងឧបករណ៍តន្ត្រីមិនត្រឹមតែឡូយទេ ថែមទាំងមានប្រយោជន៍ច្រើនទៀតផង!
Loading...
ពួកយើងមិនអាចរស់នៅដោយគ្មានតន្ត្រីនោះទេ។ មានមនុស្សជាច្រើនដែលទៅស្តាប់ចម្រៀង ទាំងពេលគេសប្បាយចិត្ត និង ពេលគេពិបាកចិត្ត។ សម្លេងតន្ត្រីធ្វើឲ្យជីវិតរបស់មនុស្សមានភាពស្រស់បំព្រង និងជួយផ្សះផ្សាដំបៅនៅក្នុងទ្រូងរបស់អ្នកបាន។ មានមនុស្សច្រើនណាស់ដែលចូលចិត្ត និងស្រឡាញ់តន្ត្រី ហើយ តន្ត្រីនេះហើយបានផ្តល់ប្រយោជន៍យ៉ាងច្រើនចំពោះមនុស្សម្នាក់ៗ។ ក្រៅពីប្រយោជន៍ទាំងនេះ តើមានអ្វីកើតឡើងពេលអ្នកលេងតន្ត្រី?
1. តន្ត្រីបង្កើនសមត្ថភាពការចងចាំរបស់អ្នក
ការសិក្សាបានបង្ហាញថា ទាំងការស្តាប់តន្ត្រី និង ការលេងឧបករណ៍តន្ត្រី សុទ្ធតែបានបង្កើនថាមពលខួរក្បាល និង ការចងចាំរបស់អ្នក។ ប្រសិនបើអ្នករៀនពីរបៀបលេងតន្ត្រី ផ្នែកនៃខួរក្បាលរបស់អ្នកដែលគ្រប់គ្រងចលនា (ដូចជា ការប្រើប្រាស់ដៃ ការរត់ ការហែលទឹក...) ជំនាញនៃការស្តាប់ ការចងចាំចង្វាក់បទភ្លេង និងការចងចាំទូទៅ និងមានភាពសកម្មជាងមុន។ វាក៏អាចជួយឲ្យអ្នកមាន IQ កើនឡើងផងដែរ។
2. ធ្វើឲ្យអ្នកមានការយកចិត្តទុកដាក់កាន់តែប្រសើរ
ការលេងឧបករណ៍ដោយខ្លួនឯងតម្រូវឲ្យអ្នកផ្តោតអារម្មណ៍ខ្លាំងទៅលើណូតភ្លេង សញ្ញាតន្ត្រី ចង្វាក់ ព្រមទាំងសម្លេងផង។ វាបូកបញ្ជូលការផ្តោតអារម្មណ៍ជាមួយរបស់ច្រើនក្នុងពេលតែមួយ។ ព្រោះហេតុនេះហើយ អ្នកនឹងមានទម្លាប់ផ្តោតអារម្មណ៍បានល្អ មិនថាតែក្នុងថ្នាក់តន្រី្តទេ។
3. បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន ហើយក៏កាត់បន្ថយភាពតានតឹង
វាគឺជាឧបករណ៍ ដូច្នេះអ្នកអាចលេងតាមអ្នកត្រូវការ។ ជួនកាលខឹង ជួនកាលសប្បាយ គឺអ្នកអាចលេងបានទាំងអស់។ នៅពេលនោះហើយដែលអ្នកបានបញ្ចេញអារម្មណ៍របស់អ្នកទៅលើតន្រ្តីដែលអ្នកលេង។ អ្នកនឹងមានអារម្មណ៍ធូរស្បើយពីភាពតានតឹងនិងមិនសប្បាយចិត្តទាំងឡាយដែលមានក្នុងអារម្មណ៍អ្នក។
4. ធ្វើឲ្យអ្នកនិងមនុស្សជុំវិញអ្នកមានសេចក្តីសុខ
ការលេងឧបករណ៍អាចធ្វើឲ្យមានអារម្មណ៍រីករាយ និងរំភើប។ បើសិនជាអ្នកលេង ហើយមនុស្សនៅជុំវិញអ្នកចូលចិត្ត អ្នកកាន់តែមានសេចក្តីសុខ និងរីករាយពីស្នាមញញឹមរបស់អ្នកស្តាប់ទាំងឡាយ។ តន្ត្រីជាឱសថសម្រាប់ព្យាបាលសេចក្តីទុក្ខ។
5. ធ្វើឲ្យអ្នកមានជំនាញក្នុងការរៀបចំ និង គ្រប់គ្រងពេលវេលាបានល្អ
ពេលរៀនលេងឧបករណ៍តន្ត្រី អ្នកចាំបាច់ត្រូវរៀនពីរបៀបរៀបចំពេលវេលាឲ្យបានល្អ។ ការហាត់ច្រើនដង មិនមែនមានន័យថាល្អជាងការហាត់ដែលមានប្រសិទ្ធិភាពដែរ។ ពួកគេត្រូវរៀបចំផែនការ និង ប្រើពេលហាត់លេងឲ្យមានប្រយោជន៍ ទើបក្រោយមកគេជាមនុស្សឲ្យតម្លៃលើពេលវេលា។
6. ជួយជំរុញជំនាញការធ្វើការងារជាក្រុម
ការងារជាក្រុមពិតជាមានសារប្រយោជន៍ណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះយើងមិនអាចធ្វើការតែឯងរហូតទេ។ ដូចគ្នានេះដែរ ការលេងឧបករណ៍តន្ត្រីតម្រូវឲ្យអ្នកបង្កើតបទដែលប្រគុំដោយអ្នកផ្សេងទៀតក្នុងក្រុម។ អ្នកនឹងទទួលបានជំនាញក្នុងការធ្វើយ៉ាងណាឲ្យតន្ត្រីអ្នកចុះសម្រុងនឹងគេ ដូចដែលអ្នកធ្វើយ៉ាងណាឲ្យអ្នកចុះសម្រុងជាមួយមនុស្សជុំវិញអ្នកដែរ។
7. មានសមត្ថភាពកាន់តែប្រសើរលើគណិតវិទ្យា
ការអានតន្ត្រី តម្រូវឲ្យអ្នករាប់ចំនួនណូតភ្លេង និង ចង្វាក់របស់វា ដែលជួយដល់ជំនាញគណិតវិទ្យារបស់អ្នក។ ជាពិសេស ពេលរៀនតន្ត្រី អ្នកអាចរៀនបានហេតុផលគណិតវិទ្យាបានយ៉ាងច្រើន។
អត្ថបទដោយ៖ ហ៊ាង សុគន្ធារី
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments