ព័ត៌មានថ្មីបំផុត

៧សំណួរ​ដែល​មនុស្ស​ប្រុស​មិន​ចង់​ស្ដាប់​ពី​មិត្ត​ស្រី​របស់​ខ្លួន​

Loading...
ជួនកាលមនុស្សស្រីតែងតែសួរសំណួរប្លែកៗដែលជាចំងល់នៅក្នុងអារម្មណ៍របស់ពួកគេ ទៅកាន់មនុស្សប្រុស ប៉ុន្តែពួកគេពិតជាពុំបានដឹងទេថា សំណួរមួយចំនួនគឺអាចប៉ះពាល់ទៅដល់អារម្មណ៍របស់មនុស្សប្រុសយ៉ាងខ្លាំង ដូច្នេះថ្ងៃនេះពួកយើងនិងប្រាប់អំពីសំណួរមួយចំនួនដែលមនុស្សស្រីមិនគួរសួរ ទៅកាន់មិត្តប្រុសរបស់ខ្លួន។



១. តើបងស្រលាញ់អូនកំរិតណា?
អាចថាសំណួរមួយនេះគឺជាការសួរលេងសើចទៅកាន់មិត្តប្រុសរបស់អ្នក ព្រោះតែអ្នកបានដឹងពីចំលើយមុនបាត់ទៅហើយ តែនិយាយដោយត្រង់ មនុស្សប្រុសអាចធ្វើរឿងជាច្រើនដើម្បីបញ្ជាក់ពីក្ដីស្រលាញ់របស់ពួកគេ លើកលែងតែការឆ្លើយសំណួរមួយនេះ ព្រោះវាហាក់ធ្វើអោយមានអារម្មណ៍ថា អ្នកពុំសូវមានការទុកចិត្តចំពោះការស្រលាញ់ពីមនុស្សប្រុសម្នាក់នោះ។





២. តើបងអាចបោះបង់ទម្លាប់ផ្ទាល់ខ្លួនហើយចំណាយពេលនោះជាមួយអូនបានទេ?
អេឈប់សិន! បើសិនជាអ្នកចង់បាននៅស្នេហាយូរអង្វែង សូមកុំសួរសំណួរមួយនេះអីល្អជាង ព្រោះវាអាចធ្វើអោយមនុស្សប្រុសគិតថា អ្នកកំពុងចាប់ផ្ដើមបិទសិទ្ធ និងហាមឃាត់ពួកគេនូវអ្វីដែលគេចង់ធ្វើហើយ។




៣. តើប៉ាម៉ាក់បងនឹងរស់នៅជាមួយយើងទេពេលយើងរៀបការរួច?
សំណួរមួយនេះកាន់តែធ្ងន់ធ្ងរហើយ ព្រោះវាអាចដាក់សម្ពាធមួយទៅដល់មនុស្សប្រុស ដោយពួកគេអាចគិតថាប្រហែលជាអ្នកមិនចូលចិត្តប៉ាម៉ាក់របស់ពួកគេក៏ថាបាន។



៤. រវាងអូននិងមិត្តភ័ក្ត តើបងនឹងជ្រើសរើសយកមួយណាដែរ?
សូមប្រាប់ដោយត្រង់ទៅចុះ សំណួរមួយនេះបានបញ្ជាក់ថា អ្នកកំពុងតែចង់អោយគេកាត់បន្ថយទំនាក់ទំនងជាមួយមិត្តភ័ក្តហើយ។ អ្នកត្រូវដឹងថាការធ្វើបែបនេះ គឺរឹតតែអោយភាពស្និទ្ធស្នាលផ្នែកអារម្មណ៍កាន់តែបាត់បង់ទៅវិញទេ។






៥.​ បើសង្សារចាស់បងសុំត្រូវគ្នាវិញ តើបងនឹងត្រឡប់ទៅរកគេទេ?
អ្នកដឹងដែរទេថា មនុស្សប្រុសមានអារម្មណ៍យ៉ាងណា នៅពេលលឺសំណួរមួយនេះពីមិត្តស្រីរបស់ខ្លួន? ពួកគេនឹងមានអារម្មណ៍ថា អ្នកមិនទុកចិត្តចំពោះការស្រលាញ់របស់គេនោះទេ បន្ទាប់មកការអន់ចិត្តទោះតិចឬច្រើនគឺត្រូវតែមាន។


៦. ហេតុអីបានបងស្រលាញ់អូន?
ត្រូវដឹងថាមនុស្សប្រុសមិនដូចមនុស្សស្រីនោះទេ ដែលមុនធ្វើអ្វីមួយត្រូវគិតទាល់តែច្បាស់លាស់នោះ បើស្រលាញ់គឺស្រលាញ់ មិនមែនទាល់តែមានហេតុផលទើបអាចស្រលាញ់បាននោះទេ។ ភាគច្រើនមនុស្សប្រុសពុំបានគិតថា ទាល់តែមានហេតុផលអ្វីមួយទើបទៅស្រលាញ់មនុស្សស្រីម្នាក់បាននោះទេ។




៧. បងធ្លាប់ស្រលាញ់គេផ្សេងប៉ុន្មានអ្នកហើយ?
បើសិនជាអ្នកស្រលាញ់គ្នានិងទុកចិត្តគ្នាមែនគួរតែកុំសួរសំណួរមួយនេះអី ព្រោះថាគ្រប់យ៉ាងគឺបានក្លាយទៅជាអតីតកាលបាត់ទៅហើយ សួរថាតើពេលដែលអ្នកដឹងហើយអ្នកនឹងបានអ្វីត្រឡប់មកវិញ?






អត្ថបទដោយ៖ ជុំ រស្មី
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments