ព័ត៌មានថ្មីបំផុត

ចង់​​ឲ្យ​​គេ​​ជក់​​ស្តាប់​​យើង​និយាយ​​ដែរ​​ទេ?​​ សាក​​ល្បង​​វិធី​​សាស្រ្ត​​ទាំង​​នេះ!​​

Loading...
វា​ជា​រឿង​សំខាន់​មួយ​ដែល​យើង​ត្រូវ​ការ​ ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​នៅ​ជំុ​វិញ ខ្លួន​ពេល​យើង​ខំ​ប្រឹង​បក​ស្រាយ​ការ​សិក្សា​ និង​មេរៀន​ផ្សេងៗ។ ប៉ុន្តែ​វា​ជា​រឿង​ពិបាក​ណាស់​ក្នុង​ការ​ទាក់​ទាញ អោយ​អ្នក​ដទៃ​ទទួល​យក​អ្វី ដែល​យើង​កំពុង​និយាយដោយ​ពំុ​មាន​ការ​បង្ខំ​។ ត្រូវ​មើល​លើ​ចំនុច​ទាំង​នេះ​ពេល​បំរុង​នឹង​ធ្វើ​បទ​បង្ហាញផ្សេងៗ។
Photo credit : slideshare blog
១. ប្រយ័ត្នចំពោះអារម្មណ៍អ្នក​ស្តាប់​
ត្រូវ​សង្កេត​មើល​ពី​ទឹក​មុខ​ និង​អារម្មណ៍​របស់​គេ យើង​នឹង​អាច​ដឹង​ពីស្ថាន​ភាព​របស់​ពួក​គេ​នោះ​យើង​នឹង​អាច​ដឹង​ថា​គេ​ត្រូវ​ការ​អ្វី  និង​របៀប​ណា។ ហើយ​គេ​នឹង​អាច​ស្រូប​យក​ពត៌មាន​ដែល​យើង​បំរុង​នឹង​ផ្តល់​អោយ​ដែរ​ឬអត់​។ ត្រូវសង្កេត​គ្រប់​ពេល​​ ហើយ​បត់​បែន​តាម​នោះ ។

២. បង្កើត​កេរ្តិ៍ឈ្មោះអោយ​ល្អ​
ពេល​ខ្លះ​អ្វី​ដែល​យើ​ង​កំពុង​និយាយ​វា​គួរ​អោយ​ធុញ ក៏ពិត​មែន​តែ​បើ​គេ​ស្គាល់​ពីយើង គេ​ចូល​ចិត្ត​យើង និង​គោរព​យើង​នោះ ​វា​អាច​នឹង​ជា​ការ​សំរួល​មួយ​បាន ធុញ​មិន​ធុញ គេ​នឹង​ចាំស្តាប់។

៣. បង្កើន​សមត្ថភាព​ការ​ធ្វើ​បទ​បង្ហាញ​
មាន​វិធីច្រើ​ន​ក្នុងការ​បញ្ជូន​ពត៌មាន​របស់​អ្នក ហើយ​វា​មិន​ងាយ​នោះ​ទេ ​ព្រោះ​ថា​ការ​ធ្វើ​បទ​បង្ហាញ​និង​ការ​និយាយ​វា​ត្រូវ​ការ​សិល្បៈលាយ​ឡំ  និង​ការ​ប្រើ​ប្រាស់​ភាសា។

៤. ស្វែង​រក​ចំណោទបព្ហាា​ដែ​ល​មាន​ប្រសិទ្ធភាព​
ពេល​និយាយ​កំុ​ប្រើ​តែ​គំនិត​ខ្លួន​ឯង​មក​បក​ស្រាយ​ ព្រោះត្រូវ​ចាំថា​មនុស្ស​មាន​ការ​យល់​ដឹង​ផ្សេងៗគ្នា ដូច្នេះ​គួរ​ស្វែង​រក​អ្វី​ដែល​ត្រូវពិត និង​ត្រូវ​បាន​គេ​យក​មក​សិក្សា​រួច​ហើយ​ ធ្វើ​បែប​នោះ​ទោះ បីគេ​មិន​ជឿយើង​ ក៏គេ​ត្រូវ​ជឿលើ​ការ​សិក្សា​របស់​អ្នក​ជំនាញ​ដែរ។​

អត្ថបទដោយ​៖​ហ៊ុន​ កែវលីដែត

ប្រភព ៖ lifehack


- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments