ព័ត៌មានថ្មីបំផុត

អត្ថប្រយោជន៍​​នៃ​​អំបិល​​ដែល​​មនុស្ស​​ធម្មតា​​ស្មាន​​មិន​​ដល់​

Loading...
អំបិលគឺជាគ្រឿងផ្សំមួយដ៏សំខានសម្រាប់ការចំអិនអាហារគ្រប់ប្រភេទ ហើយចំពោះ​តំលៃក៏មិន​សូវជា​ថ្លៃប៉ុន្មានដែរ លើសពីនេះទៅទៀត វាក៏អាច​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហាផ្សេងៗ​បានយ៉ាង​ច្រើនផងដែរក្នុងជីវិតប្រចាំថ្ងៃ ចង់ដឹងអត់ថាវាអាចធ្វើអ្វីបានខ្លះ?




១. ព្យាបាលស្នាមកន្ទួលមូសខាំ




រាល់ពេលដែលមូសខាំអ្នករួច តែងតែបន្សល់នូវស្នាមកន្ទួលក្រហមមែនដែរឬទេ? កុំបារម្ភពេលនេះអ្នកអាចបំបាត់ស្នាមក្រហមទាំងនោះបានយ៉ាងមានប្រសិទ្ធភាពដោយសាកល្បងយកចុងម្រាមដៃសើមជ្រលក់ចូលក្នុងអំបិលហើយមកត្រដុសលើស្នាមក្រហមទាំងនោះជាការស្រេច។

២. ការពារការខ្ទាតខ្លាញ់



ពេលធ្វើម្ហូបម្ដងៗតែងតែខ្ទាត់ខ្លាញ់មកលើដៃពិតជាគួរអោយធុញខ្លាំងណាស់ តែពេលនេះអស់បារម្ភហើយដោយអ្នកគ្រាន់តែរោយអំបិលមួយចំនួនចូលទៅក្នុងខ្លាញ់សិនមុននិងដាក់សាច់ ឬត្រីចូល។

៣. ក្លិនស្បែកជើង



មានអីទៅពិបាកអ្នកគ្រាន់តែយកអំបិលដាក់ក្នុងស្បៃមួយ ហើយទុកវានៅក្នុងស្បែកជើងរបស់អ្នកប្រហែល ២ ទៅ​ ៣ម៉ោង អ្នកនឹងអស់បារម្ភរឿងក្លិនស្បែកជើងទៀតហើយ។

៤. កំចាត់ស្រមោច


អ្នកគ្រាន់តែយកទឹកមួយដបហើយដាក់អំបិលចូល ១ភាគបួននៃដបនោះ ហើយយកទៅបាញ់នៅតាមផ្លូវដែលស្រមោចដើរ ធ្វើដូច្នេះស្រមោចនិងមិនអាចរកផ្លូវដែលវាបានដើរនេះឃើញនោះទេ ឬអ្នកគ្រាន់តែរោយអំបិលមួយចំនួនជុំវិញអ្វីដែលអ្នកមិនចង់អោយស្រមោចរោមជាការស្រេច។


៥. ការពារមិនអោយបន្លែ និង ផ្លែឈើប្រែជាពណ៌ត្នោត



ផ្លែឈើ ឬបន្លែមួយចំនួនដូចជាផ្លែប៉ោមជាដើម វានិងប្រែទៅជាពណ៌ត្នោត នៅពេលដែលអ្នកចិតវារួចទុកចោលមួយសន្ទុះ ដូចនេះអ្នកគ្រាន់តែដាក់ត្រាំវានៅក្នុងទឹឹកអំបិល វានឹងអាចទុកចោលបានរយៈពេលយូរដោយមិនប្រែពណ៌។

៦. ជំរះក្លិនពីដៃរបស់អ្នក



បន្ទាប់ពីហាន់ខ្ទឹម ក្លិនទាំងនោះនឹងបន្សល់ជាប់នៅលើដៃរបស់អ្នកជាក់ជាមិនខាន ដូច្នេះដើម្បីបំបាត់ក្លិនទាំងនោះអ្នកគ្រាន់តែយកអំបិលមកដុសនៅលើដៃដែលសើមៗបន្តិច ប្រហែលមួយនាទីរួចលាងចេញជាការស្រេច។

៧. ពន្លត់ភ្លើង



ពេលកំពុងចំអិនអាហារស្រាប់តែភ្លើងឆាបឆេះឡើង ហើយអ្នកមិនមានទឹកនៅជិតខ្លួននោះ អ្នកអាចយកអំបិលមកជះពីលើអណ្ដាតភ្លើងនោះ វាក៏អាចជួយពន្លត់បានភ្លាមៗផងដែរ ព្រោះថាអំបិលអាចជួយកាត់បន្ថយលំហូរនៃភ្លើងនិងពន្លត់បានយ៉ាងល្អ។


អត្ថបទដោយ៖ ជុំ រស្មី
- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments