ព័ត៌មានថ្មីបំផុត

វិធី​បង្កើត​ចំណាប់​អារម្មណ៍​ពេល​សម្ភាសន៍​ម្តងៗ​

Loading...
សម្ភាសន៍ការងារ មិន​ដែល​ស្រួល​ពេក​ ដល់​ថ្នាក់​ដេក​ចាំ​ថ្ងៃ​សម្ភាសន៍ដោយ​មិន​ធ្វើ​អ្វី សោះទេ វាតែង​ធ្វើ​អោយ​នៅមិន​សុខ​មិន​ដឹង​ធ្វើ​អ្វីមុន ជួន​កាលពេល​ខ្លះភ័យ​ពេក​ធ្វើ​អ្វី ក៏មិន​ចេញ ធ្វើអោយ​មិន​ទាន់​ត្រៀម​ខ្លួន​ស្រួល​បួល​ពេល​ទៅសម្ភាសន៍។ នេះ​ជា​ចំនុច​ខ្សោយ​ដែល​គេអាច​សម្គាល់​ឃើញ​និង​ពិបាក​ជ្រើស​រើស​៖

Photo credit: today.com

១.​ ចំណាយ​ពេល​ច្រើន​លើ​ការ​ស្រាវជ្រាវ


ទៅ​សម្ភាសន៍កន្លែងមើល​ពីកន្លែង​នោះ មើល​ថា​គេ​ខ្វះ​ខាត​អ្វី យើង​អាច​ធ្វើ​អ្វី​បាន តើ​តំណែង​ដែល​គេ​ផ្តល់​អោយ​នោះ វា​សំខាន់យ៉ាងណា ហើយ​ជា​ពិសេស​ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​អ្វី ដែល​ធ្វើ​អោយ​យើង​សម​ទទួល​បាន​តំណែង​នោះ និង​សារៈសំខាន់​នៃ​វត្តមាន​យើង។


២. សាកល្បង​គ្រប់​កន្លែង​


ស្រាវ​ជ្រាវ​ហើយ​បោះ​វា​ចូល​ក្នុង​ខួរក្បាលដើម្បី អោយ​យើង​សាំុ​ជាមួួ​យ​នឹង​ចម្លើយ​ដែល​ខ្លួន​មាន ដូច្នេះវា​ធ្វើអោយ​គេ​មាន​អារម្មណ៍ទុក​ចិត្ត​លើ​យើង ហើ​យ​ទទួល​យក​មូល​ហេតុ​ដែល​យើង​ផ្តល់​ឲ្យ។


៣. ត្រូវ​ចាំរូបមន្ត​ខ្លួន​អោយ​ច្បាស់​



ត្រូវ​គិត​ពីអតីតកាល បច្ចុប្បន្ន និង​អនាគតក្នុង​ការ​ជ្រើស​រើស​យើង​ជាប់​ ថា​តើ​វា​អាច​នឹង​មាន​ភាព ប្រែប្រួល​យ៉ាង​ណា។ បង្ហាញគេ​អោយ​ឃើញពី​រូប​ភាព នៃបញ្ហា​ផ្សេងៗនិង​ដំណោះ​ស្រាយ​ដែល​យើង​លើក​ឡើងធ្វើ​យ៉ាង​ណា​អោយ​ខុស​ប្លែក​ពីគេ។



៤. អនុវត្ត​គំរោង​ដែល​ចង់​បង្ហាញ​គេ​ជាមុន​



អនុវត្ត​ម្តង​ហើយ​ម្តង​ទៀត ​អាច​អោយ​យើង​កាន់​តែ​យល់​ច្បាស់​ពីគំនិត​ខ្លួន​ឯង និង​ចំណុច​សំខាន់​ផ្សេង​ៗ​ដែល​ពាក់​ព័ន្ធនឹង​ក្រុម​ហ៊ុន​គេ​ ព្រោះ​បើ​យល់​ស្រាល​ៗ គិត​ថា​ធ្វើ​ដូច្នេះ​ដូច្នោះបាននោះ អាច​នឹង​ជាន់​ដាន​ខ្លួន​ឯង​ពេល​និយាយ​ទេ ។



៥. បញ្ចប់​ដោយ​ក្តីសោមនស្ស​


នៅពេល​បញ្ចប់​ ត្រូវ​ចាំ​ពី​លេ​ខ​ទំនាក់​ទំនង​របស់​អ្នក​សួរ​យើង ហៅពេល​កម្មវិធីចប់​គួរណា​អីុមែល​ទៅអរគុណ តែ​បើ​ជាប់​នោះ គួរ​បង្ហាញក្តីដឹង​គុណ តែ​បើ​ធ្លាក់​គួរ​សួរ​គេ​ពី​ចំណុច​ដែល​យើង​គួរ​កែប្រែ​ ឬ​ប្រឹង​បន្ថែម។ បែប​នោះ​យើង​អាច​បង្ហាញ​ពី​សក្តានុពល​របស់​យើង​ទៅ​លើ​មុខ​តំណែង​នោះ ។


អត្ថបទដោយ​៖ ហ៊ុន​ កែវលីដែត
ប្រភព​៖ lifehack

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520) 

No comments