ព័ត៌មានថ្មីបំផុត

គន្លឹះ​ធ្វើការ​​សំរេច​​ចិត្ត​​ជួយ​​​ឲ្យគ្មានភាព​​ស្តាយ​ក្រោយ​

Loading...
ជារៀងរាល់ថ្ងៃមនុស្សគ្រប់គ្នាតែងតែប្រឈមមុខនឹងការសំរេចចិត្ដក្នុងការធ្វើអ្វីមួយ។ ហើយការសំរេចចិត្ដក្នុងការធ្វើអ្វីមួយពិតជាមិនងាយស្រួលនោះទេ ជួនកាលអាចខុសនិងត្រូវ។ ប្រសិនបើអ្នកជួបប្រទះនឹងបញ្ហាទាំងនេះ អ្នកគួរតែអនុវត្ដន៍តាមវិធីខាងក្រោម ដើម្បីឲ្យការសំរេចចិត្ដរបស់អ្នកមិនផ្ដល់ផលលំបាកពេលក្រោយ។




១. ចំនាយពេលពិចារណា



ការសំរេចចិត្ដក្នុងពេលដែលប្រថុយញុច គឺជាកំហុសឆ្គងមួយ​ដែលធ្វើឲ្យអ្នកមានកំហុសនៅពេលក្រោយ។​ ដូច្នេះមុនពេលសំរេចចិត្ដធ្វើអ្វីមួយ អ្នកគួរពិចារណាឲ្យបានដិតដល់មែនទែន។



២. ស្វែងរកមតិយោបល់


មនុស្សគ្រប់គ្នាសុទ្ធតែមានមិត្ដភក្ដិ គ្រួសារនិងអ្នកដែលស្គាល់។ អ្នកគួរតែយករឿងរ៉ាវទាំងនោះទៅពិភាក្សាជាមួយអ្នកដែលជិតដិតជាមួយអ្នក ដើម្បីបានដំបូន្មានល្អៗក្នុងការសំរេចចិត្ដ។


៣. ស្វែងរកកន្លែងស្ងប់សុខ


ជាការពិតណាស់ការសំរេចចិត្ដធ្វើអ្វីមួយពិតជាធ្វើឲ្យអ្នកមានបញ្ហាស្រ្ដេសខ្លាំង។ ពេលដែលអ្នកមានអារម្មណ៍តានតឹងហើយ ការសំរេចចិត្ដក៏មិនបានល្អដែរ។ ដូចនេះហើយអ្នកគួរតែរកកន្លែងណាដែលធ្វើឲ្យអ្នកមានភាពស្រស់ស្រាយនិងស្ងប់សុខ។


៤. ក្រលេកមើលអតីតកាល


ចូរអ្នករំលឹកទៅកាន់អតីតកាលរបស់អ្នកថា តើអ្នកធ្លាប់សំរេចចិត្ដអ្វីខុសខ្លះនៅគ្រានោះ។ អ្នកអាចយកចំណុចទាំងនោះមកគិតឡើងវិញ ដើម្បីជៀសវាងអាចនឹងកើតមានម្ដងទៀតនៅគ្រានេះ។


៥. សំរេចធ្វើអ្វីមួយដែលសំខាន់មុន



ក្នុងចំណុចទី៥នេះដែរអ្នកគួរតែសរសេរនូវចំនុចណា​ដែលអ្នកគិតថាសំខាន់ ហើយអាចទៅរួច។​ បន្ទាប់មកអ្នកវាមកមើលហើយពិចារណាឲ្យល្អិតល្អន់មុននឹងសំរេចចិត្ដ៕


ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Beauty & Tips Magazine
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments