រោគសញ្ញាលើរាងកាយដែលមនុស្សមើលរំលង តែគួរឲ្យព្រួយបារម្ភ
Loading...
អ្នកត្រូវតែប្រយ័ត្ននូវសញ្ញមួយចំនួនដែលបានកើតឡើងចំពោះខ្លួនអ្នក។
ប្រហែលជាអ្នកគិតថា វាជារឿងធម្មតាប៉ុណ្ណោះ
ប៉ុន្តែការបណ្ដែតបណ្ដោយមិនខ្វល់ពីសញ្ញាទាំងនោះនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរជាមិនខាន។
បើសង្កេតឃើញវាភ្លាមត្រូវតែរកវិធីព្យាបាលវាភ្លាម។ តើសញ្ញាទាំងនោះមានអ្វីខ្លះ?
១. ដេកមិនលក់ មួម៉ៅ
និងរមួលក្រពើ
សញ្ញាទាំង៣នេះបង្ហាញថា ខ្លួនប្រាណរបស់អ្នកកំពុងតែត្រូវការម៉ាញ៉េស្យូម និងជាតិប៉ូតាស្យូម។
ដើម្បីបំពេញសារជាតិទាំងនេះបានដោយខ្លួនឯងនោះ អ្នកអាចជ្រើសរើសញ៉ាំបន្លែមួយចំនួនដូចជា
ប៉េងប៉ោះ ក្រូច ចេកនិងបន្លែស្ពៃមួយចំនួន។
២. ស្បែកស្ងួត
ការមានស្បែកស្ងួតជាសញ្ញាមួយប្រាប់ថា
ខ្លួនប្រាណកំពុងតែខ្វះសារជាតិ វីតាមីន E។ ដើម្បីបំពេញវាបាន អ្នកអាចបរិភោកអាហារមួយចំនួនដូចជា បន្លែ ប្រេង
និងត្រីជាដើម។
៣. ចង់ញ៉ាំផ្អែម
បើសិនជាអ្នកមានអារម្មណ៍ចង់ញ៉ាំបង្អែម
រឺអ្វីៗមានជាតិផ្អែមខ្លាំងនោះ វាជាសញ្ញាមួយបង្ហាញថាវាបណ្ដាលពីបញ្ហាស្ត្រេស
ការពិបាកចិត្ត រឺការអស់កម្លាំងខ្លាំង។
បែបនេះវាមានន័យថាខ្លួនប្រាណអ្នកកំពុងតែងទាមទារជាតិគ្លុយកូស។
ប៉ុន្តែដើម្បីចៀសវាងការឡើងទម្ងន់នោះ អ្នកអាចពិសារទឹកឃ្មំជំនួស។
៤. ចង់ញ៉ាំទឹកកក
នៅសុខៗស្រាប់តែចង់ញ៉ាំទឹកកកនោះមានន័យថាអ្នកកំពុងតែខ្វះសារជាតិដែកក្នុងខ្លួនប្រាណ។
ដើម្បីបំពេញវាបាននោះអ្នកត្រូវតែ ញ៉ាំសាច់គោ ស៊ុតជាដើម។
៥. ឈាមអញ្ចាញធ្មេញ
ការឈាមអញ្ចាញធ្មេញជាញឹកញាប់នៅពេលដុសធ្មេញនោះ
ជាសញ្ញាមួយបង្ហាញថាអ្នកកំពុងតែខ្វះសារជាតិវីតាមីន C។ ហេតុបែបនេះអ្នកត្រូវតែជ្រើសរើសពិសារ បន្លែស្ពៃមួយចំនួន ម្រេច ប៉េងប៉ោះ
ស្ពៃក្ដោប និងខាត់ណាផ្កាជាដើម។
៦. ក្រចកនិងសក់ស្រួយ
នៅពេលដែលអ្នកមានអាការៈបែបនេះបង្ហាញថា
ខ្លួនប្រាណអ្នកកំពុងតែខ្វះសារជាតិវីតាមីន B។ ហេតុដូចនេះ
អ្នកត្រូវតែផឹកទឹកដោះគោឲ្យបានច្រើន ញ៉ាំសារ៉ាយសមុទ្រនិងផ្សិតបន្ថែម។
៧. រង្វង់នៅជុំវិញកូនក្រមំ
ជាធម្មតារង្វង់មួយនេះកើតឡើងចំពោះមនុស្សចាស់ដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ។
ប៉ុន្តែបើសិនជាវាកើតឡើងចំពោះមនុស្សដែលមានវ័យក្មេងនោះមានន័យថា
មនុស្សម្នាក់នោះមានផ្ទុកជាតិ កូលេស្តេរ៉ូលខ្ពស់។
បែបនេះអ្នកត្រូវតែពិភាក្សាជាមួយគ្រូពេទ្យឲ្យបានភ្លាមៗ។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Bright Side












No comments