ព័ត៌មានថ្មីបំផុត

ដឹងអត់ អង្គុយ​​រៀន​​នៅ​​ហាង​​កាហ្វេ​មាន​ប្រយោជន៍​ម៉េច​ខ្លះ?​

Loading...
មនុស្សមួយចំនួនពិតជាខ្វល់ខ្លាំងណាស់អំពីទីតាំងនិងរបៀបរៀនសូត្ររបស់ពួកគេ ព្រោះពួកគេមិនចេះតែរៀនចូលគ្រប់កន្លែងនោះទេ។ សម័យនេះ គេចូលចិត្តទៅរៀននៅហាងកាហ្វេ ដូច្នេះតើអ្នកមានដឹងទេថាការរៀននៅទីនោះមានប្រយោជន៍ដូចម្តេចខ្លះ?


១. មានអាហារក្បែរដៃ

មនុស្សមួយចំនួនចូលចិត្តញាំអាហារនិងភេសជ្ជៈពេលកំពុងរៀន ដូច្នេះបើអ្នកអង្គុយនៅហាងកាហ្វេនោះអ្នកនិងមានជម្រើសម្ហូបអាហារជាច្រើននៅជិតខ្លួន។

២. ទាក់ទងជាមួយអ្នកដទៃ
ពេលខ្លះយើងមិនចូលចិត្តរៀនម្នាក់ឯងនោះទេ យើងត្រូវការពិភាក្សាឬសំណេះសំណាលគ្នា លេងជាមួយមិត្តភកិ្តឬអ្នកជុំវិញខ្លួន ដូច្នេះអ្នកដែលចូលចិត្តទាក់ទងជាមួយមនុស្សជុំវិញខ្លួន អ្នកគួរតែរៀននៅហាងកាហ្វេ។

៣.​ ពន្លឺព្រះអាទិត្យ
ហាងកាហ្វេមួយចំនួនអាចឲ្យយើងស្រូបពន្លឺព្រះអាទិត្យបានយ៉ាងងាយស្រួល ដែលខុសពីផ្ទះ បន្ទប់ ឬបណ្ណាល័យដែលគ្មានពន្លឺចេញចូល។ ពន្លឺព្រះអាទិត្យនេះជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនិងមានថាមពល។

៤. បរិយាកាសថ្មី
ពេលខ្លះយើងគួរដូរទីតាំងដែលយើងរៀនដើម្បីទទួលបានអារម្មណ៍ថ្មីហើយមានគំនិតល្អៗ និងថ្មីៗជាច្រើនទៀត។

៥. សម្លេងនៅជុំវិញ
សម្លេងមនុស្សជជែកគ្នា និងសម្លេងឆុងកាហ្វេនៅជុំវិញខ្លួនយើងក៏ជួយយើងមួយកម្រិតក្នុងការតាំងស្មារតីនិងរៀនសូត្រឲ្យកាន់តែចូលហើយមានអារម្មណ៍ស្រស់ស្រាយជាងមុន។

អត្ថបទ៖ ជី​ បូណ៌មី
ប្រភព៖ Her Campus 
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments