ព័ត៌មានថ្មីបំផុត

កត្តា៥​យ៉ាង​ដែល​នាំ​ឲ្យ​សក់​អ្នក​ខូច​ដោយ​មិន​ដឹង​ខ្លួន​

Loading...
សក់គឺជាចំណុចដ៏ខាន់សម្រាប់សម្រស់របស់មនុស្សម្នាក់ តែអ្នកប្រហែលជាមិនដឹងទេថា ទង្វើប្រចាំថ្ងៃរបស់អ្នកបានធ្វើអោយសក់អ្នកខូចដោយមិនដឹងខ្លួន។



១. ក្រាស់សិតសក់



ក្រាស់សិតសក់គឺជាវត្ថុម៉្យាងដែលកខ្វក់មួយដែលអ្នកប្រើប្រាស់ជាមួយសក់របស់អ្នកជារៀងរាល់ថ្ងៃ ដែលផ្ទុកទៅដោយធូលីដី កាកសំណល់និងមេរោគជាច្រើន ដែលបណ្ដាលអោយសក់អ្នកខូចដោយមិនដឹងខ្លួន អ្នកគួរតែលាងសំអាតក្រាស់របស់អ្នកយ៉ាងហោចណាស់ ១០ ទៅ​ ១៥ថ្ងៃម្ដងដើម្បីរក្សាអនាម័យស្បែកក្បាលរបស់អ្នក។

២. ការចងសក់




ការចងសក់ក៏ជាកត្តាមួយដែលនាំអោយសក់អ្នកខូច ឬជ្រុះផងដែរ ដោយសារតែអ្នកចងសក់របស់អ្នកតឹងពេក អ្នកគួរតែប្រើប្រាស់ដង្កៀបមកជំនួសវិញ ទើបជាការប្រសើរ។

៣. ការទុកសក់វែង



ការដែលទុកសក់វែងមិនមែនជារឿងល្អទាំងស្រុងនោះទេ ព្រោះវាអាចនាំអោយសក់របស់អ្នកបែកចុង អ្នកគួរតែកាត់តំរឹមសក់ យ៉ាងហោចណាស់មួយខែ ឬពីរខែម្ដង។

៤. សិត ឬ ផ្លុំ កៀបនៅពេលដែលសក់សើម



សក់របស់អ្នកនឹងទន់ខ្សោយបំផុត នៅពេលដែលសើមដូច្នេះអ្នកគួរតែចៀសវាងការសិតសក់ខ្លាំងៗ ឬផ្លុំ​ កៀបនៅពេលដែលសើម អ្នកគួរតែយកកន្សែងជូតអោយស្ងួតបន្តិច រួចសឹមសិតដោយប្រើប្រាស់ក្រាស់ដែលមានធ្មេញធំ។


៥. ការចុះអាងហែលទឹកនៅពេលដែលសក់ស្ងួត



ដូចដែលដឹងស្រាប់ហើយថានៅក្នុងអាងហែលទឹកតែងតែមានដាក់សារធាតុក្លរនៅក្នុងនោះ ហើយនៅពេលដែលអ្នកចុះទៅក្នុងអាងនៅពេលដែលសក់ស្ងួត និងស្រូបយកជាតិក្លរចូលទៅក្នុងសសៃសក់យ៉ាងច្រើនដែលជាហេតុនាំអោយសក់ខូច ដូចនេះមុននឹងចុះទៅក្នុងអាងហែលទឹក អ្នកគួរតែអោយសក់របស់អ្នកសើមជាមុនសិន ទើបជាការប្រសើរ។


អត្ថបទដោយ៖ ជុំ រស្មី
- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments