ព័ត៌មានថ្មីបំផុត

ដឹង​ច្បាស់​ពី​គំនូស​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​ហើយ​ឬ​នៅ?​

Loading...
ការគោរពណ៍ស្លាកចរាចរណ៍នៅពេលអ្នកធ្វើដំណើរ គឺពិតជាសំខាន់ ព្រោះវាអាចជួយកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗនិងគោរពសិទ្ធអ្នកដទៃ។ ជាមួយគ្នានេះផងដែរ គំនូសចរាចរណ៍ក៏ជាផ្នែកមួយដ៏សំខាន់ដែលយើងពុំគួរមើលរំលងជាដាច់ខាត។ តើអ្នកដឹងអំពីគំនូសចរាចរណ៍ហើយឬនៅ? ដូច្នេះពួកយើងនឹងបង្ហាញអ្នកនៅក្នុងអត្ថបទមួយនេះ៖



១. គំនូស “សដាច់ៗ”
សម្រាប់គំនូស សដាច់ៗ ពុះចែកផ្លូវបែបនេះមានន័យថា អ្នកអាចផ្លាស់ប្ដូរគន្លងផ្លូវធ្វើដំណើរបានតាមចិត្តក្នុងអំឡុងពេលដែលមានសុវត្ថិភាព។






២. គំនូស “សភ្លោះជាប់គ្នា”
អ្នកមិនអាចផ្លាស់ប្ដូរគន្លងផ្លូវបាននោះទេ បើសិនជាមានគំនូស សភ្លោះជាប់គ្នា ទោះបីជាទីនោះពុំមានរថយន្តអ្នកដទៃនៅជិតក៏ដោយ។






៣. គំនូស “លឿងដាច់ៗ”
អ្នកអាចឆ្លងកាត់គំនូសនេះទៅកាន់ផ្លូវម្ខាងទៀតបាន បើសិនជាគ្មានឧបសគ្គអ្វីនៅទីនោះ។





៤. គំនូស “លឿងមួយជាប់គ្នា”

អ្នកពិតជាអាចធ្វើដំណើរឆ្លងកាត់លើវាបាន តែអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់បន្តិច។





៥. គំនូស “លឿងភ្លោះជាប់គ្នា”
សម្រាប់គំនូសនេះគឺអ្នកមិនអាចធ្វើការវាអ្នកដំណើរដទៃ ឬ ឆ្លងកាត់លើគំនូសនេះជាដាច់ខាត។





៦. គំនូស “លឿងដាច់ៗមួយចំហៀង ជាប់គ្នាមួយចំហៀង”
សម្រាប់គំនូសនេះអ្នកដែលនៅខាងគំនូសលឿងដាច់ៗអាចឆ្លងកាត់ ឬវ៉ាអ្នកដំណើរដទៃបាន បើសិនជាមានសុវត្ថិភាព តែចំពោះអ្នកដែលនៅខាងគំនូសជាប់មិនអាចឆ្លងកាត់ ឬវ៉ាអ្នកដំណើរដទៃបាននោះទេ។





អត្ថបទដោយ៖ ជុំ រស្មី
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments