ព័ត៌មានថ្មីបំផុត

ជំនាញ​សំខាន់​ៗ​ដែល​​មិន​​បាន​​បង្រៀន​​ក្នុង​​ថ្នាក់​​

Loading...

ជាការ​ពិត​ណាស់​ យើង​ទៅ​រៀន​រាល់​ថ្ងៃ​គឺ​ទៅរៀន​ដើម្បីស្រូប​យក​ចំណេះដឹងពីអ្វី ដែល​បាន​រៀន​ក្នុង​ថ្នាក់​ ប៉ុន្តែ​ត្រូវ​ចាំ​ថាមេរៀន​ក្នុង​ជីវិត​ទាំង​អស់​មិន​សុទ្ធតែ​បាន​បង្រៀន​ក្នុង​ថ្នាក់​ទេ ប៉ុន្តែរៀន​ដោយ​ការ​សង្កេត​ និង​ការ​ឆ្លង​កាត់​ផ្សេងៗក្នុង​ជីវិត​យើង ហើយ​វិធីទាំង​នេះ​ក៏ដូចគ្នា គ្មាន​នរណា​មក​បង្រៀន​ថា​វា​នឹង​អាច​ផ្លាស់​ប្តូរ​ជីវិត​យើង​ទេ៖
Photo Credit : reader's digest

១​. ការ​ធ្វើ​អោយ​គេ​ចូលចិត្ត​យើង
មាន​អត្ថបទច្រើន​ណាស់​ និង​ដំបូន្មាន​មួយ​ចំនួន​ដែល​បង្រៀន​អោយ​យើង​ធ្វើ​ជា​មនុស្ស​ដែល​មនុស្ស​មួយ​ចំនួន​អាច​នឹង​ចូល​ចិត្ត​។ ប៉ុន្តែ​គ្រូ​មិន​បាន​ចារ​ទុក​ក្នុង​សៀវភៅ​ថា​អ្នក​ត្រូវ​ធ្វើ​បែប​នេះ  បែប​នោះ សំរាប់​សិស្ស​ទូទៅ ក្នុង​ថ្នាក់​ទេ វា​ទាម​ទារ​ការ​សង្កេតនិង​រៀបចំដោយ​ខ្លួន​ឯង។

២​. ការ​បង្កើត​គោលដៅ​ និង​រៀប​ចំពេលវេលា
វា​ជា​ការ​ពិត​ណាស់​គ្រូ តែង​សួរ​ថា​យើង​ចង់​ធ្វើអ្វីថ្ងៃ​ក្រោយ ហើយ​អះអា​ង​ថា​នឹង​ជួយ​យើង ប៉ុន្តែគាត់​ផ្ទាល់​មិន​អាច​គូរសវាស​ផ្លូវ​អោយ​យើង ហើយ​កំណត់​គំរោង​អោយ​យើង​ទេ វា​កើត​ចេញ​ពីចំណង់​យើង​ផ្ទាល់​នឹង​ការ​យល់​ពីខ្លួន​ឯង​។

៣.​ វិធីសម្របសម្រួល​
ការ​ចេះចុះសំរុង​ជាមួួ​យ​អ្នក​ដទៃ​គឺ ទាម​ទារ​ការ​ប្រើ​ចិត្ត​គំនិត​ក្នុង​ការ​យល់​ពីនរណា​ម្នាក់​ ឬការ​បង្កើត​ជំនឿទុក​ចិត្ត​រវាង​នរណា​ម្នាក់ដើម្បីដោះ​ស្រាយ​បញ្ហា​ផ្សេងៗដោយ​សន្តិវិធី ។​

៤. ការ​ការពារ​ខ្លួន​កំុ​អោយ​គេ​កេង​ប្រវ័ញ្ចប្រយោជន៍លើខ្លួន​
មាន​វិធីច្រើន​ក្នុង​ការ​ទប់​ទល់ ​វាមិន​ខ្វះ​ទេមនុស្ស​ធន់​នេះចូល​មក​ក្នុង​ជីវិត​អ្នក​ ហើយ​ ការ​ទប់​ទល់​ជាមួយ​ម្នាក់​ៗ​មាន​វិធីខុស​គ្នា​ ហើយ​ចំណេះ​គឺ​វា​កើត​មាន​ដោយ​ឯង​ៗនៅពេល​យើង​ពន្លក​ក្នុង​សង្គម​អោយ​បាន​ច្រើន​។

៥. វិធី​ស្វែងរក​ជោគ​ជ័យ​ក្នុង​ជិវិត​
វាស្ថិត​នៅលើ​យើង​ផ្ទាល់​ក្នុង​ការ​កំណត់​ជោគវាសនា​របស់​ខ្លួន​ ហើយ​ត្រូវ​ការ​ការ​ឆ្លង​កាត់​ច្រើន​ឧបសគ្គ​និង​ការ​រៀន​សូត្រ។ ដំបូន្មាន​មួយ​ត្បិត​តែជួយ​ជំរុញ​ដល់​ការ​ជោគ ជ័យ​ក៏​ពិត​មែន​ប៉ុន្តែវា​តែ​មួយ​មិន​មាន​ប្រសិទ្ធភាព​យូរ​ទេ ត្រូវ​ការ​បទពិសោធន៍ច្រើន​មក​បញ្ជក់​។

អត្ថបទដោយ​៖ ហ៊ុន កែវលីដែត
ប្រភព៖ lifehack


(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments