លក្ខណៈខុសគ្នារបស់បុគ្គលជោគជ័យ និងបុគ្គលបរាជ័យ
Loading...
រាល់បុគ្គលជោកជ័យនិងបុគ្គលបរាជ័យតែងតែមានលក្ខណៈមួយចំនួន ដែលមានភាពខុសគ្នារឺផ្ទុយពីគ្នា។ បុគ្គលជោកជ័យធ្វើអ្វីដោយមានការពិចារណាខ្ពស់ ហើយមិនងាយធ្វើអ្វីទៅតាមកំហឹងឬអារម្មណ៍របស់ខ្លួនគ្រប់ពេលនោះទេ។ ចំណែកឯបុគ្គលដែលបរាជ័យវិញ ភាគច្រើនដោះស្រាយរាល់បញ្ហាតាមកំហឹងរបស់ខ្លួនដោយមិនបានគិតគូរអ្វីនោះទេ។

១. ការអធ្យាស្រ័យ
មនុស្សជោគជ័យ៖ ចេះអាធ្យាស្រ័យឲ្យអ្នកដទៃ ដោយមិនប្រកាន់ច្រើនរឺមានការគុំគួនគំនុំច្រើននោះទេ។
មនុស្សបរាជ័យ៖ ភាគច្រើននៃមនុស្សបរាជ័យតែងតែមានគុំគួន ប្រកាន់ច្រើននិងមិនងាយអធ្យាស្រ័យឲ្យអ្នកដទៃនោះទេ។
២. ទំនួលខុសត្រូវ
មនុស្សជោគជ័យ៖ ក្រុមមនុស្សដែលជោគជ័យ ពួកគេមានការទទួលខុសត្រូវលើទង្វើដែលខ្លួនបានធ្វើខ្ពស់ណាស់ ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។ ពួកគេមិនចេះទម្លាក់កំហុសឲ្យអ្នកដទៃនោះទេ។
មនុស្សបរាជ័យ៖ ផ្ទុយគ្នាពីបុគ្គលជោគជ័យវិញ ក្រុមមនុស្សបរាជ័យគ្មានទំនួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើនោះទេ។ ពួកគេតែងតែទម្លាក់ទៅអ្នកដទៃបើសិនជាមានបញ្ហាណាមួយកើតឡើងនោះ។
៣. ការចែករំលែក
មនុស្សជោគជ័យ៖ មនុស្សជោគជ័យគឺជាមនុស្សដែលចិត្តល្អ។ គ្រប់ពេលដែលពួកគេដឹងពីព័ត៌មានសំខាន់អ្វីមួយ គេតែងតែចែករំលែកឲ្យអ្នកដទៃផ្សេងទៀត ដោយមិនទុកវាជាសម្ងាត់សម្រាប់ផលប្រយោជន៍ម្នាក់ឯងនោះទេ។
មនុស្សបរាជ័យ៖ មនុស្សប្រភេទនេះ គឺជាមនុស្សដែលអាត្មានិយមបំផុត។ បើសិនជាគេដឹងព័ត៌មានសំខាន់ណាមួយនោះ គេនឹងមិនប្រាប់ឲ្យអ្នកណាម្នាក់បានដឹងនោះទេ។ មនុស្សបរាជ័យនេះ នឹងទុកវាជាការសម្ងាត់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជាមិនខាន។
៤. ការបង្ហាញអារម្មណ៍
មនុស្សជោគជ័យ៖ ជាធម្មតានៃទម្លាប់មនុស្សដែលជោគជ័យ ពួកគេតែងតែបង្ហាញអារម្មណ៍វិជ្ជមានទៅលើអ្វីមួយឬអ្នកណាម្នាក់។
មនុស្សបរាជ័យ៖ ជាប្រពៃណីទៅហើយ មនុស្សធុនបែបនេះនឹងបង្ហាញអវិជ្ជមានទៅលើអ្វីមួយរឺអ្នកណាម្នាក់ជាក់ជាមិនខាន។
៥. ការនិយាយស្ដី
មនុស្សជោគជ័យ៖ មនុស្សជោគជ័យមិនចេះនិយាយអ្វីដែលគ្មានប្រយោជន៍នោះទេ។ រាល់ការនិយាយស្ដីរបស់គេតែងតែបង្ហាញនូវគំនិតល្អៗមានប្រយោជន៍និងឆ្លាតវៃបំផុត។
មនុស្សបរាជ័យ៖ មនុស្សបរាជ័យនិយាយច្រើនខ្លាំងណាស់ តែរាល់ពាក្យសម្ដីទាំងអស់មិនមែនមានន័យថាមានប្រយោជន៍នោះទេ។ ភាកច្រើនពួកគេចូលចិត្តនិយាយដើមអ្នកដទៃទៅវិញនោះទេ។
៦. ចែករំលែកភាពជោគជ័យ
មនុស្សជោគជ័យ៖ មនុស្សជោគជ័យជាមនុស្សមានសីលធម៌ខ្ពស់បំផុត។ រាល់ជោគជ័យដែលពួកគេទទួលបាន ពួកគេតែងតែរំលែកវាជាមួយអ្នកផ្សេងទៀត ដែលបានជួយដល់ពួកគេដើម្បីទទួលបានជោគជ័យមួយនោះ។
មនុស្សបរាជ័យ៖ មនុស្សប្រភេទនេះជាមនុស្សលោភលន់បំផុត។ រាល់ជោគជ័យណាមួយពួកគេតែងតែចាត់ទុកវាជារបស់ខ្លួនតែម្នាក់ឯងប៉ុណ្ណោះ ទោះបីជាមានការជួយពីអ្នកដទៃក៏ដោយ។ ពួកគេលេបយកភាពជោគជ័យដោយមិនចែករំលែកជាមួយអ្នកដទៃនោះទេ។
៧. គ្មានបំណងចង់បំផ្លាញអ្នកដទៃ
មនុស្សជោគជ័យ៖ រាល់ពេលពួកគេទទួលបានជោគជ័យរឺធ្វើអ្វីមួយនោះ ពួកគេតែងតែមានគំនិតចង់ឲ្យអ្នកដទៃផ្សេងទៀតមានភាពជោគជ័យដូចខ្លួនឯងផងដែរ។
មនុស្សបរាជ័យ៖ ដោយសារតែភាពលោភលន់ និងអាត្មានិយមនោះ មនុស្សបរាជ័យមិនដែលមានគំនិតចង់ឲ្យអ្នកដទៃមានភាពជោគជ័យនោះទេ។ គេតែងតែចង់ឲ្យអ្នកផ្សេងរលាយគ្រប់យ៉ាង។
៨. ការពិចារណា
មនុស្សជោគជ័យ៖ មនុស្សដែលមានភាពជោគជ័យ ជាមនុស្សដែលចេះយកគំនិតអ្នកដទៃមកពិចារណាដើម្បីភាពល្អប្រសើរ។ ពួកគេមិនមែនជាមនុស្សប្រភេទអញនិយមនោះទេ ហើយក៏គ្មានគំនិតថាគំនិតរបស់ខ្លួនត្រូវគ្រប់ពេលនោះទេ។
មនុស្សបរាជ័យ៖ ក្រុមមនុស្សបរាជ័យជាមនុស្សអញនិយម។ ពួកគេមិនដែលយកគំនិតអ្នកដទៃមកពិចារណានោះទេ ដោយសារតែគេមានគិតថាមានតែគំនិតខ្លួនគេម្នាក់ឯងប៉ុណ្ណោះដែលត្រឹមត្រូវ។
៩. គោលដៅ
មនុស្សជោគជ័យ៖ ពួកគេជាមនុស្សដែលមានគោលដៅច្បាស់លាស់សម្រាប់ជីវិតរស់នៅរបស់ពួកគេ។ ពួកគេចេះកំណត់គោលដៅមួយយ៉ាងច្បាស់លាស់ដោយខ្លួនឯង។
មនុស្សបរាជ័យ៖ ពួកគេគ្មានគោលដៅច្បាស់លាស់ណាមួយសម្រាប់ជីវិតនោះទេ។ គោលដៅរបស់គេតែងតែផ្លាស់ប្ដូរជានិច្ច រឺពេលខ្លះត្រូវអ្នកផ្សេងបង្កើតឲ្យទៀតផង។
១០. តម្រូវការ
មនុស្សជោគជ័យ៖ មនុស្សជោគជ័យ ពួកគេស្គាល់ដឹងច្បាស់ពីតម្រូវការដែលពួកគេចង់បាន។ ពួកគេនឹងព្យាយាមធ្វើអ្វីដើម្បីទទួលបានសម្រេចបាននូវតម្រូវការមួយនោះ។
មនុស្សបរាជ័យ៖ មូលហេតុដែលបរាជ័យនោះដោយសារតែពួកគេមិនដឹងពីតម្រូវការដែលពួកគេចង់បាននោះទេ។ បែបនេះពួកគេមិនដឹងថាត្រូវធ្វើឲ្យពិតប្រាកដនោះទេ។
១១. រៀនសូត្រ
មនុស្សជោគជ័យ៖ ជាធម្មតាមនុស្សដែលជោគជ័យមិនដែលគិតថាពួកគេជាមនុស្សចេះអ្វីគ្រប់យ៉ាងនោះទេ។ ពួកគេតែងតែរៀនអ្វីៗថ្មីទាំងអស់ដើម្បីបង្កើនសម្ថិភាពរបស់ខ្លួន។
មនុស្សបរាជ័យ៖ មនុស្សបរាជ័យតែងតែគិតថាខ្លួនឯងជាមនុស្សអស្ចារ្យនិងចេះអ្វីគ្រប់យ៉ាងទាំងអស់។ ពួកគេមិនដែលចំណាយពេលវេលាដើម្បីរៀនអ្វីៗផ្សេងនោះទេ។
១២. ការកំសាន្ត
មនុស្សជោគជ័យ៖ មនុស្សជោគជ័យតែងតែយកការកំសាន្តរបស់ពួកគេមកជាការអានសៀវភៅណាដែលមានប្រយោជន៍និងផ្ដល់ចំណេះដឹងដល់ពួកគេបានកាន់តែច្រើន។ ពួកគេមិនធ្វើអ្វីដែលគ្មានប្រយោជន៍នោះទេ។
មនុស្សបរាជ័យ៖ មនុស្សបរាជ័យបែជាបង្វែរការកំសាន្តរបស់ខ្លួនមកលើអ្វីផ្សេងទៀតដែលគ្មានប្រយោជន៍ទៅវិញ។ ពួកគេមិនបានចំណាយពេលវេលាឲ្យមានប្រយោជន៍សម្រាប់ខ្លួននោះទេ។
១៣. ការគោរព
មនុស្សជោគជ័យ៖ មនុស្សជោគជ័យជាមនុស្សដែលមានសីលធម៌ខ្ពស់ ដោយចេះដឹងគុណអ្នកដទៃ និងជាងនេះទៅទៀតពួកគេជាមនុស្សដែលចេះអ្នកដទៃ។
មនុស្សបរាជ័យ៖ ផ្ទុយគ្នាទៅវិញ មនុស្សបរាជ័យជាមនុស្សដែលចូលចិត្តស្ដីបន្ទោសអ្នកដទៃដោយគ្មានរកខុសត្រូវនោះទេ។ ពួកគេមិនចេះគោរពអ្នកផ្សេងនោះឡើយ។
១៤. ការរស់នៅ
មនុស្សជោគជ័យ៖ ពួកគេជាមនុស្សមានការគិតគូរបានខ្ពស់។ ពួកគេរស់នៅដើម្បីពេលបច្ចុប្បន្ន និងអនាគត។
មនុស្សបរាជ័យ៖ មនុស្សដែលបរាជ័យជាមនុស្សដែលរស់នៅក្នុងអតីតកាល។ ពួកគេមិនមានគោលដៅសម្រាប់អនាគតច្បាស់លាស់នោះទេ។
១៥. ការផ្លាស់ប្ដូរ
មនុស្សជោគជ័យ៖ ដើម្បីភាពជោគជ័យ ពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្ដូរណាមួយដើម្បីឲ្យខ្លួនគេកាន់តែល្អប្រសើរ។
មនុស្សបរាជ័យ៖ មនុស្សប្រភេទនេះមិនងាយធ្វើការផ្លាស់ប្ដូរនោះទេ។ ពួកគេតែងតែមានភ័យខ្លាចក្នុងការផ្លាស់ប្ដូររឺគ្មានគំនិតក្នុងការផ្លាស់ប្ដូរទាល់តែសោះ។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Brightside
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments