ព័ត៌មានថ្មីបំផុត

រឿង​សម្ងាត់​៧យ៉ាង​ដែល​មនុស្ស​ប្រុស​មិន​ប្រាប់​មនុស្ស​ស្រី​

Loading...
ភាគច្រើនមនុស្សគ្រប់គ្នាគិតថា មនុស្សស្រីជាមនុស្សដែលមានរឿងសម្ងាត់បិទបាំងច្រើន។ ប៉ុន្តែមនុស្សប្រុសក៏មានរឿងមួយលាក់បាំងមិនប្រាប់ដល់មនុស្សស្រីផងដែរ។ តើរឿងសម្ងាត់ទាំងនោះមានអ្វីខ្លះ ? តោះទៅអានទាំងអស់គ្នា។




១. ស្រលាញ់មនុស្សស្រីដែលមានទំនុកចិត្តខ្លួនឯងខ្ពស់
មនុស្សប្រុសមិនដែលប្រាប់មនុស្សស្រីនូវរឿងសម្ងាត់មួយនេះទេ។ មនុស្សស្រីគួរតែដឹងថាមនុស្សប្រុសភាគច្រើន ស្រលាញ់មនុស្សស្រីដែលមានភាពក្លាហាននិងមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ចៀសជាងមនុស្សស្រីដែលមានការអឹមអៀន ខ្វះទំនុកចិត្ត។

២. ចង់ឲ្យសង្សារខ្លួនស្លៀកពាក់បានស្អាតទាក់ទាញ
មនុស្សប្រុសតែងតែចូលចិត្តឲ្យមនុស្សស្រីស្លៀកពាក់បានស្អាតសមរម្យហើយទាក់ទាញ។ ប៉ុន្តែវាមិនមែនមានន័យថាចង់ឲ្យមនុស្សស្រីស្លៀកពាក់សិចស៊ីនោះទេ។ ពួកគេគ្រាន់គ្រាន់តែចង់ឲ្យមនុស្សស្រីមើលទៅជាមនុស្សដែលស្អាតជាគេបង្អស់។

៣. ខ្ញុំមិនដឹងធ្វើវាយ៉ាងណាទេ
មនុស្សប្រុសតែងតែចង់ឲ្យសង្សារមើលមកខ្លួនក្នុងផ្លូវដែលល្អនិងជាមនុស្សអស្ចារ្យម្នាក់។ គេតែងតែបង្ហាញថា ពួកគេអាចធ្វើអ្វីបានគ្រប់យ៉ាង និងព្យាយាមធ្វើវា ទោះបីជាពេលខ្លះគេមិនមានបទពិសោធន៍ឬមិនដឹងច្បាស់ថាត្រូវធ្វើដូចម្ដេចក៏ដោយ។

៤. ការប្រច័ណ្ឌ
មនុស្សប្រុសកម្រប្រាប់សង្សារថា ខ្លួនប្រច័ណ្ឌនោះទេ។ ពេលខ្លះមនុស្សប្រុសគ្រាន់តែ ធ្វើជាធម្មតានៅពេលដែលឃើញមិត្តស្រីនិយាយជាមួយបុរសផ្សេង។ ប៉ុន្តែការពិតទៅមនុស្សប្រច័ណ្ឌខ្លាំងណាស់ ហើយលួចមើលសកម្មភាពរបស់សង្សារជានិច្ច។


៥. ការរើសគូរស្រករ
មនុស្សស្រីត្រូវដឹងថាមនុស្សប្រុសមានភាពម៉ត់ចត់ណាស់ក្នុងការរើសគូរស្រករ។ ដូចច្នេះហើយ មនុស្សស្រីមិនត្រូវត្រៀមខ្លួនកាត់ឈុតរៀបការភ្លាមៗនោះទេ ព្រោះថាមនុស្សប្រុសចំណាយពេលយូរណាស់ មុននឹងគេសម្រេចចិត្តរៀបការជាមួយមនុស្សស្រីណាម្នាក់។


៦. ចង់ឲ្យមនុស្សស្រីសរសើរ
ជាធម្មតាយើងគិតថា មានតែមនុស្សស្រីទេដែលចង់ឲ្យមានគេសរសើរថាស្អាត ឬស្លៀកពាក់អ្វីមួយសម។ ប៉ុន្តែការគិតបែបនេះខុសហើយ ព្រោះថាមនុស្ស​ប្រុសក៏ចង់ឲ្យគេគ្រប់គ្នាសរសើរ ជាពិសេសសង្សាររបស់ខ្លួនផងដែរ។


៧. មិនប្រាប់ថាខ្លាចអ្វីមួយនោះទេ
អ្នកដឹងហើយថាមនុស្សប្រុស ជាមនុស្សដែលមើលទៅអង់អាចក្លាហាន ហើយមិនខ្លាចអ្វីនោះទេ។ ប៉ុន្តែមនុស្សប្រុសក៏ដូចមនុស្សស្រីដែរ ព្រោះថាមនុស្សប្រុសខ្លះក៏ខ្លាចសត្វល្អិតដូចជាកន្លាត កណ្ដុរដូចស្រីៗ គ្រាន់តែមនុស្សប្រុសមិនប្រាប់។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Brightside


(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)  

No comments