ព័ត៌មានថ្មីបំផុត

បើ​បុរស​​ធ្វើ​រឿង​ទាំង​នេះ​ដាក់អ្នក​ យក​គេ​ធ្វើ​ប្ដី​ទៅ​មិន​ខុស​ទេ!

Loading...
ជាទូទៅមនុស្សប្រុសគឺបែបនេះតែងតែចូលចិត្តធ្វើអ្វីមួយ ដើម្បីមនុស្សដែលខ្លួនស្រលាញ់ ដោយលាក់លៀមមិនបានបង្ហាញការពិត តែមនុស្សប្រុសប្រភេទនេះគឺពួកគេមានក្ដីស្រលាញ់ស្មោះបំផុត។ខាងក្រោមនេះគឺជាអាកប្បកិរិយារបស់មនុស្សប្រុស៩យ៉ាងដែលអ្នកគួរតែយកគេធ្វើគូអនាគត៖





១. គេយួរកាបូបឲ្យអ្នក


ពិតមែនហើយ គ្មានមនុស្សប្រុសណាទៅចង់យួរកាបូបមនុស្សស្រីទេ ព្រោះវាអាចធ្វើអោយបាត់បង់ភាពទាក់ទាញរបស់មនុស្សប្រុស ឬមួយគេអាចគិតក្នុងផ្លូវផ្សេងក៏ថាបាន តែបើមនុស្សគេអាចយួរកាបូបអោយអ្នកបែបនេះមែនបានន័យថាគេគិតពីអ្នកហើយ។

២. គេអនុញ្ញាតិឲ្យអ្នកឆែកឆេរបស់ផ្ទាល់ខ្លួនគេ


វាជារឿងសាមញ្ញទៅហើយដែលមនុស្សប្រុសមិនចូលចិត្តអោយអ្នកណាមួយមកឆែកឆេរបស់ផ្ទាល់ខ្លួនផ្សេងៗដូចជា កាបូបលុយ ទូរស័ព្ទ ឬ គណនីបណ្ដាញសង្គមជាដើម តែបើសិនគេអោយអ្នកឆែកនោះបានន័យថាគេស្មោះត្រង់នឹងអ្នកហើយ។


៣. គេនៅស្តាប់ការនិយាយដដែលៗរបស់អ្នក


វាជារឿងដែលគួរអោយធុញមួយដែលស្ដាប់នរណាម្នាក់និយាយអ្វី ឬរអូររទាំដដែលៗនៅជិតត្រចៀក តែបើសិនគេព្រមស្ដាប់អ្នកនិយាយដដែលៗនោះ បានន័យថាគេមិនធុញនឹងអ្នកទេ។


៤. គេកំដរអ្នកដើរផ្សារ


ការដើរផ្សារគឺជារឿងដ៏គួរអោយធុញមួយសម្រាប់មនុស្សប្រុស ជាពិសេសពេលដែលត្រូវដើរទិញឥវ៉ាន់ជាមួយមនុស្សស្រី ព្រោះទំរាំតែដើរផ្សារចប់ម្ដងៗត្រូវចំណាយពេល ២ ទៅ៣ម៉ោងបាត់ទៅហើយ តែបើសិនជាគេព្រមទៅជាមួយអ្នកបានន័យថាគេចង់នៅជិតអ្នកហើយ។


៥. គេទិញគ្រឿង Make Up ជូនអ្នក


ថាម៉េច! ទិញគ្រឿង Make Up? វាដូចជាចំលែកបន្តិច នៅពេលដែលមនុស្សប្រុសទៅទិញរបស់ទាំងនេះ តែបើសិនគេទិញរបស់ទាំងនេះអោយអ្នកមែន បានន័យថាគេខ្វល់ពីសម្រស់របស់អ្នកហើយ។


៦. គេប្រាប់ពីផលលំបាករកបស់គេដល់អ្នក


មនុស្សប្រុសភាគច្រើនទោះមានរឿងអ្វីក៏ដោយតែងតែលាក់ក្នុងចិត្តម្នាក់ឯងជានិច្ច ព្រោះពួកគេគិតថា មិនចង់អោយអ្នកណាមកពិបាកជាមួយ ហើយក៏គ្មានអ្នកណាជួយអ្វីបានដែរ តែបើសិនគេនិយាយរឿងក្នុងចិត្តទាំងអស់ប្រាប់អ្នក បានន័យថា គេទុកចិត្តអ្នកនិងត្រូវការការលើកទឹកចិត្តពីអ្នក ដើម្បីអោយគេមានភាពជឿជាក់សារជាថ្មីហើយ។


៧. គេដាច់ចិត្តហាមាត់ឃាត់អ្នក


មនុស្សប្រុសភាគច្រើនគិតថាចាំបាច់ឃាត់ធ្វើអី បើគេចង់ទៅគេគង់តែទៅទេ ហើយបើគេទៅបាត់យើង គង់តែរកបានថ្មីមួយទៀតឆាប់ៗទេ តែបើសិនជាគេឃាត់អ្នកហើយបានន័យថាគេពិតជាមិនចង់បាត់បង់អ្នកនោះទេ។


៨. គេចំណាយពេលរង់ចាំអ្នក


ការរង់ចាំគឺជារឿងមួយដែលគួរអោយស្អប់បំផុត ព្រោះថាការរងចាំ គឺពិតជាយូរខ្លាំងបំផុតសូម្បីតែមួយនាទីក៏ដោយ តែបើសិនជាគេរង់ចាំអ្នក បានន័យថាគេទុកពេលវេលារបស់អ្នកសំខាន់ជាងគេទៅទៀត។


៩. គេយំឲ្យអ្នកឃើញ


ដូចមនុស្សមួយចំនួនបាននិយាយថា មនុស្សប្រុសយំគឺជារឿងគួរអោយអាម៉ាស់ខ្លាំងណាស់ តែបើសិនជាគេស្រក់ទឹកភ្នែកដើម្បីអ្នកមានន័យថាគេស្រលាញ់អ្នកខ្លាំងបំផុតហើយ។

អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Ajathom NokorReach

ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments