"ដំបូលកញ្ចក់" រឿងខ្លីនិយាយអំពីការរើសអើងស្ត្រីក្នុងសង្គម
Loading...
សម្លេងកណ្តឹងបានបន្លឺឡើងហើយនិស្សិតទាំងអស់កំពុងតែរូតរះចូលទៅក្នុងថ្នាក់ដើម្បីចាប់ផ្តើមការសិក្សានិងស្តាប់គ្រូពន្យល់មេរៀន។ នៅក្នុងបន្ទប់សិក្សាលេខ ២០៩ ភាគច្រើននៃសិស្សទាំងអស់នៅក្នុងថា្នក់គឺសុទ្ធតែជាមនុស្សប្រុសដោយឡែក នីតា គឺជាសិស្សស្រីតែម្នាក់គត់នៅក្នុងបន្ទប់រៀនមួយនេះព្រោះថានេះគឺជាថ្នាក់រៀនផ្នែកវិស្វករនិងសំណង់ស៊ីវិល។ ជាការពិតណាស់ព្រោះតែឪពុករបស់នាងគឺជាមេការសំណង់ហើយគាត់តែងតែនាំនាងទៅកន្លែងធ្វើការជារៀងរាល់ថ្ងៃកាលពីពេលដែលនាងនៅតូចនោះទើបនាំអោយនាងចាប់ចិត្តស្រលាញ់និងចូលសិក្សាមុខវិជ្ជាមួយនេះ។

នេះគឺជាឆ្នាំទីបួនហើយដែលនាងសិក្សានៅក្នុងផ្នែកមួយនេះ ប៉ុន្តែទម្រាំតែនាងអាចឈានជើងមកដល់ចំណុចមួយនេះនាងត្រូវឆ្លងកាត់ការលំបាកជាច្រើន ព្រោះម្តាយរបស់នាងតែងតែបដិសេធជាមួយការសិក្សារបស់នាងដោយគាត់គិតថាការសិក្សាក្នុងផ្នែកមួយនេះមិនសាកសមសម្រាប់មនុស្សស្រីនោះទេហើយមុខវិជ្ជានេះទៀតសោធក៏ត្រូវចំណាយសម្រាប់បង់ថ្លៃការសិក្សាច្រើនជាងមុខវិជ្ជាផ្សេងៗដែលគ្រួសាររបស់នាងពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នោះឡើយ។
សម្រាប់ឪពុករបស់នាងវិញមិនត្រឹមតែមិនបដិសេធនោះទេ គឺមានតែលើកទឹកចិត្តបន្ថែមដល់កូនស្រីទៅវិញ ព្រោះថានេះគឺជាអ្វីដែលកូនស្រីរបស់គាត់ស្រលាញ់ ហើយគាត់ជឿជាក់ថានាងប្រាកដជាសម្រេចក្តីប្រាថ្នាមួយនេះអោយបាន។
ដោយមានការជំរុញទឹកចិត្តបន្ថែមពីលោកឪពុក នីតាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់នាងរហូតប្រឡងជាប់បានអាហាររូបករណ៍ផ្នែកវិស្វករនិងសំណង់ស៊ីវិលនេះ។ អាចនិយាយបានថាលទ្ធផលការសិក្សារបស់នាងពិតជាមិនអន់នោះទេហើយអំឡុងពេលសិក្សាឆ្នាំចុងក្រោយនេះនាងក៏បានដាក់ពាក្យចូលធ្វើការទៅតាមក្រុមហ៊ុនជាច្រើនប៉ុន្តែពុំមានក្រុមហ៊ុនណាព្រមទទួលយកនាងចូលធ្វើការទាល់តែសោះ។
នាងបានគិតក្នុងចិត្តម្នាក់ឯងថាប្រហែលមកពីនាងគឺជានិស្សិតហើយពុំមានបទពិសោធន៍ផងនោះទើបបានជាពុំមានក្រុមហ៊ុនណាទទួលយកនាងដូច្នេះនាងក៏សម្រេចចិត្តដាក់ពាក្យសុំធ្វើជាអ្នកហ្វឹកហាត់ការងារដើម្បីទទួលបានបទពិសោធន៍វិញ។

អាចនិយាយបានថាប្រហែលជាង៣ខែហើយដែលនាងធ្វើការបែបជាអ្នកហ្វឹកហាត់ការងារ (internship) នេះប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់នោះគឺក្រុមហ៊ុនមិនដែលផ្តល់ឱកាសដើម្បីអោយនាងបញ្ចេញស្នាដៃទាល់តែសោះវាពិតជាមានភាពខុសគ្នាទាំងស្រុងពីអ្នកហ្វឹកហាត់ការងារដ៏ទៃទៀតដែលពួកគេអាចបញ្ចេញសមត្ថភាពបានគ្រប់ៗគ្នា ចំណែកឯនាងវិញគឺបានត្រឹមតែធ្វើការងារតូចតាចផ្សេងៗដូចជា ថតចំលងឯកសារ ឬ ផ្ញើរនិងទទួលអ៊ីម៉េលតែប៉ុណ្ណោះ។
ថ្ងៃមួយនាងបានសាកល្បងស្នើរសុំការងារដែលទាក់ទងនិងមុខវិជ្ជារបស់នាងពីថ្នាក់លើប៉ុន្តែចម្លើយដែលនាងទទួលបានមកវិញនោះគឺបានធ្វើអោយនាងបាក់ទឹកចិត្តយ៉ាងខ្លាំងទៅវិញដោយថ្នាក់លើបានតបមកនាងថាការងារបែបនេះគឺសម្រាប់មនុស្សប្រុសដែលចំពោះនាងគឺជាមនុស្សស្រីប្រហែលជាគ្មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើវានោះទេហើយដែលក្រុមហ៊ុនទទួលយកនាងមកហ្វឹកហាត់ការងារនោះគឺព្រោះតែមិនចង់អោយអ្នកដ៏ទៃមើលមកថាក្រុមហ៊ុនរបស់គេមិនអោយតម្លៃមនុស្សស្រីតែប៉ុណ្ណោះ។
នៅពេលនោះហើយទើបនាងដឹងច្បាស់ថាការដែលម្តាយនាងបដិសេធនិងការសិក្សារបស់នាងគឺពិតជាត្រឹមត្រូវព្រោះគាត់ដឹងច្បាស់ថាមនុស្សសព្វថ្ងៃអោយតម្លៃទៅកាន់មនុស្សស្រីត្រឹមតែពាក្យសម្តីតែប៉ុណ្ណោះតែចំពោះទង្វើររបស់ពួកគេគឺមិនបានអោយតម្លៃទៅលើមនុស្សស្រីទាំងស្រុងនោះទេដែលប្រៀបបានដូចទៅនឹងដំបូលកញ្ចក់មួយដែលអាចអោយមនុស្សស្រីមើលឃើញបានខ្ពស់ដូចមនុស្សប្រុសប៉ុន្តែពួកគេមិនអាចឡើងទៅខាងលើខ្ពស់ស្មើរនឹងមនុស្សប្រុសបាននោះទេ។

ទោះបីជាមានការបាក់ទឹកចិត្តនិងទទួលសម្ពាធផ្នែកអារម្មណ៍ខ្លាំងប៉ុណ្ណាក៏ដោយក៏នីតាមិនបានអស់សង្ឃឹមទាល់តែសោះព្រោះនាងតែងតែចងចាំពាក្យដែលឪពុករបស់នាងដែលបាននិយាយប្រាប់ថា “បើសិនគេមើលមិនឃើញសមត្ថភាពរបស់កូន ចូលកូនកុំបោះបង់វាអោយសោះហើយត្រូវតែក្រោកឈរនិងប្រឹងប្រែងបន្តដំណើរទៅមុខអោយកាន់តែរឹងមាំដើម្បីបង្ហាញទៅកាន់មនុស្សទាំងអស់ថាកូនពិតជាអាចធ្វើវាបាន”។
ដោយសារតែបែបនេះហើយទើបនាងនៅតែបន្តប្រឹងប្រែងបន្តដំណើរទៅមុខបន្តទៀតដើម្បីទំលុះដំបូលកញ្ចក់មួយនេះនិងបង្ហាញទៅកាន់មនុស្សគ្រប់គ្នាថាការងារអ្វីក៏ដោយគឺមិនមែនផ្តោតទៅលើក្រដាស់ប្រវត្តិរូប ឬ ភេទនោះទេតែអ្វីដែលសំខាន់នោះគឺសមត្ថភាពពិតដែលមាននៅក្នុងខ្លួនមនុស្សយើងម្នាក់ៗ។

ការប្រឹងប្រែងរបស់នាងពិតជាបាននាំនាងឈានទៅរកភាពជោគជ័យយ៉ាងពិតប្រាកដោយនាងបានប្រឡងជាប់អាហាររូបករណ៍សិក្សាក្រៅប្រទេសរយៈពេល២ឆ្នាំដែលនាំអោយឪពុកម្តាយរបស់នាងមានមោទនភាពចំពោះនាងជាខ្លាំង។ នៅពេលដែលនាងត្រឡប់មកមាតុប្រទេសវិញនាងក៏បានចាប់ផ្តើមបើកក្រុមហ៊ុនខ្នាតតូចមួយផ្ទាល់ខ្លួនហើយមិនយូរប៉ុន្មាននាងក៏បានក្លាយជាវិស្វករស្ត្រីវ័យក្មេងដ៏ឆ្នើមបំផុតប្រចាំប្រទេសដែលមជ្ឈដ្ឋានទូទៅស្ងើចសរសើរនាងជាខ្លាំង។
អត្ថបទដោយ៖ ជុំ រស្មី
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments