គន្លឹះផ្សះផ្សារក្រោយពេលឈ្លោះគ្នា
Loading...
ជំលោះ
តែងកើតមានឡើងលើទំនាក់ទំនងមនុស្សគ្រប់ប្រភេទមិនថាមិត្តភាព ស្នេហា គ្រួសារឡើយ។
វាអាចជួយអោយយើងយល់គ្នាកើតតែជ្រៅ ប៉ុន្តែក្នុងលាក់ខណ្ឌមួយចំនួនវាក៏អាចបញ្ចប់ទំនាក់ទំនងដែលខំសាងមកបានមួយរំពេចដែរ។
វាជារឿងដែលក្រៀមក្រំ ប៉ុន្តែវិធី មួយចំនួនខាងក្រោមអាចជួយសំរួលបាន៖
១. ចាំទាល់តែធូរចិត្តចាំចាប់ផ្តើមនិយាយ
មនុស្សគ្រប់គ្នាតែងនិយាយអត់ដឹងអី
នៅពេលដែលខឹងម្តងៗ ព្រោះបាត់ម្ចាស់ការលើខ្លួនឯង ដូច្នេះចាំមួយសន្ទុះរហូតដល់ខ្លួនអាចគ្រប់គ្រងអារម្មណ៍បាន
ចាំចាប់ផ្តើមមើលមុខគ្នា។
២. ចាំដល់ពេលគិតថាពេលត្រឹមត្រូវចាំនិយាយ
ជ្រើសរើសពេលណាដែលយើងគិតថាសមស្របនឹងលើករឿងជំលោះ
មកនិយាយជំុគ្នាជៀសវាងការចាក់សាំងលើភ្លើង ព្រោះក្នុងកាលៈទេសៈខ្លះវាអាចប្រែរឿងនេះ
ទៅជាបទពិសោធន៍សំរាប់គ្នាក៏ ថាបាន។
៣. ចាប់ផ្តើមដោយការសំុទោសគ្នា
មិនថាយើងត្រូវឬខុស អោយតែពាក់ព៍ន្ធនឹងជំលោះគឺ
ខុសទាំងសងខាង ព្រោះថាទាល់តែយើងបង្កដែរទើបធ្វើអោយបញ្ហាក្លាយជាធំ។ ការសំុទោសគ្នាគឺបង្ហាញពីការគោរពគ្នាទៅវិញទៅមក។
៤. កំុប៉ាន់ស្មានពីអ្វីដែលគេគិត
មនុស្សខ្លះចិត្តទន់មាត់រឹង
ដូច្នេះកំុចោទប្រកាន់គេមុនស្តាប់ពីហេតុផល ត្រូវទុកឱកាសអោយគេក្នុងការពន្យល់ពីរឿងរ៉ាវ ពេលខ្លះយើងជាអ្នកយល់ច្រឡំក៏ថាបាន នៅពេលដឹងពីហេតុផលហើយដំណោះស្រាយនឹងអាចកើតមកក្នុងពេលជាមួួយគ្នា។
៥. ព្យាយាមពន្យល់ តែកំុវាយប្រហារ
អ្នកខ្លះយកមូលហេតុរបស់ខ្លួនទៅវាយប្រហារអ្នកម្ខាងទៀត ហើយជាជាងការពន្យល់គេបែរជាកើតជាសាច់រឿងទំលាក់កំហុសទៅគេវិញ
ដូច្នេះគួរពន្យល់ពីចិត្តនិងអារម្មណ៍របស់ខ្លួនកំុលាយឡំអ្នកដទៃ នាំតែកើតរឿងជាធំ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ lifehack
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
ប្រភព៖ lifehack
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)










No comments