ប្រែក្លាយភាពស្រ្ដេសមកជាភាពជោគជ័យ ជាមួយវិធីសាស្រ្តទាំងនេះ
Loading...
១. ឈប់ខ្ជះខ្ជាយពេលវេលាក្នុងការធ្វើអ្វីមួយដែលអ្នកមិនអាចធ្វើបាន
ជំហានដំបូងអ្នកត្រូវទទួលស្គាល់ថា អ្នកមិនអាចផ្លាស់ប្ដូររឿងមួយចំនួនបានទេ។ ដូចជារឿងរ៉ាវនៅក្នុងអតីតកាលអីចឹង ពិតណាស់អ្នកមិនអាចប៉ះប៉ូវនៅអ្វីគ្រប់យ៉ាងកើតមានក្នុងពេលអតីតកាលបានទេ។ អ្នកគួរយកតែគិតមើលថាអ្នកគួរធ្វើទៀតនាពេលអនាគតវិញ ។ កុំធ្វើព្យាយាមដាក់បន្ទុកលើខ្លួនឯងក្នុងរឿងអ្វីមួយដែលអ្នកមិនអាចធ្វើបាន ព្យាយាមគិតនិងរកដំណោះស្រាយសំរាប់ពេលអនាគតវិញ។
២. មានគម្រោងក្នុងការធ្វើអ្វីមួយ
ជោគវាសនារបស់អ្នកគឺស្ថិតនៅក្នុងកណ្ដាប់ដៃអ្នក ក្ដាប់វាឲ្យជាប់ទៅតាមផ្លូវដែលអ្នកបានគូសវាសទុកជាមុន។ ធ្វើអ្វីមួយគួរតែមានគម្រោងទុកជាមុន ធ្វើដូច្នេះនឹងមិនធ្វើឲ្យអ្នកមានបញ្ហានៅពេលក្រោយ ។
៣. ស្វែងរកជំនួយ
ការស្វែងរកជំនួយពីអ្នកដទៃ មិនមែនមានន័យថាអ្នកខ្សោយនោះទេ ព្រោះមនុស្សយើងមិនមែនសុទ្ធតែល្អគ្រប់១០នោះដែរ មានពេលខ្លះក៏នៅខ្វះចន្លោះដែរ។ គ្មានការជោគជ័យណាដែលបានមកដោយមិនមានការជួយជ្រោមជ្រែងពីអ្នកដទៃណាស់។ ជាឧទាហរណ៍ អ្នកបានបើកហាងលក់របស់ញុំា ហើយបើគ្មានការជួយជ្រោមជ្រែងពីសមាជិកគ្រួសារអ្នក ហាងនោះក៏មិនប្រាកដថាអាចដំណើរការបានដែរ មួយវិញទៀត បើគ្មានការគាំទ្រពីសំណាក់អ្នកទិញ ហាងរបស់អ្នកក៏ប្រាកដជាបិទទ្វារដែរ។
៤. ផ្លាស់ប្ដូរទម្លាប់
កាត់បន្ថយនូវទម្លាប់ទាំងឡាយណាដែលអ្នកគិតថា គ្មានផ្ដល់ប្រយោជន៍អ្វីសោះដល់អ្នក។ អ្នកគួរតែចំណាយពេលធ្វើអ្វីមួយដែលមានប្រយោជន៍ និងអាចជួយសម្រួលដល់អារម្មណ៍អ្នកបាន។ ដូចជាការផ្លាស់ប្ដូរពីការមើលទូរទស្សន៍ មកមើលវីដេអូរអប់រំ ដែលផ្ដល់ចំណេះដឹងវិញ។
៥. ពិភាក្សាជាមួយអ្នកដែលធ្លាប់ជួយបញ្ហា
ជាការពិតណាស់អ្នកគួរតែចំណាយពេលនៅជាមួយអ្នកទាំងឡាយណា ដែលធ្លាប់ឆ្លងកាត់នូវទុកលំបាកមុនអ្នក។ ចូរអ្នកសាកសួរគេពីបញ្ហាដែលគេជួបប្រទះ ទាំងនេះអាចជាគន្លឹះសំរាប់អ្នកក្នុងការចាប់ផ្ដើមធ្វើអ្វីមួយ៕
ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Beauty & Tips Magazine
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)





No comments