បង្ហាញអត្តចរិតមនុស្សតាមរយៈស្បែកជើងដែលចូលចិត្ត
Loading...
មនុស្សស្រីជ្រើសរើសពាក់ស្បែកជើងម៉ូតផ្សេងៗគ្នាទៅតាមកាល:ទេស:ជាក់ស្តែង។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានចំណង់ចំណូលចិត្តខុសគ្នាៗក្នុងការរើសម៉ូតស្បែកជើង។ អ្នកប្រហែលជាមិនជឿទេថា ជម្រើសក្នុងការពាក់ស្បែកជើងប្រចាំថ្ងៃអាចបង្ហាញពីបុគ្គលិកលក្ខណ:ដែលយើងមាន។

១. ស្បែកជើងកវែង
ជាមនុស្សដែលចូលចិត្តសេរីភាព និងមិនចង់ស្ថិតនៅក្នុងទំនាក់ទំនងស្នេហាតឹងរឹងពេកទេ។ អ្នកតែងតែធ្វើអោយអ្នកផងនៅគ្រប់កន្លែងដែលអ្នកទៅដល់ មានការចាប់អារម្មណ៍មកលើខ្លួន។

២. ស្បែកជើងរាប
ជាមនុស្សដែលមិនចូលចិត្តរស់នៅពោរពេញដោយភាពសៅម៉ង និងកង្វល់នានា។ អ្នកតែងតែដោះស្រាយបញ្ហាលំបាកដោយយ៉ាងងាយស្រួល។ មនុស្សជាច្រើនចូលចិត្តអ្នកព្រោះអ្នកជាមនុស្សចិត្តល្អ និងរួសរាយ។

៣. ស្បែកជើងកីឡា
ច្បាប់ទម្លាប់តឹងរឹង និងភាពផ្លូវការ មិនមែនជាអ្វីដែលអ្នកចង់បានទេ។ មានពេលខ្លះអ្នកតែងរត់ចេញពីបញ្ហាប្រឈម ប៉ុន្តែអ្នកក៏មានអ្នកអត់ធ្មត់ខ្ពស់ផងដែរ។

៤. ស្បែកជើងកែងពណ៌ឆើត
អ្នកជាមនុស្សកំប្លែង ហើយចូលចិត្តធ្វើអ្វីអោយជីវិតសប្បាយជានិច្ច។ អ្នកតែងរក្សាភាពឡូយឆាយ បើទោះស្ថិតក្នុងការខ្វះខាតក៏ដោយ។

៥. ស្បែកជើងកែងផ្លេកៗ
ទំនួលខុសត្រូវគឺជាគុណតម្លៃសម្រាប់ជីវិត នេះជាអ្វីដែលអ្នកគិត។ អ្នកជាមនុស្សរៀបរយ គោរពពេលវេលា និងបំពេញនូវកាតព្វកិច្ចបានល្អបំផុត។ នៅពេលដែលអ្នកធ្វើការងារអ្វីមួយ អ្នកតែងតែធ្វើអស់ពីកាយពីចិត្ត។

៦. ស្បែកជើងកែងខ្ពស់ខ្លាំង
អ្នកជាមនុស្សស្រីដែលមានភាពឯករាជ្យម្ចាស់ការលើខ្លួនឯង ប៉ុន្តែអ្នកខ្វាយខ្វល់ពីគំនិតអ្នកដទៃច្រើនពេក។ មានពេលខ្លះអ្នកគួរតែកុំគិតច្រើនពេក ហើយរស់នៅជិវិតខ្លួនឯងអោយបានរីករាយ។

រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទ: wikr.com
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments