ព័ត៌មានថ្មីបំផុត

ទម្លាប់​រិជ្ជមាន​ទាំង​៦​ដែល​អាច​ផ្លាស់​ប្តូរ​ជីវិត​អ្នក

Loading...
យើងតែងតែធ្វើសកម្មភាពអ្វីមួយដដែលៗទាំងមិនដឹងខ្លួនរហូតក្លាយជាទម្លាប់។ ទម្លាប់ខ្លះល្អខ្លះអាក្រក់​ ដូច្នេះយើងគួរតែចាប់ផ្តើមចាប់អារម្មណ៍ពីទម្លាប់របស់យើង ហើយធ្វើតែអ្វីវិជ្ជមានដែលអាចកែប្រែជីវិតយើងបាន។




១. ជឿលើកម្មពៀរ
ពេលអ្នកមានបំណងចង់ធ្វើអ្វីមិនល្អ ត្រូវតែគិតដល់កម្មពៀរដែលអ្នកនឹងទទួលដូចគ្នា។ តែពេលធ្វើអំពើល្អត្រូវធ្វើចេញពីចិត្តមិនមែនដោយសារចង់បានអ្វីពីគេឡើយ។


២. ស្ម័គ្រចិត្ត
ធ្វើការស្ម័គ្រចិត្តជាមួយមនុស្សត្រូវការជំនួយ និងជនងាយរងគ្រោះពិតជា​អាចផ្លាស់ប្តូរអ្វីមួយក្នុងជីវិតរបស់គេនិងយើង។


៣. ចំណាយពេលជាមនុស្សដែលអ្នកស្រលាញ់
ប្រាប់មនុស្សសំខាន់របស់អ្នកថា អ្នកស្រលាញ់ពួកគេ ហើយចំណាយពេលជាមួយពួកគេឲ្យច្រើន តាមដែលអាចធ្វើបាន ព្រោះយើងមិនអាចដឹងថាពេលណានឹងត្រូវបែកគ្នានោះទេ។


៤. កុំវិនិច្ឆ័យគេ
ឈប់ធ្វើការវាយតម្លៃ ឬវិនិច្ឆ័យអ្នកដទៃ ព្រោះគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ទទួលយកភាពខុសគ្នារវាងអ្នកដទៃនិងអ្នកហើយរៀនពីអ្វីដែលយើងមិនមាន។


៥. តាំងសម្មាធិ
ធ្វើការតាំងសម្មាធិជារឿយៗ ដើម្បីរំងាប់អារម្មណ៍មិនល្អនានា ហើយវាក៏ជួយដល់ផ្លូវកាយនិងសន្តិភាពផ្លូវចិត្តផងដែរ។


៦. ពេញចិត្តអ្វីដែលអ្នកមាន

ត្រូវចេះមើលមនុស្សដែលលំបាកជាងយើងហើយគិតថាខ្លួនមិនវេទនានោះទេ។ កុំគិតថាខ្លួនជាមនុស្សកំសត់ ប្រឹងប្រែងឆ្ពោះទៅមុខហើយឲ្យកម្លាំងចិត្តខ្លួនឯងជានិច្ច។


អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ Time
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)    

No comments