ចង់ក្លាយជាអ្នកដឹកនាំល្អអ្នកត្រូវតែមានបុគ្គលិកលក្ខណៈទាំង៩នេះ
Loading...
ដើម្បីក្លាយជាអ្នកនាំល្អមួយរូបបាន អ្នកត្រូវតែមានគុណសម្បត្តិនិងបុគ្គលិកលក្ខណៈមួយចំនួនដើលជាគំរូល្អដល់អ្នកដទៃ។ ពាក្យថាអ្នកដឹកនាំ មិនមែនមានន័យដូចគ្នានឹងពាក្យចៅហ្វាយ រឺថៅកែនោះទេ។ ព្រោះថាមនុស្សគ្រប់គ្នាអាចក្លាយជាថៅកែ រឺចៅហ្វាយបានបើសិនជាពួកគេមានលុយច្រើន អាចជួលអ្នកផ្សេងធ្វើការឲ្យធ្វើពួកគេ។ ប៉ុន្តែអ្នកដឹកនាំត្រូវតែមានបុគ្គលិកលក្ខណៈដូចខាងក្រោម៖
១. ចក្ខុវិស័យ
ចក្ខុវិស័យជាអ្វីដែលអ្នកដឹកនាំល្អត្រូវតែមាន ព្រោះចក្ខុវិស័យអាចជួយកំណត់គោលដៅដើម្បីភាពជោកជ័យសម្រាប់ក្រុមទាំងមូលបាន។ បើគ្មានចក្ខុវិស័យមួយច្បាស់លាស់នោះទេ អ្នកដឹកនាំនឹងជួបបញ្ហាជាច្រើន និងប៉ះពាល់ដល់លទ្ធផលនិងក្រុមទាំងមូលថែមទៀតផង។
២. ការប្តេជ្ញា
ក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ អ្នកត្រូវតែមានការប្ដេជ្ញាក្នុងការធ្វើអ្វីមួយឲ្យបានច្បាស់លាស់ ដើម្បីជាគំរូរសម្រាប់សមាជិកក្រុមរបស់អ្នក។ ឧទាហរណ៍៖ បើសិនជាអ្នកបានច្បាប់ណាមួយនោះ អ្នកត្រូវតែគោរពវាឲ្យបានខ្ជាប់ខ្ជួនជានិច្ចដើម្បីឲ្យអ្នកដទៃធ្វើតាម។ បើមិនដូច្នេះគ្មានអ្នកណាម្នាក់គោរពនោះទេ។

៣. មានចំណេះដឹងខ្ពស់ និងស្វែងយល់
អ្នកដឹកនាំត្រូវតែជាមនុស្សម្នាក់ដែលមានចំណេះដឹងខ្ពង់ខ្ពស់ម្នាក់ និងមានជំនាញប៉ិនប្រសព្វក្នុងការដោះស្រាយបញ្ហា។ អ្នកដឹងនាំត្រូវចង់ដឹងចង់ចេះគ្រប់យ៉ាង និងព្យាយាមស្វែងយល់ពីសមាជិកមួយៗឲ្យបានច្បាស់ ដើម្បីធ្វើការជាមួយគ្នាទៅបានដោយជោគជ័យ។

៤. ទំនុកចិត្ត
ភាពទំនុកចិត្តក៏ជាចំណុចមួយដែលអ្នកដឹកនាំល្អត្រូវតែមានផងដែរ។ នៅពេលមានទំនុកចិត្តខ្ពស់ហើយ អ្នកដឹកនាំត្រូវតែព្យាយាមធ្វើអ្វីតាមគម្រោងឲ្យបានម៉ត់ចត់ ដើម្បីឲ្យអ្នកផ្សេងចូលរួមសហការ ប៉ុន្តែមិនមែនមានន័យថាយកអំណាចគាបសង្កត់ដើម្បីឲ្យគេធ្វើនោះទេ។

៥. មានសីលធម៌ខ្ពស់
ដើម្បីឲ្យអ្នកផ្សេងគោរពស្រលាញ់រាប់អាន អ្នកដឹកនាំត្រូវតែមានក្រុមសីលធម៌ល្អ ចេះគោរពស្រលាញ់អ្នកដទៃជានិច្ច ទោះបីជាពួកគេទាំងនោះមានមុខងារតូចជាងខ្លួនក៏ដោយ។ បើសិនជាអ្នកដឹកនាំគ្មានសីលធ៌មល្អនោះទេ គ្មានអ្នកណាម្នាក់គោរពនោះឡើយ។

៦. ជឿទុកចិត្តលើសមាជិកក្រុម
ទោះបីជាអ្នកជាអ្នកដឹកក៏ដោយ អ្នកមិនត្រូវត្រួតពិនិត្យអ្នកផ្សេងទៀតគ្រប់ពេល គ្រប់នាទីនោះទេ។ អ្នកត្រូវតែមានទំនុកចិត្តលើសមាជិកខ្លួនថា ពួកគេអាចធ្វើវាបានដោយលទ្ធផលយ៉ាងល្អប្រសើរ។ ធ្វើបែបនេះអ្នកអាចកសាងទំនុកចិត្តពីពួកគេបានទៀតផង។

៧. ការសម្រេចចិត្ត
បើសិនជាមិនហ៊ានធ្វើការសម្រេចចិត្តនោះទេ អ្នកមិនគួរធ្វើជាអ្នកដឹកនាំនោះទេ។ ជាពិសេសក្នុងកាលៈទេសៈដែលពិបាកមួយ អ្នកដឹកនាំត្រូវតែហ៊ានសម្រេចចិត្តលើអ្វីមួយ ដោយប្រើប្រាស់ចំណេះដឹងនិងបទពិសោធន៍របស់ខ្លួន ផ្គួបផ្សំជាមួយគំនិតរបស់សមាជិកក្រុម។

៨. មានគំនិតសុទិដ្ឋិនិយម
ចំណុចនេះសំខាន់ណាស់ជាពិសេសនៅពេលដែលមានបញ្ហាណាមួយកើតឡើង និងនៅពេលដែលសមាជិកក្រុមមានការបាក់ទឹកចិត្តលើគម្រោង។ បែបនេះអ្នកដឹកនាំត្រូវតែជួយជម្រុញទឹកចិត្តអ្នករាល់គ្នាដើម្បីបន្តធ្វើវា និងជឿជាក់ថាពួកយើងទាំងអស់គ្នាអាចធ្វើវាបាន។

៩. មិនត្រូវមានភាពអំណួតជ្រុល
អ្នកដឹកនាំល្អ ត្រូវតែចេះដាក់ខ្លួន មិនត្រូវអួតក្រអឹតក្រទមនូវអ្វីដែលខ្លួនបានធ្វើនោះទេ។ ក្រៅពីនេះ អ្នកដឹកនាំមិនត្រូវគិតថាខ្លួនចេះគ្រប់យ៉ាងហើយគ្មានកំហុសនោះទេ។ អ្នកដឹកនាំល្អម្នាក់ត្រូវតែព្យាយាមស្វែងរកចំណុចខ្វះខាតរបស់ខ្លួន និងព្យាយាមកែប្រែវាឲ្យបានកាន់ប្រសើរ។

អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

No comments