ដឹងទេប្រឹងសម្រកទម្ងន់ពេក អាចកើតជម្ងឺអ្វីខ្លះ?
Loading...
ដោយសារតែមានរូបរាងសម្បូរសាច់ច្រើនពេក ដែលមើលទៅមិនសូវស្រស់ស្អាតក្នុងភ្នែកអ្នកដទៃ ទើបធ្វើឲ្យមនុស្សមួយចំនួន ជាពិសេសស្រីៗបានព្យាយាមធ្វើបាបខ្លួនឯង ដោយខំប្រឹងសម្រក់ទម្ងន់ពេក ដោយមិនបានដឹងថានឹងមានផលប៉ះពាល់អ្វីខ្លះ។ ខាងក្រោមគឺជាបញ្ហាដែលកើតឡើងមកពីការសម្រកទម្ងន់។
១. ជម្ងឺក្រពះ
ការទទួលទានមិនទៀងពេលវេលា ហើយមានពេលខ្លះឆ្លៀតបង្អត់អាហារទៀត។ ការធ្វើបែបនេះនាំឲ្យក្រពះចាប់ផ្ដើមមានបញ្ហាបន្ដិចម្ដងៗរហូតដល់មានបញ្ហាក្រពះ។
២. កង្វះសារជាតិអាហារ
បញ្ហានេះបណ្ដាលមកពីអ្នកទទួលទានអាហារឲ្យរួចតែមួយថ្ងៃៗ ដោយមិនទទួលអាហារឲ្យគ្រប់នូវសារធាតុចិញ្ចឹម។ ការទទួលទានបែបនេះ អាចឲ្យរាងកាយខ្វះសារជាតិអាហារ ដែលធ្វើឲ្យរាងកាយរបស់អ្នកល្ហិតល្ហៃ ងងឹតមុខ ជាតិស្ករក្នុងខ្លួនមានកំរឹតទាប។ ចំណែកសាច់ដុំវិញគ្មានកំលាំង មានដំបៅក្រជា គិតអ្វីមិនសូវចេញ និងខ្វះប្រូតេអ៊ីន។
៣. ជម្ងឺមហារីកបំពង់អាហារ
អ្នកដែលចូលចិត្ដលូកបំពង់កខ្លួនអែងដើម្បីអោយក្អួត ព្រោះពេលដែលក្អួតទឹកអង់ហ្ស៊ីមក្នុងក្រពះ ដែលមានលក្ខណៈជាអាស៊ីតនឹងត្រូវបង្ខំអោយហូរត្រលប់មកកាន់បំពងអាហារមកកាន់ក។ បំពង់អាហារមានលក្ខណៈស្ដើងជាងជញ្ចាំងក្រពះនឹងត្រូវអាស៊ីតរហូត យូរទៅៗកោសិការនៅត្រង់បរិវេណនោះក៏ខុសប្រក្រតី រហូតធ្វើឲ្យជាកោសិកាមហារីក។
៤. មហារីកពោះវៀន
បញ្ហានេះច្រើនតែកើតមានលើអ្នកដែលប្រើប្រាស់ថ្នាំសម្រកទម្ងន់ ព្រោះថាជាតិថ្នាំនិងទៅរំខានពោះវៀនអោយធ្វើការខុសធម្មតា ដែលធ្វើឲ្យមានការប្រមូលផ្ដុំកាក់សំណល់រហូតក្លាយជាមហារីក។
៥. ជម្ងឺមហារីកក្រពះ
មហារីកក្រពះច្រើនកើតមានលើអ្នកដែលឧស្សាហ៍បង្អត់អាហារជាញឹកញាប់ បណ្ដាលឲ្យទឹកអង់ហ្ស៊ីមស៊ីជញ្ជាងក្រពះរហូតទាល់តែដំបៅ។ ដំបៅតូចក៏រាលដាលដល់ធំ បន្ទាប់មកក៏វិវត្ន៍ដទៅជាមហារីក៕
ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Spicy
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments