វិធីសាស្រ្តធ្វើឲ្យក្រោកពីគេងមានកម្លាំងស្រឡះខួរក្បាល
Loading...
ពេលក្រោកមកភ្លាមនោះ ជាវេលាដែលកំណត់អារម្មណ៍ក្នុងការធ្វើការនិងការរៀនសូត្ររបស់នាក់ហើយ
ដូច្នេះបើគ្រាន់តែក្រោកមកភ្លាមអស់កំលាំងនិងអារម្មណ៍មិនល្អហើយទៅធ្វើអ្វីក៏មិនបានល្អដែរ
ដូច្នេះប្រើវិធី ទាំងដើម្បី ជួយក្នុងការរស់នៅប្រចាំថ្ងៃអោយល្អប្រសើរ៖
១. លឺម៉ោងរោទិ៍ភ្លាម ងើបភ្លាម
ការដាក់ម៉ោងរោទិ៍មិនត្រឹមតែជួយដាស់ស្មារតីទេ វាជួួយកំណត់ខ្លួនប្រាណនិងពញ្ញាក់ខួរក្បាលថាដល់ពេលបង្កើតថ្ងៃថ្មីហើយ ដូច្នេះបើក្រោកភ្លាមនោះវាជួយកាត់បន្ថយភាពខ្ជិល ។
២. ក្រោកពីគ្រែភ្លាមកំុនៅអែអង់
ក្រោកហើយនៅតែដេកលែងនោះ នឹងមិនទៅណារួចទេ ពិបាកអូសខ្លួនចេញពីលើពូក
មានអារម្មណ៍ថាពូកទាញយកកំលាំងកំហែងអស់ពីខ្លួនហើយពេលនោះពេលវេលានឹងកន្លងផុតទៅលឿនជាងពេលដេកត្រឹមត្រូវទៀត។
៣. ទៅរកប្រភពនៃកំលាំង
អ្នកខ្លះរកជាតិកាហ្វេ អ្នកខ្លះទឹកផ្លែឈើ ក្រោកភ្លាមទៅ រករបស់ទាំងនោះដើម្បីអោយមានកំលាំងនឹងបង្កើតគំនិតថ្មី សំរាប់ថ្ងៃថ្មី កំុអោយអស់កំលាំងទាន់។
៤. កំុភ្លេចអាហារពេលព្រឹក
ពេលព្រឹកគឺជាពេលដែលត្រូវការអាហារបំផុត ទោះបីមានអារម្មណ៍ថាពេលព្រឹកទើបតែក្រោកមិនឃ្លាន
ប៉ុន្តែការពិតខ្លួនប្រាណអ្នកកំពុងត្រូវការវាបំផុត ហើយបើជំនះចិត្តញ៉ាំអោយបានគ្រប់គ្រាន់នោះអ្នកនឹងមានអារម្មណ៍ថាប្លែក។
៥. បើក្រោកមកអស់កំលាំង ធ្វើលំហាត់ប្រាណដើម្បីបំបាត់
អារម្មណ៍អស់កំលាំងពេលក្រោកនោះ មិនមែនមកពីហត់ទេ គឹមកពីខ្ជិលដូច្នេះ បើក្រោកមកបានបត់បែនខ្លួនបន្តិចនោះនឹងមានអារម្មណ៍ថាបែកញើសក្តៅក្នុងខ្លួន
តែនៅពេលលាងសំអាតខ្លួនហើយនឹងមានភាព ស្រស់ស្រាយឡើងវិញ។
៦. កំណត់ថាខ្លួនត្រូវក្រោកឡើងពេលនេះដើម្បីអ្វី
មិនថាដើម្បីបញ្ចប់ការងារ ឬទៅដើរលេងទេ បើយើងកំនត់សំរាប់ខ្លួនឯងហើយនោះ
នៅពេលព្រឹកឡើងអ្វីដែលយើងបានកំណត់នោះ នឹងជាអ្វីមកដាស់តឿនអោយយើងក្រោកដោយឯឯង។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ careergirldiary
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520
ប្រភព ៖ careergirldiary
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520











No comments