អត្ថប្រយោជន៍មួយចំនួនដែលកើតមានពេលអ្នកយំ
Loading...
មនុស្សភាគច្រើនគិតថា ទឹកភ្នែកគឺជាសញ្ញានៃភាពទន់ខ្សោយ។
អ្នកខ្លះ ដើម្បីមិនចង់ឲ្យអ្នកដទៃគិតថាខ្លួនឯងទន់ខ្សោយ ឬ
ចង់ឲ្យខ្លួនឯងរឹងមាំឡើង សុខចិត្តទប់ទឹកភ្នែក
បើទោះបីជាវារៀបនឹងស្រក់មកក៍ដោយ។ តាមការពិត
បើសិនជាអ្នកចង់យំ អ្នកគួរតែធ្វើទៅ
ព្រោះជាអាចជួយអារម្មណ៍របស់អ្នកបានមួយកម្រិតដែរ។
ការយំមិនមែនឥតប្រយោជន៍ទេ។
ខាងក្រោមគឺជាប្រយោជន៍មួយចំនួនដែលតាមមកក្រោយពេលអ្នកយំ។

1. ទឹកភ្នែកជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង
យើងមិនអាចប្រកែកបានទេថា ក្រោយយំហើយ អ្នកមានអារម្មណ៍ប្រសើរជាងពេលមុន។ ការសិក្សាបង្ហាញថា ពេលអ្នកយំ អារម្មណ៍របស់អ្នកប្រសើរឡើងបានរហូត ៨៨.៨%។ បើសិនជាអ្នកមិនយំទេ ភាពពិបាកចិត្តរបស់អ្នកអាចកើនឡើង ហើយអាចឈានដល់កំហឹងផង។
2. ធ្វើឲ្យអ្នកឈានដើរទៅមុខបន្ត
ពេលអ្នកចង់យំ អ្នកយំ។ វាមិនត្រឹមតែបង្ហាញថាអ្នកជាមនុស្សហ៊ានទទួលស្គាល់ការពិត តែវាជូយកាត់បន្ថយអារម្មណ៍មិនល្អផងដែរ។ ពេលអារម្មណ៍ឈឺចាប់រសាយបន្តិចម្តងៗហើយ អ្នកក៏មានឱកាសក្រោកឈរឡើង ហើយក៏ដើរទៅមុខទៀត។ យើងមានផ្លូវវែងឆ្ងាយទៀត។
3. ការយំធ្វើឲ្យអ្នករឹងមាំជាងមុន
ទឹកភ្នែកដែលស្រក់ចុះមក ពណ៌នារឿងរ៉ាវជាច្រើនរបស់មនុស្សម្នាក់ៗ។ គេភាគច្រើនគិតថា ការយំគឺជាការបង្ហាញភាពទន់ខ្សោយ។ តាមពិត វាគឺជាថាមពល ធ្វើឲ្យអ្នករឹងមាំជាងមុន។ ទឹកភ្នែកទាំងនោះប្រាប់អ្នកពីរឿងអាក្រក់ទាំងឡាយ ហើយពេលយំហើយអ្នកនឹងអាចស្វែងរកដំណោះស្រាយបានយ៉ាងល្អ។
4. ការយំជួយអ្នកបាត់តានតឹង
តើអ្នកធ្លាប់ពិបាកចិត្តដោយគ្មានហេតុផលដែរទេ? អារម្មណ៍មិននឹងនរទេ ហើយវាក៏មិនត្រូវការហេតុផលច្បាស់លាស់សម្រាប់ឲ្យអ្នកពិបាកចិត្តដែរ។ ជួនកាល ហេតុផលទាំងនោះផ្តុំគ្នា ធ្វើឲ្យអ្នកតានតឹងមកជាយូរហើយ។ ពេលគិតរឿងទាំងនោះឡើងវិញ អ្នកក៏ចង់យំ ហើយយំនេះហើយដែលអាចធ្វើឲ្យអ្នកស្រស់ថ្លាវិញ។
5. ទឹកភ្នែកជួយសម្អាតភ្នែករបស់អ្នក
ទឹកភ្នែក សំបូរទៅដោយសារធាតុកំចាត់មេរោគបានយ៉ាងល្អ ពិសេសមេរោគឬធូលីនៅក្នុងកែវភ្នែករបស់អ្នក។ ពេលអ្នកយំ ទឹកភ្នែកទាំងនេះសំអាតកែវភ្នែកឲ្យមានសុខភាពល្អ និងធ្វើឲ្យភ្នែកច្បាស់ទៀត។
6. ធ្វើឲ្យអ្នកកាន់តែស្និទ្ធស្នាលជាមួយអ្នកផ្សេង
ពិតណាស់ អ្នកប្រហែលខ្លាចថាពេលយំ អ្នកនឹងបង្ហាញមនុស្សនៅជុំវិញអ្នកពីអារម្មណ៍ពិតរបស់អ្នក។ តែពេលនេះគឺជាពេលល្អបំផុតដើម្បីឲ្យអ្នកនិងគេកាន់តែស្និតស្នាលគ្នាឡើង។ មិនចាំបាច់និយាយថាអ្វីៗគ្មានបញ្ហាទេ។ បើអ្នកគិតថាអ្នកអាចយំនៅចំពោះមុខគេបាន ធ្វើតាមអារម្មណ៍របស់អ្នកទៅ។
ប្រភព៖ Life Hack
ដោយ៖ ហ៊ាង សុគន្ធារី
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments