ព័ត៌មានថ្មីបំផុត

វិធីសាស្រ្ត​បំបាត់​ភាព​ឃ្លាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​

Loading...
មែនទែនទៅការឃ្លានគឺជារឿងសាមញ្ញមួយដែលមនុស្សគ្រប់គ្នាតែងតែជួបប្រទះជារៀងរាល់ថ្ងៃ។​ យ៉ាងណាមិញ សម្រាប់អ្នកដែលកំពុងតែចង់សម្រកទម្ងន់ ក៏ដូចជាអ្នកដែលកំពុងខ្វះខាតថវិកា តែងតែចង់គេចចេញពីការឃ្លានបែបនេះ មិនថាជាម្ហូប ឬក៏នំនែកនោះទេ។ វិធីសាស្រ្តមួយចំនួនខាងក្រោម អាចនឹងធ្វើអោយអ្នកអាចកាត់បន្ថយការឃ្លានបានមួយកម្រិតធំផងដែរ:




១. ​ទម្លាប់បរិភោគអោយទឹកអោយបានញឹកញាប់
តាមពិតទៅ បើទោះបីជាទឹកគឺជាភេសជ្ជៈម៉្យាងដែលតែងតែផ្តល់អត្ថប្រយោជន៍ច្រើនដល់រាងកាយ និងសុខភាពយ៉ាងណាក៏​ដោយ ក៏មនុស្សមួយចំនួនធំនៅតែមិនបានយកចិត្តទុកដាក់ក្នុងការបរិភោគទឹកអោយបានច្រើននោះដែរ។​ ជានិច្ចកាល ប្រសិនអ្នកបរិភោគទឹកកាន់តែច្រើន ជាពិសេស ៣០នាទីមុនពេលញាំបាយឬ ចំនីអាហារ​ នោះអ្នកនឹងអាចកាត់បន្ថយការឃ្លានបានមួយចំនួនធំ​​ ពីព្រោះថារាងកាយរបស់អ្នកត្រូវបានបំពេញដោយជាតិទឹកច្រើនរួចទៅហើយ។


២. ធ្វើអោយខ្លូនឯងមមាញឹកជាមួយសកម្មភាពផ្សេងៗ
ជាធម្មតា ការឃ្លានអ្វីមួយតែងតែកើតឡើងនៅពេលដែលអ្នកកំពុងតែអត់មានអ្វីធ្វើ ឬក៏នៅពេលដែលអ្នកកំពុងតែអផ្សុក។ ហេតុនេះ​ហើយ អ្នកគួរតែបន្សាំខ្លួនអ្នកទៅនឹងកិច្ចការ​ឬក៏សកម្មភាពអ្វីផ្សេងៗអោយបានច្រើន​ ហើយប្រសិនបើអាចគួរតែមានកូនសៀវភៅតូចមួយដើម្បីសរសេរចុះនូវអ្វីដែលអ្នកត្រូវធ្វើ។ ធ្វើដូចនេះអាចជួយអោយអ្នកភ្លេចនឹងគិតអំពិការឃ្លាន ព្រោះថាអ្នករវល់តែខិតខំបំពេញការងាររបស់អ្នកអោយបានឆាប់ចប់។​


៣. បរិភោគអ្វីដែលមានរសជាតិជីអង្កាម
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា សារធាតុជីអង្កាមអាចជួយកាត់បន្ថយការឃ្លានបានមួយចំនួនធំផងដែរ។​ អ្វីដែលអ្នកអាចធ្វើបាននោះគឺមាន២ជម្រើស។ ទី១​គឺការទំពារស្ករកៅស៊ូដែលមានជាតិហិល។​ហើយទី២នោះគឺ អ្នកអាចធ្វើការដុសធ្មេញរៀងរាល់ការបរិភោគអាហារទាំង៣ពេលភ្លាម​ ព្រោះថាសារធាតុជីអង្កាម ឬដែលមានក្នុងថ្នាំដុសធ្មេញអាចជួយអោយអាហារផ្សេងទៀតមានរសជាតិមិនសូវឆ្ងាញ់ ហើយក៏ជួយអោយអ្នកមិនសូវឃ្លានផងដែរ។

អត្ថបទដោយ៖​ ព្រឿន បញ្ញារី

No comments