កំហុសធ្វើក្នុងពេលងូតទឹកដោយមិនដឹងខ្លួន
Loading...
អ្នកខ្លះងូតទឹកយូរ អ្នកខ្លះលឿន អ្នកខ្លះធ្វើតាមរបៀបរបបដែលតែងធ្វើរៀងរាល់ដងដើម្បី សុខភាព និងការថែរក្សាខ្លួនផ្សេងៗ ចំណែកអ្នកខ្លះវិញ ចាត់ទុកការងូតទឹកគ្រាន់តែជាការជម្រះកាយធម្មតាប៉ុណ្ណោះ។ មិនថាអ្នកចាត់ទុកការងូតទឹកជាអ្វី ក៏នៅមានមនុស្សមួយចំនួនធំប្រព្រឹត្តកំហុសទាំងនេះដែរ៖
១. ការប្រើប្រាស់សីតុណ្ហភាពទឹក

ប្រើទឹកត្រឹម ៣៥ អង្សាគឺជាជម្រើសដ៏ល្អបំផុតសំរាប់ស្បែក ហើយក៏អាចជួយដល់លំហូរនៃឈាម អោយវាដើរស្រួលផងដែរ។
២. កំុលាងខ្លួនយូរពេក

ត្រឹម ៧ នាទី គឺយូរល្មមក្នុងការជម្រះខ្លួនប្រាណអោយស្អាត បូករួមជាមួួយនឹងរយៈពេលប្រើសាប៊ូផងដែរព្រោះជាតិគីមី នៅក្នុងសាប៊ូអាចជ្រាបចូលតាមស្បែកបាន។
៣. ការប្រើប្រាស់សាប៊ូដុសខ្លួន

ភាគច្រើនគេចូលចិត្តប្រើសាប៊ូផ្ទាល់ដុសលើស្បែក ប៉ុន្តែការធ្វើបែបនេះអាចធ្វើអោយប៉ះពាល់ដល់ស្រទាប់ប្រេងដែលការពារស្បែករបស់យើងដូច្នេះគួរប្រើប៉ុងជក់នឹងសាប៊ូមកជំនួស។
៤. ប៉ុងដុសខ្លួន

ត្រូវផ្លាស់ប្តូរថ្មី អោយច្រើនដង ព្រោះប៉ុងចាស់ៗ ជក់ទឹកយូរទៅវាអាចនឹងបង្កជាមេរោគ ដូចដែលយើងដឹងស្រាប់ហើយថាវាងាយជក់ទឹក ហើយក៏មិនងាយស្ងួតដែរ ដែលជាកត្តាធ្វើអោយមេរោគងាយកកើត។
៥. ការជូតខ្លួន

នៅពេលខ្លួនសើមទឹកយើងតែប្រញាប់នឹងសំងួតវា ហើយមិនបានគិតដល់ផលប៉ះពាល់កោសិកាស្បែកទេ ជូតយកៗ ប៉ុន្តែវិធី ត្រឹមត្រូវនោះ គឺការជូតដោយផ្តិតៗលើដំណកទឺកប៉ុណ្ណោះ ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Brightside
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
Photo credit : The odyssey online

No comments