ព័ត៌មានថ្មីបំផុត

ជ្រើស​រើស​បង្អួច​មួយ​ក្នុង​ចំណោម​នេះ​ អ្នក​នឹង​ឃើញ​អ្វីនឹក​ស្មាន​មិន​ដល់​

Loading...
ភ្នែកគឺជាបង្អួចមើលទៅពិភពលោកខាងក្រៅ ប៉ុន្តែវាអាស្រ័យលើគំនិតទស្សន:របស់មនុស្សផ្សេងគ្នាក្នុងការមើលរបស់មួយ និងអោយតម្លៃរបស់នោះ។ ដូច្នេះហើយទើបយើងចង់បង្ហាញអ្នកពីតេស្តមួយនេះ វាអាចបង្ហាញពីចរិតលក្ខណ:ដែលបុគ្គលនីមួយៗមាន។



១. ជម្រើសទី១
អ្នកជាមនុស្សស្វាហាប់ និងឆ្លាតវាងវៃ។ មិនតែប៉ុណ្ណោះ អ្នកតែងតែមានបំណងចង់បង្កើតមុខជំនួញមួយដោយខ្លួនឯងនៅថ្ងៃមុខ។ អ្នកជាមនុស្សដែលមិនសូវយកចិត្តទុកដាក់លើទំនាក់ទំនងស្នេហា ឫទំនាក់ទំនងផ្សេងៗ ដែលវាអាចធ្វើអោយអ្នកឃ្លាតឆ្ងាយពីមនុស្សជុំវិញខ្លួន។


២. ជម្រើសទី២
អ្នកស្រឡាញ់ផ្ទះ និងក្រុមគ្រួសារយ៉ាងខ្លាំង ហើយអ្នកតែងតែឆ្លៀតពេលជានិច្ចជាមួយក្រុមគ្រួសារ។ គ្មានអ្វីដែលអាចធ្វើអោយអ្នករីករាយជាងពេលនៅម្នាក់ឯងជាមួយនឹងភាពស្ងៀមស្ងាត់ក្នុងផ្ទះអ្នកទេ។ ដោយហេតុនេះហើយ នៅថ្ងៃមុខអ្នកនឹងអាចក្លាយជាម្តាយ ឫឪពុកដ៏ល្អមួយរូបសម្រាប់កូនៗ។

៣.​ ជម្រើសទី៣
អ្នកមានជំហរច្បាស់លាស់មួយសម្រាប់ខ្លួនឯង ហើយតែងតែបង្ហាញអោយអ្នកដទៃឃើញថាអ្នកជាមនុស្សឯករាជ្យម្ចាស់ការម្នាក់។ អ្នកស្រឡាញ់សេរីភាព ហើយអ្នកក៏ជាមនុស្សមានវិន័យច្បាស់ផងដែរ។​ ប៉ុន្តែមានពេលខ្លះ អ្នកគួររៀនសម្របខ្លួនបន្តិចជាមួយនឹងទំនាក់ទំនងផ្សេងៗ។





៤. ជម្រើសទី៤
អ្នកជាមនុស្សរ៉ូមែនទិក អ្នកចូលចិត្តស្រមើលស្រម៉ៃ ហើយរំភើបតែម្នាក់ឯងចំពោះរឿងមួយ។​​ អ្នកតែងតែធ្វើអោយជីវិតខ្លួនឯងសប្បាយតាមដែលអាចធ្វើទៅបាន។

៥. ជម្រើសទី៥
អ្នកជាមនុស្សចូលចិត្តទាន់សម័យជាមួយនឹងនិន្នាការសង្គមជានិច្ច ហើយអ្នកក៏ចូលចិត្តសាកល្បងអ្វីថ្មីៗ និងប្រកួតប្រជែងផងដែរ។ អ្នកគឺជាមិត្តភក្តិដ៏ល្អម្នាក់ដែលចូលចិត្តកំប្លែង ​ហើយអ្នកដទៃតែងតែស្រឡាញ់ចូលចិត្តអ្នក។


រៀបរៀង និងសរសេរដោយ: ចន​ ច័ន្ទបូតា
ប្រភពអត្ថបទ:​ wiki.com
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments