ព័ត៌មានថ្មីបំផុត

បើ​ចង់​ជោគ​ជ័យ​ពី​ក្មេង​ ត្រូវ​ឈប់​ធ្វើរឿង​ទាំង​នេះ​ភ្លាម!

Loading...
ចង់ក្លាយជាមនុស្សជោគជ័យម្នាក់នោះ អ្នកត្រូវតែដឹងឲ្យច្បាស់នូវអ្វីដែលត្រូវធ្វើនិងអ្វីដែលអ្នកមិនត្រូវធ្វើជាដាច់ខាត។ អ្នកមិនត្រូវបណ្ដោយខ្លួនឯងបន្តធ្វើរឿងទាំងឡាយណាដែលជារនាំងរាំងស្ទះដល់ដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក។ តើមានអ្វីខ្លះដែលអ្នកត្រូវតែឈប់ធ្វើនោះ? តោះស្វែងយល់ទាំងអស់គ្នា៖



១. ឈប់ប្រើលេសដោះសារ
អ្នកត្រូវតែបញ្ឈប់ការប្រើលេសនេះលេសនោះ ដើម្បីដោះស្រាយអ្វីមួយ ហើយមិនត្រូវទម្លាក់កំហុសអ្វីមួយលើអ្នកផ្សេងនោះទេ។ អ្នកត្រូវតែប្រឈមមុខដោះស្រាយដោយខ្លួនឯង ព្រោះអ្នកជាអ្នកគ្រប់គ្រងខ្លួនឯងនិងត្រូវមានទំនួលខុសត្រូវជានិច្ច។

២. កុំខ្លាចធ្វើខុស
អ្នកត្រូវតែដឹងឲ្យច្បាស់ថា មនុស្សយើងគ្មានអ្នកណាម្នាក់ល្អឥតខ្ចុះនោះទេ។ បែបនេះអ្នកមិនត្រូវខ្លាចនូវការបង្កើតកំហុសហើយមិនធ្វើអ្វីទាំងអស់ដើម្បីឈានទៅរកគោលដៅរឺមហិចតារបស់អ្នកឡើយ។ ត្រូវចាំថាកំហុស គឺជាអ្នកបង្រៀនយើង និងជួយឲ្យយើងមានភាពតស៊ូថែមទាំងធ្វើឲ្យយើងរិះគិតរកវិធីដោះស្រាយវាទាល់តែបាន។

៣. កុំប្រើប្រាស់ពាក្យខ្លាច
ភាពភ័យខ្លាចគឺជារនាំងធំមួយ ដែលរាំងស្ទះដល់ដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក។ ព្រោះទោះបីជាអ្នកមានគំនិតល្អៗក៏ដោយ បើអ្នកមានភាពភ័យខ្លាចទៅហើយនោះអ្នកនឹងមិនហ៊ានធ្វើអ្វីដើម្បីទទួលយកវាបាននោះទេ។ វាមានន័យថាអ្នកបានបរាជ័យតាំងពីមិនទាន់បានចាប់ផ្ដើមទៅហើយ។

៤. កុំព្យាយាមគ្រប់គ្រងលើអ្វីគ្រប់យ៉ាងទាំងអស់
អ្នកត្រូវចាំថា អ្នកមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងទាំងអស់នោះទេ។ បើសិនជាអ្នកនៅតែបន្តគំនិតមួយនេះ វានឹងធ្វើឲ្យអ្នកកាន់តែមានភាពស្មុគស្មាញកាន់តែខ្លាំងឡើង។ អ្វីដែលត្រូវធ្វើគឺព្យាយាមគ្រប់គ្រងអ្វីដែលអ្នកអាច និងបន្ថយការគិតលើអ្វីដែលអ្នកមិនអាច។

៥. បោះបង់គំនិតអត្តនោម័តិ
គំនិតអត្តនោម័តិនេះ នឹងធ្វើឲ្យអ្នកនៅជាប់គាំងនៅមួយកន្លែងទៅណាមិនរួចនោះទេ។ អ្នកត្រូវតែបើកចិត្តឲ្យទូលាយ ព្យាយាមទទួលយកគំនិតអ្នកដទៃ និងព្យាយាមសិក្សាពីអ្វីថ្មីៗទាំងអស់។ អ្នកត្រូវលះបង់គំនិតអត្តនោម័តិមួយនេះឲ្យបាន។

៦. បោះបង់គំនិតដែលថាជោគជ័យបានមកពីសំណាង
បើសិនជាអ្នកមានគំនិតមួយនេះ អ្នកនឹងអង្គុយរឺដេកចាំតែសំណាងប៉ណ្ណោះហើយអ្នកនិងមិនធ្វើអ្វីទាំងអស់ដើម្បីសម្រេចគោលបំណងរបស់អ្នក។ អ្នកត្រូវតែដឹងថា ភាពជោគជ័យទាមទារពេលវេលា និងការព្យាយាមខ្លាំងបំផុតជាមួយភាពឆ្លាតវៃរបស់អ្នក។ ភាពជោគជ័យមិនបានមកក្នុងពេលមួយយប់នោះទេ។

៧. នៅឲ្យឆ្ងាយពីមនុស្សដែលគ្មានប្រយោជន៍
អ្នកមិនត្រូវបន្តដើរជាមួយមនុស្សណាដែលគ្មានប្រ​យោ​ជ​ន៍​រឺជាមនុស្សបាតសង្គមនោះទេ។  ព្រោះថាដើរជាមួយមនុស្សប្រភេទនេះនឹងមិនមានប្រយោជន៍សម្រាប់អ្នកនោះទេ ផ្ទុយទៅវិញវានឹងបង្កជាបញ្ហាដល់រូបអ្នក និងអូសទាញរូបអ្នកឲ្យក្លាយជាមនុស្សប្រភេទនោះថែមទៀតផង។ អ្នកត្រូវតែដើរជាមួយមនុស្សដែលមានប្រយោជន៍មានគោលដៅច្បាស់លាស់​ និងមានភាពអំណត់ក្នុងការធ្វើការងារ។

៨. មិនត្រូវប្រើពាក្យថា Yes​ គ្រប់ពេលនោះទេ
អ្នកត្រូវតែមានភាពក្លាហានក្នុងការនិយាយពាក្យថា Noនៅពេលដែលអ្នកចង់និយាយវា។ មនុស្សមួយចំនួនមិនហ៊ាននិយាយពាក្យថា Noនោះទេដោយសារតែម្ខាងទៀតខឹងរឺងន់ចិត្ត។ បើមិនធ្វើដូចច្នេះទេ អ្នកផ្សេងនឹងកេងចំណេញលើអ្នក ហើយអ្នកនឹងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រេចគោលបំណងរបស់អ្នកឡើយ។

អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)


No comments