តោះមកសិក្សាវេយ្យាករណ៍ខ្មែរអំពី វណ្ណយុត្តិ និង ខណ្ឌសញ្ញា ទាំងអស់គ្នា!
Loading...
ដោយសារតែមានការស្នើសុំជាច្រើនអំពីវេយ្យាករណ៍ខ្មែរ ថ្ងៃនេះពួកយើងក៏សូមបង្ហាញលោកអ្នកអំពីចំណេះដឹងមួយចំនួនដែលទាក់ទងទៅនិង វណ្ណយុត្តិ និង និយមន័យរបស់វា។
វណ្ណយុត្តិគឺជាសញ្ញាទាំងឡាយដែលបង្កើតឡើង ដើម្បីកែប្រែ ផ្តួលសំឡេងព្យញ្ជនៈ ឬពាក្យពេចន៍ខ្លះ ឲ្យសមស្របទៅតាមតម្រូវការប្រើប្រាស់ ក្នុងភាសាខ្មែរ ។ មិនតែប៉ុណ្ណោះ សញ្ញាទាំងនេះ ក៏អាចជួយបំប្លែងសំឡេងនៃពាក្យខ្លះ ដែលមានប្រភពមកពីភាសាបាលី ឬសំស្ក្រឹតផងដែរ ។
វណ្ណយុត្តិទាំងឡាយចែកចេញជាពីរពួកគឺ ៖
ក/ វណ្ណយុត្តិដែលបន្ថែមលើព្យញ្ជនៈ ដើម្បីលម្អៀងស័ព្ទឲ្យខ្លីឲ្យមានសូរផ្សេង ឲ្យប្លែកពីសំឡេងដើម (Signes diacritiques) ។
ខ/ វណ្ណយុត្តិ ដែលប្រើជាមួយនឹងពាក្យ ក្នុងឃ្លាប្រកប ដើម្បីកាត់ឃ្លាជាប្រយោគជាសង្កាត់ ដើម្បីសម្គាល់ន័យសេចក្តីផ្សេងៗ ។ វណ្ណយុត្តិពួកនេះហៅថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។
វណ្ណយុត្តិមានចំនួន ១២ ដែលមានដូចជា៖
១មូសិកទន្ត ឬធ្មេញកណ្តុរ " ៉ "
២ត្រីស័ព្ទ ( ៊)
៣រស្សសញ្ញា ឬបន្តក់ (់)
៤សំយោគសញ្ញា រឺផាត់លើ (័)
៥របាទ (៌)
៦អស្តា (៏)
៧ទណ្ឌឃាត ឬបដិសេធ (៍)
៨វិសជ៌នី ឬរះមុខ (ះ)
៩យុគលពិន្ទុ ឬចុចពីរ (ៈ)
១០រជ្ជុសញ្ញា ឬសហសញ្ញា (-)
១១កាកបាទ ឬជើងក្អែក (៎)
១២លេខទោ (ៗ)
ខណ្ឌសញ្ញា គឺជាសញ្ញាមានរូបភាពប្លែកៗ សម្រាប់ប្រើក្នុងការសរសេរអត្ថបទផ្សេងៗ ដើម្បីសម្គាល់លក្ខណៈទម្រង់បែបបទដែលជាលំនាំឲ្យងាយយល់ ឲ្យអានបានត្រឹមត្រូវ។
ខណ្ឌសញ្ញាមានចំនួន ១៦ ដែលមានដូចជា៖
ក្បៀស ឬ កណ្ដក់សញ្ញា (,)
ទ្វិពន្ទលេខ ឬ ចំណុចពីរគូស (៖)
បុច្ឆនសញ្ញា (?)
ឧទានសញ្ញា (!)
អញ្ញប្រកាស ( "..." )
អព្ភន្តរសញ្ញា ( ់...់ )
មច្ឆសញ្ញា ឬ ពងត្រី (...)
វង់ក្រចក ឬ នខសញ្ញា ( )
វង់ដង្កៀប [...]
វ៉ាត់ ឬ ឃ្នាប {...}
បេយ្យលៈ ឬ លៈ (។ល។)
ខណ្ឌ (។)
ខណ្ឌចប់ (៕)
អាទិសង្កត់ (.)
កុក្កដនេត្រ ឬ ភ្នែកមាន់ ( ៙ )
ខណ្ឌបរិយោសាន ឬ គោមូត្រ (៚)
សម្រាប់អត្ថន័យអំពីវណ្ណយុត្តិនីមួយៗយើងនិងបង្ហាញលោកអ្នកនៅក្នុងអត្ថបទក្រោយទៀត។
អត្ថបទដោយ៖ ជុំ រស្មី
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 52)

No comments