ដល់ពេលគិតរឿងគូស្រករនៅ? ចុះគួររៀបការជាមួយបុរសប្រភេទណា?
Loading...
ក្នុងមួយជីវិតអ្នកខ្លះអាចរៀបការបានមួយដងឬពីរដងទៅតាមស្ថានភាពជាក់ស្ដែងរបស់អ្នក។ ដូច្នេះហើយមុនសម្រេចចិត្ដរៀបការជាមួយអ្នកហើយ អ្នកគួរតែពិចារណាអោយបានដិតដល់ កុំអោយវេទនាណៅពេលក្រោយ។ អ្នកគួររៀបការជាមួយបុរសប្រភេទខាងក្រោមទើបមិនធ្វើឲ្យអ្នកស្ដាយក្រោយបាន។

១. បុរសដែលចាត់ទុកអ្នកជាគ្រាប់គុជ
និយាយរួមទៅបុរសប្រភេទនេះតែងតែអត់អោនឲ្យអ្នកគ្រប់ពេលវេលាមិនថាកំហុសធំឬតូច។ គេស្រលាញ់ថ្នាក់ថ្នមអ្នកប្រៀបបានជាកែវភ្នែក។
២. បុរសដែលមានបទពិសោធន៍ច្រើន
ទោះបីជាអ្នកមិនសូវពូកែ ប៉ុន្ដែបុរសម្នាក់នោះតែងតែជួយបង្ហាត់បង្រៀនអ្នក ប្រៀបបានជាម្ដាយឪពុកដែលបានបង្ហាត់បង្រៀនអ្នកអោយចេះដើរដូច្នេះដែរ។
៣. បុរសដែលនឹងធឹង

ជាបុរសដែលគិតដិតដល់សំរាប់ពេលអនាគត ដោយគេមិនអោយអ្នកជួយផលលំបាក។
៤. បុរសដែលមានភាពរហ័សរហួន

បុរសដែលតែងតែជួយអ្នក ឬអ្នកដទៃដោយមិនមើលនឹងភ្នែក។ និយាយរួម បុរសប្រភេទនេះមានភាពរហ័សរហួននិងស្វាហាប់ក្នុងខ្លួន។
៥. បុរសដែលមានគំនិតម៉ត់ចត់

បុរសប្រភេទនេះគឺថាចង់ចាំរឿងរ៉ាវគ្រប់យ៉ាងដែលអ្នកបានប្រាប់គេ។ មុននឹងគេធ្វើអ្វីមួយតែងមានគម្រោងច្បាស់លាស់ល្អិតល្អន់និងមិនងាយខុស។
៦. បុរសដែលចូលចិត្ដដំណើរកម្សាន្ដ

ការធ្វើដំណើរកម្សាន្ដច្រើនអាចឲ្យអុ្នកបន្សល់ទុកនូវអនុស្សារិ៍ច្រើនរាប់មិនអស់។ អ្នកគួររើសយកបុរសប្រភេទនោះទៅ នឹងសល់នូវរូបភាពចាស់ៗពេលដែលអ្នកបានទៅកម្សាន្ដជាមួយគ្នា។
៧. បុរសដែលប៉ិនប្រសប់
បើកាលណាសំភារៈក្នុងផ្ទះអ្នកខូច ហើយមានគេជួសជុសអោយពិតជារឿងដ៏ប្រពៃមួយ។ បុរសប្រភេទនេះពូកែគ្រប់រឿងតែម្ដង។

៨. បុរសដែលចូលចិត្ដកូនក្មេង
ជាបុរសដែលស្រទន់ មានមន្ដស្នេហ៍ចេះយោគយល់ ព្រោះថាមានពេលខ្លះក្មេងជាមនុស្សរំខាន។ នៅពេលដែលបុរសនោះចូលចិត្ដក្មេងមានន័យថាគេស៊ាំនឹងភាពរំខាន៕
ប្រែសម្រួលដោយ ធានី
ប្រភព Though Catalog
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

១. បុរសដែលចាត់ទុកអ្នកជាគ្រាប់គុជ
និយាយរួមទៅបុរសប្រភេទនេះតែងតែអត់អោនឲ្យអ្នកគ្រប់ពេលវេលាមិនថាកំហុសធំឬតូច។ គេស្រលាញ់ថ្នាក់ថ្នមអ្នកប្រៀបបានជាកែវភ្នែក។
២. បុរសដែលមានបទពិសោធន៍ច្រើន
ទោះបីជាអ្នកមិនសូវពូកែ ប៉ុន្ដែបុរសម្នាក់នោះតែងតែជួយបង្ហាត់បង្រៀនអ្នក ប្រៀបបានជាម្ដាយឪពុកដែលបានបង្ហាត់បង្រៀនអ្នកអោយចេះដើរដូច្នេះដែរ។ ៣. បុរសដែលនឹងធឹង

No comments