ព័ត៌មានថ្មីបំផុត

វិធី​សាស្រ្ត​ក្លាយ​ជា​អ្នក​ស្តាប់​ដ៏​ល្អ

Loading...

មិន​ថា​យើង​មិនថា​គេ​ទេ​ តែង​តែត្រូវ​ការ​មិត្ត​ម្នាក់​នោះ ដែ​ល​អាច​ប្រាប់​ពីទុក្ខលំបាក​នឹង​រឿង​សៅ​ហ្មង​ជា​ច្រើន​។ ធ្វើ​ជា​អ្នក​ដែល​ដែល​អាច​ជា​ទីបង្អែក​របស់​អ្នក​ដទៃ ​មិន​មែន​ចេះ​តាំង​ពី​កើត​មក​នោះទេ គឺ​ស្ថិត​នៅលើ​យើង​ខ្លួន​ឯង​ជា​អ្នក​តាំង​ចិត្ត​។



១. ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​


បើដឹង​ថា​មាន​អ្នក​មក​រក​យើង​ដើម្បីជួយ​សំរាល​ទុក្ខ​នោះ  គួរ​ផ្តល់​ពេល​ល្អ​មួយ​សំរាប់​គេ​បើ​អាច​ ដក​ខ្លួន​ចេញ​ពី​អ្វី កំពុង​ធ្វើ​សិន​ទៅ​វា​មិន​យូរ​ប៉ុន្មាន​ទេ ។ វា​ធ្វើ​អោយ​គេ​មិន​មាន​អារម្មណ៍​ទើស​ទាល់​។​

២. ប្រើ​ក្រសែភ្នែក​ពេល​ស្តាប់​
ការ​ប្រើ​ក្រសៃ​ភ្នែក​បញ្ជាក់​ពីការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ និង​បង្ហាញពីការ​បារម្ភ និង​ការ​ចូល​សាច់​រឿង​របស់អ្នក​ដែល​កំពុង​និយាយ​ប្រាប់​យើង​។​

៣. ការ​ប្រើ​ប្រាស់​ទឹក​មុខ​
ទឹក​មុខ​អាច​និយាយ​ពី អារម្មណ៍​របស់​មនុស្ស​បាន បើ​រឿង​ល្អ​ត្រូវ​បង្ហាញ ទឹក​មុខ​រីករាយ​បន្តិច​ បើ​ក្រៀម​ក្រំត្រូវ​ប្រយ័ត្ នមិន​មែន​ឃើញគេ​យំ យំដែរ​ទេព្រោះគេ​មក​រក​អ្នក​ដើម្បី ជួយ​សំរាល​មិន​មាន​បំណង​ចំលង​ទុក្ខ​ទេ។​

៤. កាយវិការ
ក្តី​បារម្ភអាច​បង្ហាញ​តាម​កាយ​វិការ​របស់​យើង គួរ​ចូល​ទៅ​ជិត​បន្តិច ហើយ​ប្រើ​កាយ​វិការ​ដូចជា​ដាក់​ដៃ​លើ​ស្មា​អង្អែល​ខ្នង ដែល​វិធីទាំង​នេះ​​ធ្វើ​អោយ​យើង​ឆាប់​យល់​​អារម្មណ៍គេ​ទៅវិញទៅ​មក​។

អត្ថបទដោយ​៖​ ហ៊ុន កែវលីដែត
ប្រភព៖ lifehack
ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520  

No comments