ចង់លូតកម្ពស់ គួរញ៉ាំអាហារអ្វីខ្លះ?
Loading...
1. ស៊ុត
ស៊ុត (ជាពិសេសស៊ុតមាន់) ជួយរក្សាថាមពលក្នុងរាងកាយរបស់យើង។ វាសំបូរដោយវីតាមីន B ដែលមានឥទ្ធិពលដល់ការផលិតថាមពលក្នុងរាងកាយ។ ជាងនេះទៅទៀត ស៊ុតសំបូរប្រូតេអ៊ីន អាមីណូអាស៊ីត និងសារជាតិរ៉ែដែលល្អសម្រាប់ការលូតលាស់ឆ្អឹងនិងសាច់ដុំ។ អ្នកគួរញ៉ាំស៊ុតពី ១ទៅ ២ សម្រាប់អាហារពេលព្រឹកក្នុងថ្ងៃធម្មតា ឬ ក៏សម្រាប់អាហារល្ងាចសម្រាប់ថ្ងៃណាដែលអ្នកធ្វើការខ្លាំង។
2. សាច់គោ
ក្នុងចំណោមសាច់ទាំងអស់ សាច់គោគឺជាសាច់ដែលសំបូរប្រូតេអ៊ីនជាងគេ ដែលល្អសម្រាប់ការលូតលាស់ ។ វាសំបូរដោយវីតាមីន E, B12 និងសារជាតុរ៉ែ ដែលមានប្រយោជន៍ដល់សកម្មភាពការផលិតអរម៉ូន។ សាច់គោមានជាតិដែកច្រើនដែលជួយបំពេញអុកស៊ីសែនក្នុងកោសិកាក្នុងរាងកាយហើយក៏ធ្វើឲ្យសុខភាពល្អផងដែរ។
3. បន្លែ
បន្លែពណ៌លឿងនិងក្រហមដូចជា ការ៉ុត ល្ពៅ ម្ទេស និង ប៉េងប៉ោះ សំបូរដោយវីតាមីន A។ បន្លែពណ៌បៃតង ក៏មានរីតាមីន និង សារជាតិរ៉ែ។ ពួកវាក៏សំបូរកាល់ស្បូមនិងវីតាមីនD រីតាមីន K។ ពួកបន្លែទាំងនេះមិនត្រឹមតែធ្វើឲ្យអ្នកមានសុខភាពល្អ តែកាល់ស្យូមធ្វើឲ្យឆ្អឹងលូតលាស់ល្អ និងរឹងមាំ។
4. អាហារសមុទ្រ
គ្រឿងអាហារសមុទ្រ សុបសត្វ (សត្វដែលមានសំបក) ជាច្រើនដូចជា បង្កង ខ្យង ក្តាម ងាវ អយស្ទឺ ត្រី... ជាអាហារដ៏ល្អសម្រាប់ការលូតកម្ពស់។ វាសំបូរវីតាមីនសម្រាប់ផ្តល់ថាមពល។ វាក៏ជាប្រភពប្រូតេអ៊ីនដែលមានគុណភាពខ្ពស់សម្រាប់ការលូតលាស់ដែរ។ គេណែនាំឲ្យអ្នកញ៉ាំគ្រឿងសមុទ្រសម្រាប់អាហារពេលល្ងាច ព្រោះវាជួយឲ្យមានការផលិតអរម៉ូនពេលអ្នកគេងលក់។
5. ទឹកឃ្មុំ
ទឹកឃ្មុំ មានជាតិស្ករគុណភាពខ្ពស់ ដែជួយឲ្យរាងកាយរបស់អ្នកងាយទទួលបានសារជាតិចិញ្ចឹម។ វាផ្តល់ថាមពល និង សារជាតិរ៉ែទៅរាងកាយរបស់អ្នកដែលមានសារសំខាន់សម្រាប់ការលូតលាស់ទូទៅ។ អ្នកអាចញ៉ាំទឹកឃ្មុំជំនួសស្ករដោយដាក់វាក្នុងទឹកតែ កាហ្វេ ឬអាហារសំរ៉ន់ផ្សេងទៀត។
6. ទឹកដោះគោ
អ្នកគួរញ៉ាំទឹកដោះគោ ២ ទៅ ៣ កែវក្នុងមួយថ្ងៃដើម្បីជាជំនួយដល់ការលូតលាស់របស់សារពាង្គកាយ។ ទឹកដោះគោសំបូរទៅដោយ កាល់ស្យូម វីតាមីនA និងប្រូតេអ៊ីន។ វាល្អខ្លាំងណាស់សម្រាប់សុខភាពឆ្អឹងរបស់អ្នក។
7. ផ្លែចេក
ចេក ជាអាហារល្អបំផុតសម្រាប់អ្នកដែលចង់លូតកម្ពស់។ វិតាមីន ប៉ូតាស្យូម និងសារជាតិចិញ្ចឹមជាច្រើនទៀតនៅក្នុងផ្លែចេកតែងមើលថែរាងកាយរបស់អ្នកជានិច្ច។ វាជាប្រភពថាមពលដ៏សំខាន់ ហើយបើសិនជាអ្នកអស់កម្លាំងខ្លាំង ផ្លែចេកអាចជួយអ្នកបាន។ ញាំចេកជារៀងរាល់ថ្ងៃមិនត្រឹមធ្វើឲ្យអ្នកមានសុខភាពល្អ តែធ្វើឲ្យលូតកម្ពស់ទៀត។
ប្រភព៖ Bright Side
ដោយ៖ ហ៊ាង សុគន្ធារី
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)





No comments