កុំចាំដល់មានបញ្ហា! ការពារកែវភ្នែករបស់អ្នកជាមួយវិធីទាំងនេះ!
Loading...
1. ញ៉ាំអាហារឲ្យបានត្រឹមត្រូវ
ក្នុងការការពារភ្នែករបស់អ្នក ដំបូងគឺត្រូវគិតពីអាហារជាមុន។ អ្នកត្រូវបរិភោគអាហារល្អសម្រាប់ភ្នែកដែលមានដូចជា ត្រី (ត្រីសាម៉ុង ត្រីថូនា និងត្រីសំបូរខ្លាញ់ដទៃទៀត) ផ្លែឈើឬទឹកផ្លែឈើក៏បាន បន្លែពណ៌បៃតងនិងបន្លៃលឿង ស៊ុត គ្រាប់ធញ្ញជាតិ សាច់ជ្រូក...។
2. បញ្ឈប់ការជក់បារី
ការជក់បារីបានបំផ្លាញសរសៃរប្រសាទអុបទិចរបស់ភ្នែក ហើយធ្វើឲ្យភ្នែកមានគំហើញមិនសូវច្បាស់។ បើសិនជាអ្នកធ្លាប់មានបទពិសោធផ្តាច់ជក់បារីមិនបាន អ្នកគួរបន្ថយវាបន្តិចម្តងៗហើយឈប់ជក់ពីរបីដងទៅប្រហែលអាចបានហើយ។ ព្យាយាមបន្តទៀត។
3. ពាក់វែនតាការពារកម្តៅថ្ងៃ
វែនតាការពារពន្លឺព្រះអាទិត្យដែលត្រឹមត្រូវអាចការពារភ្នែករបស់អ្នកពីកាំរស្មីUV បាន។ កាលណាភ្នែកទទួលការប៉ះពាល់ពីកាំរស្មីនេះ គឺវាធ្វើឲ្យគេព្រិលភ្នែក ឬមើលអ្វីមិនសូវច្បាស់។ ទោះបីសម្រាប់អ្នកប្រើ Contact lens ហើយក៏គួរតែពាក់វែនតាការពារពីក្រៅទៀត។
4. ប្រើរបស់ការពារភ្នែកឲ្យបានត្រឹមត្រូវ
បើសិនអ្នកធ្វើការនៅកន្លែងអាចមានគ្រោះថ្នាក់ ឬកន្លែងមានខ្យល់ខ្លាំង អ្នកគួរតែប្រើវែនតាការពារភ្នែកឲ្យបានត្រឹមត្រូវនិងគ្រប់ពេល។ ជួនកាលការលេងកីឡាដូចជាស្គីទឹកកក ក៏អាចនាំឲ្យប៉ះពាល់ដល់ភ្នែកដែរ ហើយការដែលល្អត្រូវពាក់មួកការពារមុខព្រមទាំងពាក់អ្វីការពារភ្នែកកុំឲ្យចាំងជាដើម។
5. មើលឲ្យឆ្ងាយពីកញ្ចក់កុំព្យូទ័រ
បើអ្នកចំណាយពេលយូរគ្រាន់តែសំលឹងទៅកញ្ចក់កុំព្យូទ័រ វាអាចធ្វើឲ្យ ភ្នែករបស់អ្នកបាត់បង់ថាមពល មើលឃើញព្រឹលភ្នែក មានបញ្ហាមើលឆ្ងាយឃើញមិនច្បាស់ ភ្នែកបាត់បង់សំណើម ឈឺក្បាល អាចចុកស្មារ ក ជាដើម។
6. ជួបពេទ្យភ្នែកឲ្យបានទៀងទាត់
នៅពេលជួបអ្នកជំនាញអាចធ្វើឲ្យមនុស្សមានការទុកចិត្តជាងការស្មានយក។ នៅទីនោះ គេអាចទទួលបានពត៌មានបន្ថែមអំពីសុខភាពភ្នែករបស់គេ ហើយបានតាមដានជាប់រហូត ដែលគេអាចនិយាយបានថាគេនិងអាចមានសុខភាពភ្នែកល្អ។
ប្រភព៖ Webmd, good eye sight
ដោយ៖ ហ៊ាង សុគន្ធារី
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)





No comments