ចំណុចគួរកត់សម្គាល់ នៅពេលបានជួបគូព្រេងពិតរបស់អ្នក
Loading...
អ្នកនិពន្ធច្រើនណាស់បានសរសេរបទចម្រៀង សៀវភៅ ឬ
រឿងដែលនិយាយទាក់ទងនឹងតួរឯកប្រុសស្រីជាគូព្រងនឹងគ្នាបានជួបគ្នា។
នៅពេលដែលគូព្រេងទាំងពីរបានជួបគ្នា ពួកគេតែងស្រឡាញ់គ្នាខ្លាំង
មានជំនឿលើគ្នា និងចែករំលែកគ្នាទៅវិញទៅមក។
ពួកគេចាប់ផ្តើមមានការផ្លាស់ប្តូរក្នុងជីវិត
និងមើលឃើញតែភាពស្រស់បំព្រង។ តើអ្នកដឹងទេថា
ពេលណាដែលអ្នកបានជួបគូជីវិតពិតប្រាកដរបស់អ្នក?
តើអ្នកធ្លាប់មានអារម្មណ៍ដូចខាងក្រោមនេះទេ? បើមាន
គេម្នាក់នោះជាគូរបស់អ្នកហើយ។
1. អ្នកមើលឃើញពិភពលោកស្រស់ស្អាតជានិច្ច
អ្នកកាន់តែមានគំនិតវិជ្ជមានចំពោះអ្វីៗនៅជុំវិញខ្លួនអ្នក ពេលអ្នកបានទាក់ទងជាមួយមនុស្សពិតប្រាកដម្នាក់នោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកកាន់តែមានអារម្មណ៍រីករាយទៅៗ ដែលជាមូលហេតុមួយដែលធ្វើឲ្យអ្នកធ្វើល្អទៅអ្នកដ៏ទៃ។ អ្នកនឹងក្លាយជាមនុស្សមានអធ្យាស្រ័យ និង រួសរាយ ព្រមទាំងចង់ចែករំលែករឿងវិជ្ជមានទាំងឡាយដែលអ្នកមាន។ អ្នកកាន់តែបើកចិត្តទៅកាន់ពិភពលោកជាងមុន។
2. អ្នកធ្វើនូវរឿងដែលអ្នកមិនដែលធ្វើពីមុនមក
អ្នកមានការផ្លាស់ប្តូរច្រើននៅពេលដែលអ្នកបាននៅជាមួយគេ។ អ្នកចាប់ផ្តើមចង់ដឹងពីចំណូលចិត្ត និង ការកំសាន្តរបស់គេកាន់តែច្រើនឡើង ដូច្នេះអ្នកមានគោលបំណងសាកល្បងធ្វើអ្វីថ្មីៗ។ អ្នកនឹងចង់ចំណាយពេលកាន់តែច្រើនជាមួយគេ ញ៉ាំអាហារ ដើរលេង មើលកុន ឬទៅក្លឹបហាត់ប្រាណជាមួយគ្នា។ អ្នកមានគោលបំណងពេញទីនឹងធ្វើអ្វីៗជាមួយគេ ទោះបីពីមុនមកអ្នកមិនចូលចិត្តវាក៏ដោយ។
3. អ្នកហ៊ានលះបង់សម្រាប់មនុស្សដែលអ្នកស្រឡាញ់
អ្នកស្រឡាញ់គាត់ខ្លាំងណាស់ ដូច្នេះអ្នកតែងធ្វើអ្វីដើម្បីគាត់ជានិច្ច មិនថាតិចឬច្រើន គឺដើម្បីបង្ហាញពីក្តីស្រឡាញ់របស់អ្នកទៅកាន់គាត់។ អ្នកតែងចង់ធ្វើអ្វីដែលធ្វើឲ្យគាត់សប្បាយចិត្ត និងមិនគិតច្រើន ព្រោះពេលអ្នកឃើញគាត់សប្បាយចិត្ត អ្នកក៏រីករាយ។ អ្នកទាំងពីរព្រួយបារម្ភពីគ្នាទៅវិញទៅមកជានិច្ច។ អ្នកនឹងចំណាយពេលទិញរបស់ដែលគាត់ចូលចិត្ត ចំអិនអាហារជូនគាត់ ហើយក៏ចាំញ៉ាំាជាមួយគ្នា។
4. គេធ្វើឲ្យអ្នកជាមនុស្សរឹងមាំ
នៅពេលអ្នកបានជួបមនុស្សដែលបំពេញឲ្យអ្នក អ្នកកាន់តែមានអារម្មណ៍ជឿជាក់លើខ្លួនឯង និងរឹងមាំជាងមុន។ ពេលអ្នកមានបញ្ហា អ្នកមានអារម្មណ៍ថាបានធូរស្បើយពេលដែលបាននិយាយនិងពិភាក្សាជាមួយគេ ព្រោះគេបានលួងលោម ផ្តល់កម្លាំងចិត្ត និងឲ្យដំបូន្មានល្អៗដល់អ្នក។ ក្រោយទៅអ្នកនឹងកាន់តែមានភាពរឹងមាំឡើង ហើយអាចដោះស្រាយ និង ប្រឈមនឹងបញ្ហាបានយ៉ាងប្រសើរ។
5. អ្នកញញឹមរហូតពេលដែលនៅម្នាក់ឯង
ពេលរកឃើញគូពិតប្រាកដ អ្នកចាប់ផ្តើមមានអារម្មណ៍សប្បាយចិត្តប្លែកទោះបីជាអ្នកមិនបាននៅជាមួយគេក៏ដោយ។ អ្នកតែងគិតពីគេ ហើយការចងចាំទាក់ទងនឹងគេបានធ្វើឲ្យអ្នកញញឹមរហូត។ ជាពិសេស ពេលគេផ្ញើរសារ ឬទូរសព្ទមករក អ្នកមានអារម្មណ៍រំភើប ហើយក៏រីករាយ ដែលអ្នកណាក៏មើលដឹងដែរ។
ប្រភព៖ Lifehack
ដោយ៖ ហ៊ាង សុគន្ធារី
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)





No comments