ព័ត៌មានថ្មីបំផុត

ចូលចិត្ត​បាញ់​​ទឹក​​អប់​​មែន​ទេ?​ មកស្វែងយល់​ការ​ពិត​នៃ​ទឹក​អប់​ទាំង​អស់​គ្នា

Loading...
វាជាការពិតដែលអ្នកប្រើប្រាស់ទឹកអប់មួយចំនួនមិនសូវចាប់អារម្មណ៍ចង់ដឹង ពីពត៌មានលម្អិតរបស់ទឹកអប់ទេ។ ជាទូទៅ ពួកគេនឹងដើរផ្សារ ឬកម្មង់ទិញទឹកអប់ដែលធ្លាប់ប្រើពីមុន ព្រោះវាមានក្លិនក្រអូបជាប់ចិត្ត ហើយក៏មានមនុស្សមួយចំនួនទៀត និយមផ្លាស់ប្តូរទឹកអប់ច្រើនក្លិនតាមចំណង់ចំណូលចិត្ត។ ខាងក្រោមនេះជាការពិត៣យ៉ាងដែលអ្នកប្រើប្រាស់ទឹកអប់គួរតែដឹង។




១. ការរក្សាទឹកអប់ដាក់ក្នុងបន្ទប់នឹងមិនធ្វើអោយខូចក្លិនឡើយ

ជាការពិត មនុស្សមួយចំនួនយល់ថាការដាក់ទឹកអប់ក្នុងបន្ទប់ទឹក នឹងធ្វើអោយក្លិនវាប្រែប្រួលខុសពីក្លិនដើមទាំងស្រុង។ វាមិនមែនទាំងស្រុងនោះទេ តាមពិតដោយសារតែសីតុណ្ហភាពបន្ទប់មានភាពប្រែប្រួល ក្លិនទឹកអប់មួយចំនួននឹងអាចស្រាលបន្តិច ហើយក្លិនខ្លះនឹងរក្សាភាពដើមទាំងស្រុង។





២. ការបាញ់ទឹកអប់ពេញរាងកាយនឹងមិនធ្វើអោយមានក្លិនក្រអូបល្អ ហើយបានយូរទេ
មនុស្សមួយចំនួនប្រើប្រាស់ទឹកអប់លើសពីអ្វីដែលគួរធ្វើ និយាយអោយងាយយល់គឺបាញ់ទឹកអប់ដូចមុជទឹកអប់។ អ្វីដែលជាការអនុវត្តដ៏ត្រឹមត្រូវសម្រាប់អ្នកប្រើទឹកអប់គឺ បាញ់វានៅកន្លែងដែលមានកម្តៅបំផុតលើរាងការរបស់យើងដូចជានៅកដៃ ឫនៅក្រោមទងស្លឹកត្រចៀកជាដើម។




៣. ក្លិនឈ្ងុយរបស់ទឹកអប់ពេលបាញ់លើរាងកាយខុសពីក្លិនក្នុងក្រដាសតេស្ត

ក្លិនដែលអ្នកសាកល្បងនៅកន្លែងលក់ អាចខុសគ្នាពីក្លិនដែលអ្នកប្រើប្រាស់លើរាងកាយ។ ដោយសារខ្លួនប្រាណ និងស្បែកមានលក្ខណ:ពិសេស និងមានក្លិនខុសៗគ្នាទៅតាមបុគ្គលនីមួយ ក្លិនទឹកអប់ក៏អាចប្រែប្រួលតាមនោះដែរ។





រៀបរៀង និងសរសេរដោយ: ចន​ ច័ន្ទបូតា
ប្រភពអត្ថបទ:​ wikr.com

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)















No comments