ព័ត៌មានថ្មីបំផុត

៥​ជំហាន​ ជួយឲ្យទាក់​ទង​មិត្ត​ចាស់​ៗ​បាន​យ៉ាង​ងាយ

Loading...

សម័យ​ឥលូវ​ចង់​ទាក់​ទង​គ្នា​មិន​ជា​បញ្ហា​ធំទេ មាន​ទាំង​បច្ចេកវិជ្ជា​ជឿន​លឿន​ មាន​ទាំង​ទូរសព្ទល្អ តែ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺលើ​មនុស្ស ថា​តើ​យើង​មាន​បំណង​នឹង​ធ្វើ​វា​ឬ​អត់។ ដូច្នេះ​គួរ​ចាប់​ផ្តើម​គិត​ពីអនុស្សាវរីយ៍ ហើយ​ប្រើប្រាស់​ជំហាន​ទាំង​នេះ​អោយ​បាន​ការ៖​
Photo credit : Britnay the Arabia
១. ចូល​រួមក្នុង​សមាគម​អតីតនិស្សិត​
យើង​អាច​នឹង​មិន​ចាំ​ឈ្មោះទាំង​អស់​នោះ​ទេ ចូល​រួម​ក្នុង​សមាគម​ទាំង​មិន​ត្រឹម​តែ​អាច​អោយ​អ្នក​ចង​ចាំពី​អ្នក​ទាំង​នោះដែល​ស្ថិត​ក្នុង​អតីតកាល​ទេ ប៉ុន្តែ​ក៏អាច​ដឹង​ពី​ស្ថាន​ភាព​របស់​ពួក​គេដែរ​។

២. អីុម៉ែល

បើ​គិត​ថា​មិន​ហ៊ាន​តេរ​ទៅទេ អីុ​ម៉ែល​ទៅ ព្រោះវា​មិន​លឿន​ពេក​ឬយឺត​ពេក​ទេ។ បែក​គ្នា​យូរ​អាច​នឹង​មាន​អារម្មណ៍ឆ្គង​ពេល​និយាយ​គ្នា ដូច្នេះ​ប្រើ​អីុម៉ែល​គឺ​ផ្តល់​ល្បឿន​ល្មម។

៣. ហ្វេសប៊ុក​
សម័យ​នេះ​ហើយ​ គ្មាន​នរណា​មិន​ប្រើ​វា​ទេ​ ហើយ​វា​មិន​យ៉ាប់​អី គ្រាន់​តែ​សួរ​សុខទុក្ខពួកគេម្តង​ម្កាល​ជាមួួ​យ​ពួក​គេ បើ​ពិបាក​និយាយ​មួយ​ទល់​មួយ​ បង្កើត​ក្រុ​ម​ទៅ​។

៤. តេរតាម​ទូរសព្ទ
វា​អាច​ជា​វិធីចាស់​គំរិល​បន្តិច តែ​ពេល​ខ្លះ​បើ​មិន​បាន​និយាយតទល់​គ្នា​ទេ មិន​អាច​បញ្ចេញ​អារម្មណ៍ខ្លួន​បាន​ទេ។ អារម្មណ៍ខ្លះ​មិន​អាច​បង្ហាញ​ផ្ទាល់​មុខ ឬតាម​ការ​សរសេរទេ​ ប៉ុន្តែ​តាម​សម្លេង។

អត្ថបទដោយ​៖ ហ៊ុន កែវលីដែត

ប្រភព៖​​ lifehack
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments