ព័ត៌មានថ្មីបំផុត

ចូល​ចិត្ត​គំនូរ​ជីវ​ចល​មែន​ទេ? ​ទទួលបានការ​​បណ្តុះ​បណ្តាល​​និង​​ប្រកួត​​ប្រជែង​​នៅ​​​ជប៉ុន!​​

Loading...
សិក្ខាសាលា និងកម្មវិធីប្រកួតគំនូរជីវចលលើកទី៤! ឱកាសមកដល់ហើយ សម្រាប់អ្នកដែលចូលចិត្តវិស័យគំនូរជីវចល និងឱកាសទៅប្រកួតបន្តនៅប្រទេសជប៉ុន!

ពេលនេះ អគ្គនាយកដ្ឋានទូរទស្សនជាតិកម្ពុជា បានប្រារព្ធនូវកម្មវិធីមួយ ដែលមានឈ្មោះថា Cambodia DigiCon6 2017 ដែលជាកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាល និងការប្រកួតប្រជែងស្នាដៃគំនូរជីវចលខ្លីៗ ទាំងលក្ខណៈ2D 3D និងStop Motion។





កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយលើកកម្ពស់វិស័យគំនូរជីវចល អោយកាន់តែមានភាពរីកចម្រើន ព្រមទាំងផ្តល់ឱកាសដល់យុវជន យុវតីកម្ពុជា ដែលស្រលាញ់ និងចូលចិត្តចង់ផលិតវីដេអូគំនូរជីវចលដោយខ្លួនឯង អាចបញ្ចេញស្នាដៃជាសាធារណៈ។

កម្មវិធីនេះ បែងចែកចេញជា២ផ្នែក គឺសិក្ខាសាលាបណ្តុះបណ្តាល និងការប្រកួតប្រជែង។ សិក្ខាសាលា នឹងប្រារព្ធធ្វើឡើងរយៈពេលមួយថ្ងៃពេញ នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០១៧ ទីតាំងនៅក្រសួងព័ត៌មាន។ រីឯកម្មវិធីការប្រកួតប្រជែង ឈប់ទទួលយកវីដេអូប្រកួត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៥ល្ងាច និងប្រារព្ធពិធីចាក់បញ្ចាំង និងប្រកាសលទ្ធផល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។

អ្វីដែលពិសេសនោះ អ្នកដែលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីនេះ នឹងមានសិទ្ធិទៅប្រកួតបន្ត នៅកម្មវិធី Asia DigiCon6 2017 នៅប្រទេសជប៉ុន ហើយវីដេអូស្នាដៃរបស់ខ្លួន នឹងមានឱកាសចាក់ផ្សាយតាមកញ្ជក់ទូរទស្សន៍ជាតិកម្ពុជា។

សូមបញ្ជាក់ផងដែរថា នេះជាកម្មវិធីលើកទី៤ហើយ ដែលអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានប្រារព្ធឡើង សម្រាប់ផ្តល់ ឱកាសដល់សិស្ស ឬនិស្សិតដែលកំពុងសិក្សា ហើយស្ថិតនៅក្រោមអាយុ២៥ឆ្នាំ។

បេក្ខជនអាចដាក់ពាក្យចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាល ដោយបំពេញពាក្យក្នុងរូបថតខាងក្រោម ហើយផ្ញើរមកកាន់ FB Page: Cambodia Digista Teens ឬ អាចផ្ញើរមកកាន់ ទទក ព័ត៌មានពេលព្រឹក។

សម្រាប់ព័ត៌មានលំអិត អាចទាក់ទងមកកាន់ទូរស័ព្ទលេខ ០១០ ៣១៩ ៣៩៦។


-----------------------------------

 *សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់ យើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។

*Disclaimer: We don’t own the content. Our purpose is purely to help spread the information.




No comments