ព័ត៌មានថ្មីបំផុត

៧ចំណុច​ដែល​អ្នក​សម្ភាស៍​ចង់​បាន​ពី​អ្នក​​ដាក់​ពាក្យ​

Loading...
ជា​ធម្មតា​នៅ​ពេល​ដែល​មាន​ការ​សម្ភាសន៍ម្តង​ៗ តែង​តែមាន​អារម្មណ៍ថា​ភ័យ​អរ ហើយ​ខំអង្គុយ​ចងចាំអ្វី ដែល​គេ​និឹង​សួរ ហើយ​អនុវត្ត​មិន​ចេះ​ចប់ខ្លាច​ខ្លួន​ឯង​មិន​លេច​ធ្លោ។ ជា​ការ​ពិត​ណាស់​នរណា​មិន​ចង់​អោយ​ខ្លួន​ជាប់​នោះ ប៉ុន្តែ​យើង​ដែល​សួរ​ខ្លួន​ឯង​ទេ ថា​អ្វីទៅ​ជា​ការ​ចង់​បាន​របស់​អ្នក​ដែល​សម្ភាស៍យើង​នោះ? អ្នក​អាច​យក​ចំនុច​ខាង​ក្រោម​នេះ​មក​ពិចារណា​បាន​៖

photo credit : the balance


១. តើម្នាក់​នេះបាន​ឆ្លើយ​សំណួរ​ដែល​ខ្ញំុ​សួរ​ទេ ?

មាន​ពេល​ខ្លះ​យើង​អាច​នឹង​មិន​យល់​ពី​សំណួរ​ ហើយ​ឆ្លើយ​តាម​ការ​ប៉ាន់​ស្មាន នោះមិន​មែន​ជាដំណោះស្រាយ​ទេ បើ​មិន​យល់​សួរ ព្រោះ​បើ​មិន​ឆ្លើយ​ត្រូវ​សំណួរ​ទេ គេ​អាចនឹង​មិន​ពេញចេញ។


២. តើ​អ្នក​អោយ​ចំលើយ​សម​នឹង​សមត្ថភាព​ទេ?


អ្នក​ខ្លះ​អោយ​មូល​ហេតុ​ច្រើន ចំលើយ​ល្អ មាន​មហិច្ឆតា​ខ្ពស់​ តែ​អ្នក​សួរ​នោះ មិន​ល្ងង់ជឿទាំង​អស់​ទេ គេ​ដឹង​ថា​អ្វីធ្វើ​កើត​ អ្វីធ្វើ​មិន​កើត គួរ​ប្រយ័ត្ន​ចំណុច​នេះ។


៣. តើ​អ្នក​ចេះ​ដោះ​ស្រាយ​បញ្ហា​ទេ?


មិន​ថា​ធ្វើ​កា​រ​ខាង​ណា​ទេ គឺ​ត្រូវ​ការ​ណាស់​ជំនាញ​ដោះ ស្រាយ​បញ្ហា​ បើ​អ្នក​អាច​បញ្ជាក់​អោយ​គេ​ឃើញ​បាន​នោះ អ្នក​អាច​កើន​ពិន្ទុ​របស់​អ្នក។


៤. ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់ និង​អ្វីដែល​ខ្លួន​ចង់​បាន​


ចំណុច​នេះ​អាច​បង្ហាញ​អោយ​គេ​ឃើញ​ពីភាព​ជឿជាក់ និង​ជំនឿរបស់​ខ្លួន​ឯង​អោយ​គេ​ឃើញ ពី ព្រោះចំនុច​នេះ អាច​បញ្ជាក់​ពីទំនួល​ខុស​ត្រូវ​ក្នុង​ខ្លួន និង​ចំណុច​ល្អ​ដែល​ខ្លួន​មាន​។​


៥.​ តើ​អ្នកបាន​បង្ហាញ​ពីខ្លួន​អ្នក​ពិត​ឬនៅ​?


ពិត​មិន​ពិត គេ​អាច​មើល​ធ្លុះ​ឃើញតាម​ចំលើយ​ដែល​យើង​ផ្តល់​អោយ​បាន ​ដូច្នេះ​ពេល​ខ្លះ គួរ​តែ​ប្រើ​ចិត្ត​ស្មោះ ហើយ​ចាំ​ថា​គ្មាន​នរណា​ល្អ​គ្រប់​១០ទេ ហើយគណៈកម្មការក៏​គេ​ដឹង​ដែរ។​


៦. តើ​អ្នក​ជា​មនុស្ស​ដែល​អាច​នឹង​ចុះសម្រុង​ជាមួយ​ស្ថាន​ភាព​ការងារ​បាន​ទេ?



ដូច​ដែល​បាន​ដឹង​ស្រាប់​ហើយ​ថា​ការ​សម្ភាស៍ការងារ​ឥលូវ​មាន​ការ​ប្រជែង​ខ្លាំង​ណាស់​ ដូច្នេះ​អត្តចរិត​របស់​យើង​ក៏​គេ​ចូល​ក្នុង​ពិន្ទុ​ដែរ ហើយ​គេ​យក​យើង​មក​ធ្វើ​ការ​មិន​មែន​មក​ធ្វើ​ស្តេចទេ ត្រូវ​ចាំ។

អត្ថបទដោយ​៖ ហ៊ុន កែវលីដែត
ប្រភព៖ lifehack


(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)






No comments