វិធីហៅ Crush ទៅ Date អោយមានប្រសិទ្ធភាព
Loading...
ធម្មតានៅពេលដែលយើងក្រាស់លើនរណាម្នាក់តែងយើងស្គាល់គេកាន់តែច្បាស់
ហើយចង់ទៅក្រៅ ដើរលេងជាមួយគេ ដោយមិនដឹងពីមូលហេតុក៏ថាបាន។ ប៉ុន្តែមិនប្រាកដថារាល់ការស្នើរសំុ
នឹងទទួលបានចម្លើយវិជ្ជមានទាំងអស់ទេ ហើយកំុភ្លេចថាវាស្ថិតលើជំនឿជឿជាក់របស់គេ
និងការខិតខំរបស់យើង៖
១. រៀបឥរិយាបថអោយត្រឹមត្រូវ
បើហ៊ានសំុគេហើយត្រូវតែបង្ហាញអោយគេឃើញ កំុធ្វើអៀនៗ
ត្រូវមានទំនុកចិត្តលើខ្លួនឯង ព្រោះវាអាចអោយគេដឹងថាយើងពិតជាចង់ស្គាល់គេមែន។
២. សំលៀកបំពាក់
រើសប្រភេទខោអាវដែលគេចូលចិត្ត បែបបុរសដែលគួរអោយទុកចិត្ត
ព្រោះវាក៏អាចសំខាន់ក្នុងការសំរេចចិត្តរបស់គេដែរ ថាតើយើងជាមនុស្សប្រភេទដែលគេចូលចិត្តឬអត់។
៣. ការប្រើក្រសែភ្នែក
កំុគេច មិនហ៊ានមើលគេ ការប្រើប្រាស់ក្រសែភ្នែកគឺដូចជាការផ្លាស់ប្តូរពត៌មានមួយចំនួនរវាងគ្នា
ហើយអាចអោយគេដឹងថាយើងយកចិត្តទុកដាក់លើគេ។
៤. កំុយល់ច្រឡំពីការទាក់ទាញ និងបំណងល្អ
ត្រូវជៀសវាងការយល់ច្រឡំនឹងបំណងរបស់គេ ជួនកាលគេធ្វើល្អមកលើយើង
មិនប្រាកដថាគេមានចំណាប់អារម្មណ៍លើយើងទេ។ ត្រូវសួរគេត្រង់ៗបានចំលើយក៏ត្រង់ដែរ
។
៥. ពេលទៅសំុគេ
កំុអូសក្រលាច្រើនពេក ដែលវានឹងធ្វើអោយគេធុញ ជាជាងយល់ពីបំណងរបស់យើង។ វាជារឿងល្អបើយើងចាប់ផ្តើមដោយការនិយាយលេងផ្សេងៗ តែកំុធ្វើអោយវាវែងពេក។
៦. យល់ពីចំណូលចិត្តគេ
មុនពេលទៅប្រាប់គេត្រូវស្គាល់ពីចំណូលចិត្តគេ សិនថាគេចូលចិត្តបែបម៉េចព្រោះ
ពេលខ្លះបើគេមានបំណង និងចង់បែបនោះហើយ ទោះបីជាគេមិនចង់ទៅជាមួួយយើងក៏គេទៅដែរ។ ហើយយើងជាអ្នកសំុគេ មិនមែនស្របតាមចំណូលចិត្តយើងទាំងអស់ទេ ព្រោះគេអាចនឹងខុសពីយើង។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ lifehack
ប្រភព ៖ lifehack
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)











No comments