ព័ត៌មានថ្មីបំផុត

ឥរិយាបថ​ Crush អ្នក​ណា​ម្នាក់​ របស់​តារា​និករ​និមួយៗ​

Loading...
នៅពេលដែលលួចស្រលាញ់នរណាម្នាក់ហើយ គឺមនុស្សយើងម្នាក់ៗតែងមានប្រតិកម្មខុសៗគ្នា​នៅពេលដែលបានជួបមនុស្សដែលយើងលួចស្រលាញ់។ ដើម្បីឲ្យដឹងកាន់តែជាក់ច្បាស់ថា​តើតារានិករនីមួយៗនៅពេលបានជួបអ្នកដែលគេស្រលាញ់ហើយ តើគេមានប្រតិកម្មយ៉ាងដូចម្ដេច?



Arise (March 12th to April 19th)

ពេលដែល Arise លួចស្រលាញ់អ្នកណាហើយ គឺថាតែងតែឆ្ងល់នេះឆ្ងល់នោះទាក់ទង់នឹងជីវិតគេ។ Arise តែងតែសួរអ្នកជាច្រើនសំណួរ អាចធ្វើឲ្យអ្នកយល់ខ្លួនអ្នកជាប្រធាន នៃការសាក់ សួររបស់ គេ។


Taurus (April 20th to June 21st )
 


សំរាប់តារានិករនេះកំពុងតែសាកល្បងអ្នកនៅពេលដែលគេបានញ៉ែអ្នក។ មូលហេតុដែលគេធ្វើបែបនេះ ព្រោះថាគេចង់ដឹងពីអ្នកឲ្យកាន់តែច្បាស់ មុននឹងសម្រេចថាជ្រើសយកអ្នក។



Gemini (May 21nd to June 21st )




តារានិករមួយនេះពិតជាស្រលាញ់អ្នកមែនហើយ ។​បើសិនជាតារានិករនេះលួចស្រលាញ់អ្នកនោះ មានន័យថាអ្នកប្រាកដជាបានដឹងមិនខាប ព្រោះថាតារានិករនេះមិនសូវចេះលាក់អារម្មណ៍ខ្លួនអែងនោះទេ។


Cancer (June 22nd to July 22nd)





ចំពោះតារានិករមួយនេះ ប្រសិនបើបានលួចស្រលាញ់នោះ គេប្រាកដជាធ្វើយ៉ាងណាឲ្យអ្នកបានសើចជារៀងរាល់ គឺមានន័យថា ធ្វើឲ្យអ្នកសប្បាយចិត្ដពេលបាននៅក្បែរគេ។



Leo (July 23rd to August 22nd)


នៅពេលដែលតារានិករនេះធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នកណាហើយ គឺគេព្យាយាមការពារអ្នកនោះ
គ្រប់ពេលវេលាដែលគេបាននៅក្បែរ។


Virgo (August 23rd to September 22nd)



សំរាប់ Virgo​វិញ នៅពេលដែលធ្លាក់ក្នុងអន្លង់ស្នេហ៍គេហើយនោះ ប្រាកដជាធ្វើដូចខ្លួនឯងមិនចាប់អារម្មណ៍នឹងគេអីចឹង ប៉ុន្ដែធាតុពិតវិញគឺលួចតាមដានពីសកម្មភាពគេឥតល្ហែតែម្ដង។



Libra (September 23rd to October 22nd)


តារានិករមួយនេះតែងតែធ្វើខ្លួនយ៉ាងណាឲ្យស្មើភាពគ្នា។ គឺថាគេមិនឲ្យខ្លួនឯងធ្លាក់ក្នុងអន្លង់ស្នេហ៍គេខ្លាំងពេក រហូតដល់ភ្លេចខ្លួនធ្វើអ្វីផ្សេងនោះទេ។



Scorpio (October 22nd to November 23rd)



តារានិករមួយនេះជាមនុស្សដែលស្មោះត្រងបំផុតក្នុងរឿងស្នេហា។ នៅពេលដែលបាន Date ឬ In relationship ជាមួយតារានិករនេះហើយ គឺភាពស្មោះត្រង់របស់គេនឹងឡើងថែមមួយកំរឹតទៀតមិន ខាន។


Sagittarius (November 23rd to December 21st)


សំរាប់តារានិករមួយនេះគឺចង់អ្វីគ្រប់យ៉ាងជាមួយអ្នក ពេលនោះហើយអាចបញ្ជាក់បានថា គេកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកហើយ។ គេកាន់តែចង់ធ្វើអ្វីគ្រប់យ៉ាងជាមួយអ្នក មានន័យថាគេកាន់តែស្រលាញ់អ្នកខ្លាំងហើយ។



Capricorn (December 21st to January 20th)


សំរាប់តារានិករ Capricorn ជាប្រភេទមនុស្សដែលតែងតែរៀបគំរោងសំរាប់ពេលអនាគតជានិច្ច។ ដូច្នេះនៅពេលដែលគេលួចស្រលាញ់អ្នកណាម្នាក់ តែងតែសួរអ្នកនោះពីគោលបំណងអនាគតថាចង់បានបែបណា។


Aquarius (January 20th to February 18th)



ចំពោះតារានិករនេះវិញ ច្រើនតែបោះបង់ចោលក្ដីស្រមៃរបស់ខ្លួន ដើម្បីអ្នកដែលខ្លួនលួចស្រលាញ់។ ភាគច្រើនតារានិករនេះចំណាយពេលនៅជាមួយអ្នកខ្លួនលួចស្រលាញ់។



Pisces (February 19th to March 20th)




តារានិករនេះវិញអាចថាជាកវីនិពន្ធ។ ពេលដែលលួចស្រលាញ់អ្ននណាហើយ តែងលួចកត់ត្រាអ្នកនោះទុកក្នុងសៀវភៅសម្ងាត់របស់ខ្លួន។ មានពេលខ្លះយកមកអានហើយអង្គុយតូចចិត្ដយំម្នាក់អែង។

ប្រែសម្រួលដោយ ធានី
ប្រភព ThoughCatalog
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520) 

No comments