ព័ត៌មានថ្មីបំផុត

របៀប​ប្រើ​ប្រាស់​ Google ឲ្យ​បាន​ត្រឹម​ត្រូវ​និង​មាន​ប្រសិទ្ធ​ភាព​

Loading...
Google ជាវេបសាយមួយដែលល្បីនិងមានអ្នកប្រើប្រាស់ជាច្រើន។ សិស្សានុសិស្សភាគច្រើនប្រើប្រាស់វា ដើម្បីស្វែងរកពត៌មានឬឯកសារផ្សេងៗទាក់ទងនឹងការសិក្សារបស់គេ។ តើអ្នកដឹងទេថា ត្រូវធ្វើយ៉ាងណាដើម្បីប្រើប្រាស់វេបសាយមួយនេះឲ្យមានប្រសិទ្ធភាព?




១. ប្រើឃ្លាឬប្រយោគ
វិធីមួយនេះប្រហែលមានអ្នកដឹងច្រើន។ បើសិនអ្នកចង់រកអត្ថបទមួយដែលអ្នកធ្លាប់ដឹងហើយ អ្នកគ្រាន់តែវាយឃ្លាឬប្រយោគមួយដែលមាននៅក្នុងអត្ថបទនោះ នោះអ្នកនឹងទទួលបាននូវអត្ថបទនោះហើយ។

២. ប្រើសញ្ញាដក(-)
វាយសញ្ញាដកហើយវាយពាក្យនៃពត៌មានដែលអ្នក​មិនចាប់អារម្មណ៍ឬមិនចង់បាន។ ឧទាហរណ៍ (electronic products –fan)

៣. ប្រៀបធៀបអាហារ
បើសិនជាអ្នកជាមនុស្សដែលយកចិត្តទុកដាក់ខ្ពស់ទៅលើការញ៉ាំចំណីអាហារ អ្នកប្រហែលចូលចិត្តមុខងារមួយនេះ។ អ្នកអាចប្រៀបធៀបរបស់ពីដោយប្រើពាក្យ “vs.”។​ ឧទាហរណ៍ បើសិនអ្នកចង់ប្រៀបធៀបសារធាតុផ្សេងៗក្នុងអង្ករសាយនិងអង្ករសម្រូប នោះគ្រាន់តែវាយ “white rice vs. brown rice”

៤. ពន្យល់ពាក្យ
អ្នកក៏អាចប្រើ Google ជំនួសវចនានុក្រមផងដែរដោយគ្រាន់តែប្រើពាក្យ “Define”។ ឧទាហរណ៍៖ Define:absolutely។​ អ្នកក៏អាចប្រើវាដើម្បីពន្យល់ពាក្យកាត់ឬពាក្យល្បីៗផ្សេងៗក្នុងបណ្តាញអ៊ីនធើណេត។

៥. ស្វែងរករូបភាពដោយប្រើ “Image”
បើសិនជាអ្នកឃើញរូបភាពនៅលើអ៊ីនធើណេតហើយចង់ដឹងថាវាមានប្រភពមកពីណានោះអ្នកគ្រាន់តែ save រូបនោះទុកហើយ ស្វែងរកវានៅក្នុង Google ដោយ ចុចលើពាក្យ “Image” នៅខាងលើខាងឆ្វេងដៃ។ វានឹងឲ្យអ្នកដាក់រូបភាពដែលបាន save ចូលហើយស្វែងរកប្រភពដើមរបស់វា។


អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ motto
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments