ព័ត៌មានថ្មីបំផុត

វិធី​ងាយៗ​ជួយឲ្យមិនងងុយ​ពេល​ធ្វើ​Homework​នៅ​ពេល​យប់​

Loading...
ជាធម្មតាដោយសារតែពេលថ្ងៃរវល់ សិស្សមួយចំនួនបានប្រើប្រាស់ពេលយប់របស់ខ្លួនដើម្បីបញ្ចប់Homework។ ប៉ុន្តែសិស្សភាគច្រើនមិនអាចធ្វើវាបាននោះទេ ដោយសារតែពួកគេអស់កម្លាំងពេក រឺមានកត្តាផ្សេងៗទៀតដែលធ្វើឲ្យគេងងុយដេកភ្លាមពេលដែលចាប់ផ្ដើមធ្វើHomework។​ ពេលនេះអស់បារម្ភទៀតហើយ ព្រោះមានមធ្យោបាយមួយចំនួនដែលជួយដោះស្រាយបញ្ហាមួយនេះបាន។

១. ពិសារភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
វាមិនជារឿងល្អនោះទេ ដែលត្រូវផឹកកាហ្វេនៅពេលយប់ជ្រៅ ព្រោះវានឹងធ្វើឲ្យអ្នកគេងមិនលក់សឹងតែពេញមួយយប់។ បែបនេះអ្នកអាចពិសារវាបាននៅពេលល្ងាច ដើម្បីជួយឲ្យអ្នកមានកម្លាំងនិងមិនងងុយគេងនាពេលកំពុងធ្វើHomework

២. ញ៉ាំនំចំណីពេលកំពុងធ្វើHomework
អ្នកត្រូវតែមានរបស់របរឬនំមួយចំនួនសម្រាប់ញ៉ាំពេលកំពុងធ្វើHomeworkនាពេលយប់។ ព្រោះថាពេលវាអាចជួយបំពេញថាមពលរបស់អ្នកឲ្យបានបរិបូណ៌ សម្រាប់ទប់ទល់ជាមួយភាពងងុយគេងពេលកំពុងធ្វើHomeworkនាពេលយប់។

៣. ចៀសវាងមិនត្រូវធ្វើHomeworkនៅក្បែរគ្រែឬលើគ្រែនោះទេ
រាល់ពេលដែលអ្នកធ្វើHomeworkនៅពេលយប់ អ្នកមិនត្រូវធ្វើវាលើគ្រែគេងនោះទេ។ ព្រោះថាវានឹងធ្វើឲ្យអ្នកមានងារម្មណ៍ចង់ផ្ដេកខ្លួន និងងងុយគេងភ្លាមៗតែម្ដង។ បែបនេះអ្នកត្រូវជ្រើសរើសកន្លែងផ្សេងដែលមិនអាចធ្វើឲ្យអ្នកមិនអាចគេងកើត។

៤. រៀបចំHomeworkទុកជាមុន
ចំណាយពេលកាន់តែយូរ កាន់តែធ្វើឲ្យអ្នកងងុយគេង។ បែបនេះអ្នកត្រូវតែរៀបចំឯកសារ សៀវភៅ និងរបស់របរផ្សេងៗទៀតដែលមានប្រយោជន៍សម្រាប់ការធ្វើHomeworkឲ្យបានរួចរាល់ជាស្រេច។ ការធ្វើបែបនេះ អ្នកអាចចំណេញពេលវេលាបានច្រើនណាស់ ដោយអ្នកមិនចាំបាច់ប្រើពេលវេលាមានតម្លៃទាំងនោះដើម្បីរកមើលឯកសារនោះទេ។

៥. បង្កើតតារាងHomeworkរបស់អ្នក
នៅពេលដែលអ្នកមានតារាងមួយច្បាស់លាស់ថានឹងត្រូវបញ្ចប់អ្វីខ្លះ ក្នុងពេលវេលាជាក់លាក់ណាមួយនោះ អ្នកនឹងព្យាយាមធ្វើវាឲ្យចប់។ វាជាកត្តាជុំរុញទឹកចិត្តអ្នក ធ្វើឲ្យអ្នកមានថាមពលមិនងងុយគេង លុះត្រាតែអ្នកបានបញ្ចប់កិច្ចការទាំងនោះសិន។

៦. នៅឲ្យឆ្ងាយពីគ្រឿងរំខានមួយចំនួន
ខណៈពេលដែលអ្នកកំពុងធ្វើHomeworkនាពេលយប់នោះ អ្នកមិនត្រូវនៅជិតរបស់មួយចំនួនដែលអូសទាញការផ្ដោតអារម្មណ៍របស់អ្នកទេ។ របស់ទាំងនោះ មានដូចជា ទូរស័ព្ទ ទូរទស្សន៍ជាដើម។ បើមិនដូចច្នេះទេ អ្នកនឹងផ្ដោតអារម្មណ៍ទៅលើរបស់ទាំងនោះ ជាជាងលើHomeworkរបស់អ្នក។

៧. ប្រើតន្រ្តីកំដរ
ពេលធ្វើHomeworkពេលយប់បែបនេះ អ្នកគួរតែមានតន្ត្រីកំដរខ្លះៗដើម្បីជួយឲ្យអារម្មណ៍អ្នកបានស្រឡះ និងមិនងាយងងុយគេង។ ប៉ុន្តែអ្នកមិនត្រូវបើកវាខ្លាំងពេកនោះទេ ព្រោះថាវានឹងធ្វើឲ្យបែកខ្ញែកអារម្មណ៍ធ្វើHomeworkមិនកើតនោះទេ។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ cee-socialscience
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments