ព័ត៌មានថ្មីបំផុត

ចំណុចពិសេស​មួយ​ចំនួន​របស់​តារានិករ​ Pisces

Loading...
តារានិករ Piscesជាតារានិករដែលស្ថិតនៅក្នុងលេងរៀងទី១២នៃតារានិករទាំងអស់។ តារានិករនេះតែងតែលាក់ទុកភាពឯការបស់ខ្លួន មិនចែករំលែកបញ្ហាទាំងនោះ​ទៅកាន់មនុស្សខាងក្រៅ។ ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនទៀតរបស់តារានិករ Pisces។





១. ពេល Pisces គិតថានរណាម្នាក់គួរឲ្យចាប់អារម្មណ៍


ប្រសិនបើតារានិករនេះគិតថាអ្នកគួរឲ្យចាប់អារម្មណ៍នោះ មានន័យថាគេប្រាកដជាមើលទៅលើ រូបរាងរបស់អ្នក ភាពផ្អែមល្ហែមរបស់អ្នក និងថាតើអ្នកជាមនុស្សដែលចូលចិត្ដជួយការពារអ្នកដទៃបានប៉ុណ្ណា។


២. បន្ទាប់ពីបែកបាក់ស្នេហា






ចំពោះ Pisces គឺមុនធ្វើអ្វីច្រើនទេបន្ទាប់ពីបែកបាក់ស្នេហ៍ គឺវិធីម្យ៉ាងគឺគិតតែពីអង្គុយយំ ខូចចិត្ដ នឹកស្ដាយក្រោយមិនគួរមានរឿងនេះបែបនេះកើតឡើង ព្រោះនៅមិនទាន់អស់ចិត្ដពីគេ។


៣. ភាពវិជ្ជមាន

ចំពោះភាពវិជ្ជមានរបស់តារានិករនេះគឺ ងាយនឹងឆាប់រំភើបទៅនឹងអ្វីមួយ មួយវិញគឺ Piscesមានចិត្ដល្អសប្បុរស មានគំនិតស្រមើស្រមៃច្រើន។

៥. រឿងដែលមិនចង់ធ្វើក្នុងឆ្នាំនេះ


ចំពោះ Pisces គឺមិនសូវមានការអនុវត្ដន៍នៅក្នុងខ្លួនទេ និងមិនងាយស្រួលក្នុងការបញ្ចុះបញ្ចូលឲ្យធ្វើរឿងអ្វីមួយ។



៦. អ្វីដែលមិនចង់ធ្វើ
Pisces គឺមិនចង់ធ្វើឲ្យនរណាម្នាក់ឈឺចាប់ដោយសារតែខ្លួនឡើយ គេនឹងព្យាយាមការធ្វើឲ្យនរណាម្នាក់ឈឺចាប់ដោយប្រយោលនិងដោយផ្ទាល់។



Pisces គឺចង់លើកលែងទោសឲ្យនរណាម្នាក់ដែលបានធ្វើខុសមកលើរូបគេ ប៉ុន្ដែ Piscesនៅតែចង់ចាំរាល់កំហុសគ្រប់យ៉ាងដែលអ្នកដទៃធ្វើមកលើខ្លួន។

៧. ទីកន្លែងដែលជួបស្នេហ៍


Pisces នឹងបានជួបស្នេហារបស់គេគឺនៅកន្លែងប្រគុំតន្រ្ដី ឬក៏កន្លែងណាដែលមានការរាំច្រៀង។


៨. ចំនុចដែលគួរធុញ






រឿងដែលគួរធុញទ្រាន់របស់តារានិករនេះ គឺគេតែងតែខ្ចីខ្មៅដៃពីមិត្ដរបស់គេរហូត គឺមិនដែលទិញខ្លួនឯងទេ ចាំតែខ្ចីគេ។


៩. ពេលដែលឈ្នះឆ្នោត


ពេលបានឈ្នះរង្វាន់ម្ដងៗជាពិសេសឆ្នោត គឺតារានិករនេះតែងតែសន្សំទុកមិនហ៊ានចាយវាយផ្ដេសផ្ដាសនោះទេ។


១០. ទម្លាប់ពេលព្រឹក




នៅពេលព្រឹកឡើង Pisces ប្រាកដជាមិនធ្វើអ្វីឡើយ ជាពិសេសគឺនៅថ្ងៃឈប់សម្រាក គឺគិតតែពីគេងរហូតដល់ម៉ោងអាហារថ្ងៃត្រង់ជាមិនខាន៕



ប្រែសម្រួលដោយ ធានី
ប្រភព Zodiac
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 52) 

No comments